ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/06/2025 - 14:14

ក្រុង​កឹង​ធើ៖

ប្រ​កាស​អង្គ​ការ​ចាត់​តាំង​ថ្នាក់​ដឹក​នាំ​ថ្មី ​ដំណើរ​ការ​ជា​ផ្លូវ​ការ​ ១០៣ ​ឃុំ ​សង្កាត់​ ចាប់​ពី​ថ្ងៃ​ទី ១ ​ខែ​កក្កដា 

ព្រឹក​ថ្ងៃ​ទី​ ៣០​ ខែ​មិថុនា ​ឆ្នាំ​២០២៥​ គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ​នឹង​ប្រារព្ធ​យ៉ាង​ឱឡា​រិក​នូវ​ “ពិធី​ប្រ​កាស​សេច​ក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ ស្ដីពី​ការ​រៀបចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ថ្នាក់​ឃុំ; ​សេចក្ដី​សម្រេច​របស់​មជ្ឈិម​ ស្ដីពី​បង្កើត​បក្ខ​ភាគ​ក្រុង​កឹង​ធើ​និង​បុគ្គលិក​ដឹក​នាំ​ក្រុង​កឹង​ធើ; ​សេចក្ដី​សម្រេច​របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង​កឹង​ធើ ​ស្ដីពី​ការ​រៀប​ចំ ​អង្គ​ការ​ចាត់​តាំង​និង​ការ​ងារ​កម្មា​ភិបាល”​ (ហៅ​កាត់​ថា ពិធី​ប្រ​កាស)។

 ​ផែន​ទី​អង្គ​ភាព​ថ្នាក់​ឃុំ​ចំ​នួន​ ១០៣ ​នៅ​ក្រុង​កឹង​ធើ។ រូប៖ TTXVN

ពិធី​ប្រកាស​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​របស់​គណៈ​ប្រតិ​ភូ​ជាង ​១.១០០​ នាក់​ ដែល​ជា​ថ្នាក់​ដឹក​នាំ​មជ្ឈិម​ ខេត្ត​ ក្រុង​និង​ប្រ​ព័ន្ធ​នយោ​បាយ​ភូមិ​ភាគ​ទាំង​មូល។ ​ពិធី​ប្រ​កាស​ បាន​រៀបចំ​ដោយ​បន្ត​ផ្ទាល់​ និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ទៅ​កាន់​ទីតាំង​តភ្ជាប់​បណ្ដាញ​នៃ​ឃុំ ​សង្កាត់​ថ្មី​ចំ​នួន​១០៣;​ ទន្ទឹម​នឹង​នោះ ​នឹង​បាន​ផ្សាយ​ផ្ទាល់​តាម​ស្ថានីយ​វិទ្យុ -​ ទូរ​ទស្សន៍​កឹង​ធើ ​សុក​ត្រាំង ​និង​ហូវ​យ៉ាង។

ក្នុង​ព្រឹត្តិ​ការណ៍ ​ឯក​សារ​សំខាន់ៗ​នឹង​ត្រូវ​បាន​ប្រ​កាស​ចំពោះ​មុខ​គណៈ​ប្រតិ​ភូ​គ្រប់ៗ​គ្នា ​រួម​មាន៖​ សេច​ក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា ​ស្ដីពី​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ថ្នាក់​ឃុំ; ​សេច​ក្ដី​សម្រេច​របស់​មជ្ឈិម​ ស្ដីពី​ បង្កើត​បក្ខ​ភាគ​ក្រុង​កឹង​ធើ;​ សេច​ក្ដី​សម្រេច​ ស្ដី​ពី​ការ​រៀប​ចំ​អង្គ​ការ​ចាត់​តាំង​និង​បុគ្គលិក​ ថ្នាក់​ដឹក​នាំ ​ចាប់​ពី​ថ្នាក់​ក្រុង​ដល់​ថ្នាក់​ឃុំ ​រួម​ មាន៖​ លេ​ខា​បក្ស​ អនុ​លេខា​បក្ស ​ប្រធាន ​ក្រុម​ប្រឹក្សា​ប្រជា​ជន​ គណៈ​កម្មា​ធិការ​ប្រជា​ជន​ រណ​សិរ្ស​មាតុ​ភូមិ​និង​ស្ថា​ប័ន​ជំ​នាញ។

ចាប់​ពី​ថ្ងៃទី​ ១ ​ខែ​កក្កដា​ ឆ្នាំ​២០២៥ ​ទម្រង់​រដ្ឋ​អំណាច​ភូមិ​ភាគ​ពីរ​ថ្នាក់ ​នឹង​ដំណើរ​ការ​ជា​ផ្លូវ​ការ​ទូទាំង​ក្រុង​កឹង​ធើ។ ក្រោយ​ពី​បាន​រៀប​ចំ ​ក្រុង​កឹង​ធើ​ថ្មី ​នឹង​មាន​ផ្ទៃដី​ ៦.៣០៦,៨៣ ​គីឡូ​ម៉ែត្រ​ការ៉េ ​ចំនួន​ប្រជា​ជន​ជិត​ ៤,២​ លាន​នាក់;​ មាន​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ​ចំនួន​ ១០៣​ ក្នុង​នោះ ​សង្កាត់​ចំ​នួន ​៣១ ​និង​ឃុំ​ចំ​នួន ​៧២ ​(សូម​អញ្ជើញ​មិត្ត​អ្នក​អាន​តាម​ដាន​បញ្ជី​ឈ្មោះ ​អង្គភាព​រដ្ឋ​បាល​ថ្នាក់​ឃុំ ​អាសយដ្ឋាន​និង​លេខ​ទូរ​ស័ព្ទ​លើ​ទំព័រ​ព័ត៌មាន​អេឡិច​ត្រូនិក​ កា​សែត​កឹង​ធើ​ភា​សា​ខ្មែរ​ តាម​រយៈ​គេហ​ទំព័រ​ baocantho.​com.​vn/khmer/)។​ ការ​ធ្វើ​ឱ្យ​សុក្រឹត​អង្គ​ការ​ចាត់​តាំង​និង​បុគ្គលិក​ថ្នាក់​ដឹក​នាំ​ចាប់​ពី​ថ្នាក់​ក្រុង​រហូត​ដល់​ថ្នាក់​ឃុំ​ មិន​ត្រឹម​តែ​ធា​នា​ការ​តភ្ជាប់ ​ស្ថិរ​ភាព​ប៉ុណ្ណោះ​ទេ ​នៅ​ទាំង​កត់​សម្គាល់ ​“ទំព័រ​ប្រ​វត្តិសាស្រ្ត​ថ្មី” ​បង្ក​ជា​បុព្វ​បទ​សម្រាប់​ដំណាក់​កាល​អភិ​វឌ្ឍន៍​ថ្មី​ឱ្យ​ក្រុង​កឹង​ធើ​ទៀត​ផង៕

កា​សែត​កឹង​ធើ​ភា​សា​ខ្មែរថាញឡុង - ថាច់ធី

 

                 

ចែករំលែកអត្ថបទ