ក្នុងចលនាកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែនៅភូមិភាគ មានសមាជិកកសិករជាច្រើនបានពង្រីកស្មារតីព្យាយាម ច្នៃប្រតិដ្ឋ ខ្នះខ្នែងពលកម្មផលិត ជាជំហានៗអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ក្នុងនោះ បងយឿងហ្វាងលីម សមាជិកកសិករមណ្ឌលតឹមទ្រុង សង្កាត់មីស្វៀង ទីក្រុងកឹងធើ។ ជាកសិករគំរូឆ្នើមមួយរូប មានស្មារតីព្យាយាមពលកម្ម ឆន្ទៈឈានឡើងនិងប្តេជ្ញាចិត្តអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

បងយឿងហ្វាងលីម ជាមួយទម្រង់ដាំដូងក្រអូបឥណ្ឌូរបស់គ្រួសារ។
ជាសមាជិកកសិករ ផ្តើមអាជីពឆ្នាំ ២០១៧ ដោយសារចរិតព្យាយាម ស៊ូទ្រាំលំបាក តែងទៅទស្សនារៀនសូត្របទពិសោធន៍ពីបណ្តាទម្រង់ប្រសិទ្ធភាព ផ្តើមពីភាពជាក់ស្តែង បងយឿងហ្វាងលីម បានមោះមុតវិនិយោគកសាងទម្រង់សេដ្ឋកិច្ចដាំដំណាំ គួបផ្សំការធ្វើស្រែ ធ្វើសេវាកសិកម្ម រួមចំណែកកែលម្អជីវភាពគ្រួសារ។ បងយឿងហ្វាងលីម ឱ្យដឹង៖ “ខ្ញុំមានម៉ាស៊ីនជ្រួយដីចំនួន ៣ គ្រឿង និងម៉ាស៊ីនភ្ជួរ ១ គ្រឿង ខ្ញុំធ្វើសេវាជ្រួយដីឱ្យមាមីងនៅភូមិស្រុក បានប្រមាណ ៣០០ ហិកតា/រដូវ រីឯម៉ាស៊ីនកាត់បោក ២ គ្រឿងទៀត កាត់បានជាង ៣០០ ហិកតា/រដូវ ក្រៅពីនេះ ខ្ញុំនៅធ្វើស្រែប្រមាណ ៦០ កុង ដោយផលិត ២ រដូវ/ឆ្នាំ ដាំដូងក្រអូបឥណ្ឌូបន្ថែមជិត ២ ហិកតា។ ក្នុងមួយខែ ខ្ញុំប្រមូលផលដូងក្រអូបឥណ្ឌូបានជាង ១០.០០០ ផ្លែ តម្លៃ ៥០.០០០ ដុង/(១២ផ្លែ) មានឈ្មួញមកទិញដល់ចម្ការ។ ខ្ញុំដាំដូងតាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ មុនពេលអនុវត្តទម្រង់ ខ្ញុំបានភូមិភាគ នាំទៅទស្សនាទម្រង់នៅតាមភូមិភាគផ្សេងៗ ពេលត្រឡប់មកវិញ អនុវត្តទៅក្នុងទម្រង់ផលិតរបស់គ្រួសារ ឃើញថាមានប្រសិទ្ធភាពផ្ដល់ប្រភពចំណូលសម្រាប់គ្រួសារ ក្នុងមួយឆ្នាំចំណូលបានពីការផលិត ស្រូវការដាំដូងក្រអូបឥណ្ឌូ និងធ្វើសេវាកសិកម្ម ខ្ញុំរកបានប្រមាណ ៨០០ លានដុង ក្រោយពីទូទាត់រួច ខ្ញុំនៅចំណេញប្រមាណ ៦០០ លានដុង/ឆ្នាំ”។
បង លីប៊ិញហ្វាង លេខាសាខាបក្សមណ្ឌលតឹមទ្រុង សង្កាត់មីស្វៀង ឱ្យដឹង៖ “បងយឿងហ្វាងលីម បានក្លាហានចុះឈ្មោះនិងវិនិយោគផ្សព្វផ្សាយទូលាយ អភិវឌ្ឍទម្រង់ដើម្បីពង្រីកសេដ្ឋកិច្ច។ រៀងរាល់ឆ្នាំ ប្រមូលផលបានពីទម្រង់ដាំដំណាំគួបផ្សំការធ្វើស្រែ ធ្វើសេវាកសិកម្ម រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពសម្រាប់គ្រួសារ។ ទន្ទឹមនឹងនោះ បងយឿងហ្វាងលីម តែងពង្រីកស្មារតីសាមគ្គី ឈានមុខរាល់សកម្មភាពចលនានៅភូមិភាគ ពិសេសគឺចលនាកសិករផលិតនិងធ្វើអាជីវកម្មពូកែ។ ជួយគ្នាធ្វើមានបាន និងបន្ថយភាពក្រីក្រដោយចីរភាព។ ក្រៅពីនេះ រៀងរាល់ឆ្នាំ បងតែងជួយផ្តល់បទពិសោធន៍ និងបង្កការងារធ្វើជូនប្រជាជន ១៤ នាក់នៅភូមិភាគ ឱ្យមានការងារ រកបានចំណូលលំនឹង។ បងតែងចូលរួមកាប់ឆ្ការ សម្អាតអនាម័យបរិស្ថាន បង្កើតទេសភាពបៃតង ជ្រះ ស្អាត និងស្រង់កំប្លោកតាមប្រឡាយរំដោះផ្លូវទឹក បង្កលក្ខណៈសម្រាប់កសិករដឹកជញ្ជូនស្រូវបានងាយស្រួលក្នុងមណ្ឌលតឹមទ្រុង សង្កាត់មីស្វៀង”។
ការខិតខំប្រឹងប្រែងរបស់បងយឿងហ្វាងលីម ក៏ជាប្រភពកម្លាំងចលករជាក់ស្តែងចំពោះមាមីងកសិករ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតលើការផលិត មោះមុតក្នុងការសិក្សាស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងប្រើប្រាស់មានប្រសិទ្ធភាពប្រភពកម្លាំងដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ផ្តើមពីពលកម្មជាក់ស្តែងរបស់ខ្លួន បងរួមចំណែកធ្វើឱ្យសាយភាយស្មារតីប្រឡងប្រណាំង ពលកម្មផលិត លើកទឹកចិត្តសមាជិកកសិករពង្រីកឆន្ទៈខ្លួនទីពឹងខ្លួន និងសកម្មចូលរួមក្នុងចលនាដែលសមាគមកសិករសង្កាត់មីស្វៀងបានបំផុស៕
ដាលីន - លីសៀ