នៅភូមិបឹងតានួន ឃុំហាមយ៉ាម ខេត្តវិញឡុង និយាយអំពីលោកគឹមមិញឡើយ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ គឺមាមីងនៅទីនេះអ្នកណាក៏ស្គាល់ដែរ។ ក្នុងនាមជាអ្នកមានប្រិយភាពក្នុងភូមិ លោកតែងធ្វើជាគំរូក្នុងការហាត់ពត់លត់ដំសីលធម៌បដិវត្តន៍ ប្រតិបត្តិល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងសកម្មចលនាប្រជាជនអនុវត្តចលនាសកម្មភាពបដិវត្តន៍នៅភូមិភាគ។

លោកគឹមមិញឡើយ (ខាងឆ្វេង) បង្ហាញលិខិតសរសើរដែលប្រធានគណៈកម្មាធិការប្រជាជនឃុំហាមយ៉ាងជូន។
ក្នុងនាមជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ លោកគឹមមិញឡើយ បានសកម្មចលនាប្រជាជនអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងជនបទថ្មី បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច អនុវត្តបច្ចេកទេសទៅក្នុងការផលិត និងអភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យស្របតាមលក្ខណៈនៃគ្រួសារនីមួយៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។
ចំណុចលេចធ្លោបំផុតក្នុងសកម្មភាពរបស់លោកគឹមមិញឡើយ ជាស្មារតីស្ម័គ្រចិត្តបរិច្ចាគដី កសាងផ្លូវគមនាគមន៍ជនបទ។ លោកបានរៀបរាប់៖ “ក្នុងនាមជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ចំពោះរូបខ្ញុំផ្ទាល់និងក្រុមគ្រួសារ ខ្ញុំតែងតែព្យាយាមធ្វើជាគំរូក្នុងសង្គម គោរពប្រតិបត្តិត្រឹមត្រូវទៅតាមគោលការណ៍របស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋដែលបានកំណត់ ។ ទោះជាដីមានតម្លៃក៏ដោយ ប៉ុន្តែ ដើម្បីឱ្យភូមិភាគអភិវឌ្ឍ ប្រជាជនគ្រប់រូបត្រូវតែធ្វើជាគំរូ។ ខ្លួនខ្ញុំផ្ទាល់តែងយល់ស្របនឹងផែនការដែលភូមិភាគបានដាក់ចេញ ដូចជា ការកសាងជនបទថ្មី គ្រួសារខ្ញុំបានស្ម័គ្រចិត្តបរិច្ចាគដីចំនួន ៥០០ម៉ែត្រការ៉េ តម្លៃជាង ៣៥០លានដុង ដើម្បីកសាងផ្លូវបេតុង ជួយឱ្យប្អូនៗធ្វើដំណើរទៅរៀនសូត្រ និងមាមីងដឹកជញ្ជូនទំនិញមានភាពងាយស្រួល”។
ទង្វើរបស់គាត់មិនត្រឹមតែនាំមកផលប្រយោជន៍ជាក់ស្តែងជូនសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាគំរូលេចធ្លោដើម្បីប្រជាជនគ្រប់រូបអនុវត្តតាម រួមចំណែកជំរុញចលនាបរិច្ចាគដីធ្វើផ្លូវ កសាងជនបទថ្មីនៅភូមិភាគ។
ក្រៅពីការបរិច្ចាគដីធ្វើផ្លូវ លោកគឹមមិញឡើយ តែងសហការជារឿយៗជាមួយរដ្ឋអំណាចភូមិភាគដើម្បីឃោសនា ផ្សព្វផ្សាយពីគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងសេចក្តីកំណត់ដល់ព្រះសង្ឃនិងមាមីងក្នុងភូមិ។ គាត់ក៏បានចលនាប្រជាជនអនុវត្តចលនាអភិវឌ្ឍសេដ្ឋកិច្ច បំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅនិងកសាងជនបទថ្មី។

ដងផ្លូវតភ្ជាប់ភូមិថាញសៀង អាស្រ័យគ្រួសារលោកគឹមមិញឡើយ បរិច្ចាគដីកសាង។
បងស្រីត្រឹងធីមីលៀង អនុប្រធានគណៈប្រជាជនភូមិថាញសៀង បញ្ជាក់៖ “លោកគឹមមិញឡើយ ជាអ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ជាគំរូឈានមុខ ក្នុងការគោរពអនុវត្តល្អតាមគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ឃោសនាចលនាសមាជិកគ្រួសារនិងសាច់ញាតិឱ្យអនុវត្តតាមចលនានៅភូមិភាគ។ លោកគឹមមិញឡើយ តែងម្ចាស់ការផ្តល់មតិយោបល់ដល់រដ្ឋអំណាចភូមិភាគ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះសហគមន៍ តែងបានមាមីងមករកដើម្បីប្រាប់ពីមតិគោលបំណង។ គាត់បានចលនាមាមីងបរិច្ចាគដីនិងកម្លាំងពលកម្មជាច្រើនថ្ងៃដើម្បីកសាងផ្លូវដាន រួមចំណែកកសាងភូមិស្រុកកាន់រីកចម្រើននិងស្រស់បំព្រង។ គាត់មានកិត្តិយសទទួលបានលិខិតសរសើររបស់គណៈកម្មាធិការប្រជាជនឃុំ ព្រោះមានស្នាដៃរួមចំណែកជូនភូមិភាគ”។
ទង្វើដ៏មានអត្ថន័យរបស់លោកគឹមមិញឡើយ បានរួមចំណែកយ៉ាងសំខាន់ក្នុងចលនាកសាងជនបទថ្មី ធ្វើឱ្យទិដ្ឋភាពភូមិថាញស្វៀងនិយាយដោយឡែកនិងឃុំហាមយ៉ាមនិយាយរួម មានភាពស្រស់បំព្រង។ ស្មារតីគំរូ “ដើម្បីផលប្រយោជន៍រួម”របស់គាត់បានរីកសាយភាយយ៉ាងទូលំទូលាយ បំផុសការឯកភាពក្នុងប្រជាជន រួមចំណែកកសាងភូមិស្រុកកាន់តែសម្បូរសប្បាយនិងស៊ីវិល័យ។ លោកគឹមមិញឡើយសក្តិសមជាគំរូលេចធ្លោក្នុងជនរួមជាតិខ្មែរ ដើម្បីប្រជាជនគ្រប់រូបរៀនសូត្រនិងអនុវត្តតាម៕
ស៊ើងម៉ាល័យ-ត្រឹងរ៉ូន