ប៉ុន្មានឆ្នាំជិតៗមកនេះ មន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារខេត្តសុកត្រាំង បានផ្សព្វផ្សាយជោគជ័យបច្ចេកទេសថ្មីៗនិងទំនើប សំដៅលើកកម្ពស់គុណភាពនៃការថែទាំសុខភាពជូនអ្នកម្តាយនិងកុមារ ឆ្លងតាមរយៈទម្រង់“បន្ទប់ពិនិត្យជំងឺឯកទេស”។

មហាបរិញ្ញា វេជ្ជបណ្ឌិតង្វៀងគៀងមិញ ផ្តល់ពិគ្រោះដល់អាណាព្យាបាលអំពីការថែទាំសុខភាពកុមារ។
ក្រោយរយៈពេលដំណើរការជិត១ឆ្នាំ ទម្រង់បន្ទប់ពិនិត្យជំងឺឯកទេស ផ្នែកសរសៃប្រសាទនិងកុមារទូទៅនៃមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង បានទទួលអ្នកជំងឺជាង ៤០០ ករណី ភាគច្រើនកើតជំងឺផ្សេងៗដូច៖ ឆ្កួតជ្រូក វិបត្តិរវើរវាយ វិបត្តិគេងមិនលក់ ក្រិនសរសៃប្រសាទ៘ បន្ទប់ពិនិត្យជំងឺ ដឹកនាំដោយមហាបរិញ្ញាវេជ្ជបណ្ឌិត ង្វៀងគៀងមិញ អតីតអនុប្រធានផ្នែកជំងឺឆ្លងសរសៃប្រសាទ មន្ទីរពេទ្យកុមារ១ ក្រុងហូជីមិញ ធ្វើការពិនិត្យនិងព្យាបាលដោយផ្ទាល់។ ផ្តើមពីការពិនិត្យជំងឺពិបាកព្យាបាលនិងស្មុគស្មាញ ត្រូវបានវេជ្ជបណ្ឌិតដាក់ចេញវិធានការព្យាបាលសកម្មជាច្រើន សម្រាប់ករណីនីមួយៗ; ករណីខ្លះកុមារឆ្កួតជ្រូកបានរកឃើញឆាប់ពិនិត្យសម្ទុះមានប្រសិទ្ធភាព និងជំនួយស្តារនីតិសម្បទាទាំងស្រុង ជួយសម្រួលស្ថានភាពសុខភាពនៃជំងឺកុមារ នាំមកក្តីសង្ឃឹមដល់គ្រួសារអ្នកជំងឺ។
បងស្រីផាមម៉ីហាញ់ នៅស្រុកចូវថាញ់ នាំកូនមកពិនិត្យជំងឺ ឱ្យដឹង៖ “ពេលកូនអាយុ ២ ឆ្នាំ កើតជំងឺកន្រ្តាក់ភ្នែកសល្អក់ បែកពពុះមាត់៘ ជំងឺកើតមានជាច្រើនលើកច្រើនសា ម្ល៉ោះហើយ ខ្ញុំបាននាំកូនទៅពិនិត្យនៅបន្ទប់ពិនិត្យជំងឺឯកទេសផ្នែកសរសៃប្រសាទនិងជំងឺកុមារទូទៅត្រូវបានធ្វើរោគវិនិច្ឆ័យថា កើតជំងឺឆ្កួតជ្រូក។ ក្រោយរយៈពេលជាង ២ ខែព្យាបាល ស្ថានភាពសុខភាពរបស់កុមារបានធូរស្រាល ខ្ញុំត្រេកអរណាស់”។ បន្ទប់ពិនិត្យជំងឺថែមទាំងផ្តល់ពិគ្រោះអប់រំសុខភាពដល់អាណាព្យាបាលនិងអ្នកថែទាំកុមារដោយផ្ទាល់ ដើម្បីយល់ច្បាស់អំពីជំងឺនិងរួមដំណើរជាមួយកុមារក្នុងដំណាក់កាលព្យាបាលទៀតផង។ អាស្រ័យហេតុនោះ បន្ទប់ពិនិត្យជំងឺបានពង្រីកប្រសិទ្ធភាព កាត់បន្ថយការហួសចំណុះដល់មន្ទីរពេទ្យថ្នាក់លើ និងកាត់បន្ថយបង់ថ្លៃព្យាបាលសម្រាប់អ្នកជំងឺផង។
ទន្ទឹមនឹងនោះ មហាបរិញ្ញា វេជ្ជបណ្ឌិត ង្វៀងគៀងមិញ ថែមទាំងណែនាំដោយផ្ទាល់និងបណ្តុះបណ្តាលការព្យាបាលនៅនឹងកន្លែង ជូនវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង សំដៅលើកកម្ពស់សមត្ថភាពរកឃើញ វាយតម្លៃនិងដោះស្រាយជំងឺក្នុងទូទៅដែលច្រើនជួបប្រទះ ដូច៖ ការកន្រ្តាក់ កាត់បន្ថយអចលនាសាច់ដុំ ផ្លាស់ប្ដូរអាយតនៈលើទារក ក៏ដូចជាជំងឺទូទៅផ្សេងៗដូច៖ វិបត្តិអគ្គិសនីវិភាគចុះជាតិស្ករក្នុងឈាមនិងអាការៈផ្សេងៗទូទាំងរាងកាយកុមារ។ ទន្ទឹមនឹងនោះ ដោះស្រាយរាល់ហេតុការណ៍ជាបន្ទាន់ ឬក៏ដាក់ចេញនូវដំណោះស្រាយព្យាបាល មានប្រសិទ្ធភាពរាល់ករណីជំងឺពិបាកព្យាបាលស្មុគស្មាញ ក៏ដូចជាយុទ្ធសាស្ត្រប្រើថ្នាំសម្រាប់រាល់ហេតុការណ៍ដោះស្រាយជំងឺឆ្កួតជ្រូកដែលច្រើនជួបប្រទះ។
វេជ្ជបណ្ឌិតឯកទេសកម្រិត II ជុងតឹងឌិញ នាយកមន្ទីរពេទ្យឯកទេសផ្នែកសម្ភព-កុមារសុកត្រាំង ឱ្យដឹងបន្ថែម៖ “ចាប់ពីពេលផ្សព្វផ្សាយមកទល់ពេលនេះ បន្ទប់ពិនិត្យជំងឺឯកទេសផ្នែកសរសៃប្រសាទនិងកុមារទូទៅ បាននាំមកប្រសិទ្ធភាពវិជ្ជមានជាច្រើន ក្នុងការពិនិត្យនិងព្យាបាលជំងឺផ្សេងៗខាងជំងឺសរសៃប្រសាទ ក៏ដូចជាជំងឺឆ្លងឯទៀត៘ រយៈពេលខាងមុខ មន្ទីរពេទ្យនឹងបន្តសហការជាមួយអ្នកឯកទេសថ្នាក់លើអភិវឌ្ឍបន្ថែមសេវាកម្មបច្ចេកទេសថ្មីៗជាច្រើនទៀត សំដៅឆ្លើយតបការថែទាំសុខភាពគ្រប់ជ្រុងជ្រោយរបស់ប្រជាជនលើភូមិសាស្ត្រខេត្ត; ព្រមជាមួយនោះ ក៏ដើម្បីកសាងរូបភាពមន្ទីរពេទ្យមួយជិតស្និទ្ធ អស់ពីចិត្តនិងសុវត្ថិភាព គុណភាព”៕
យ្វីអាញ- លីសៀ