ក្រោយពីថ្ងៃទី ៣០ ខែមិថុនា ក្រុងកឹងធើថ្មីនឹងដំណើរការជាផ្លូវការ។ ការរួមបញ្ចូលគ្នាភូមិភាគ ទាំង ៣ គឺកឹងធើ សុកត្រាំងនិងហូវយ៉ាង មិនត្រឹមតែជាចំណុចរបត់នៃព្រំប្រទល់រដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាការជំរុញយុទ្ធសាស្រ្តដើម្បីបង្កើតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - វប្បធម៌កម្រិតតំបន់ទៀតផង។ ក្ដីសង្ឃឹមពីក្រុងកឹងធើទំនើប បៃតង - ជ្រះ - ចម្រើនរុងរឿង រក្សាគង់វង្សអត្តសញ្ញាណវប្បធម៌ខ្មែរ កំពុងរីកសាយភាយយ៉ាងខ្លាំងក្លា និងផ្តល់ទំនុកចិត្តបន្ថែមសម្រាប់ដំណើរការឈានឆ្ពោះទៅមុខ។
ព្រះតេជព្រះគុណ លីហ៊ុង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី
* ព្រះតេជព្រះគុណ លីហ៊ុង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនាវៀតណាម អនុប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី៖
ពង្រីកតួនាទី រក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ
ការរួមបញ្ចូលគ្នាក្រុងកឹងធើ សុកត្រាំងនិងហូវយ៉ាង ទៅជាក្រុងកឹងធើបើកទូលាយ ជាគោលការណ៍ធំរបស់បក្សនិងរដ្ឋ ស្របតាមគោលបំណងរបស់ប្រជាជន ហើយទទួលបានការឯកភាព គាំទ្រយ៉ាងខ្ពស់ពីសំណាក់កម្មាភិបាល បក្ខជន និងជនរួមជាតិក្នុងតំបន់។ នេះជាជំហានយុទ្ធសាស្រ្តដើម្បីបង្កើតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - វប្បធម៌ - សង្គមទំនើប បង្កជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃតំបន់តីណាមបូ។
បន្ទាប់ពីរួមបញ្ចូលគ្នា ក្រុងថ្មីមានវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ១២០ វត្ត សាលាទានចំនួន ៣៨ និងព្រះសង្ឃជាង ២.០០០ អង្គ; ជនរួមជាតិខ្មែរជាង ៤០០.០០០ នាក់ ស្រូបអត្រា ១៥,៥% នៃចំនួនប្រជាជនរួម បន្តដើរតួនាទីយ៉ាងសំខាន់។ ជនរួមជាតិខ្មែរមិនត្រឹមតែរក្សាអត្តសញ្ញាណរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងសកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម កសាងមាតុភូមិឱ្យកាន់តែរីកចម្រើននិងសម្បូររុងរឿង។ តួនាទីរបស់ព្រះសង្ឃ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនិងពុទ្ធសាសនាទក្ខិណនិកាយខ្មែរ បន្តជាសសរស្ដម្ភបង្រួបបង្រួម សហគមន៍ និងពង្រឹងទំនុកចិត្តទៅលើបក្សនិងរដ្ឋ។
អះអាងវប្បធម៌ខ្មែរ គឺជាការអះអាងមួយផ្នែកនៃប្រភពដើម រួមចំណែកពង្រឹងសាមគ្គីភាពជាតិ រួមចំណែកកសាងក្រុងកឹងធើបើកទូលាយ ក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍប្រកបដោយចីរភាព ដិតដាមដោយអត្តសញ្ញាណនិងពោរពេញដោយសមត្ថភាពសមាហរណកម្ម។ ដូច្នេះ ក្រុងកឹងធើថ្មី គប្បីបន្តធ្វើឱ្យសុក្រឹតគោលនយោបាយសុខុមាលភាពសង្គម វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ អប់រំនៅតាមភូមិស្រុក; បំពាក់បំប៉នអ្នកជំនាន់ក្រោយស្នងបន្ត លើកតម្កើងសិប្បករ អភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់នឹងបេតិកភ័ណ្ឌខ្មែរ; ពង្រីកជាងទៀតនូវតួនាទីរបស់វត្តអារាមនិងព្រះសង្ឃក្នុងការរក្សាអត្តសញ្ញាណ ពង្រឹងទំនុកចិត្តរបស់ជនរួមជាតិទៅលើការដឹកនាំរបស់បក្សនិងរដ្ឋ។
* លោកគ្រូ យ័ញម៉េន អនុប្រធានផ្នែកសង្គម - ភាសាខ្មែរ - បាលី សាលាមធ្យមសិក្សាបំពេញ វិជ្ជាបាលីណាមបូសុកត្រាំង៖
លោកគ្រូ យ័ញម៉េន អនុប្រធានផ្នែកសង្គម - ភាសាខ្មែរ - បាលី សាលាមធ្យមសិក្សាបំពេញ វិជ្ជាបាលីណាមបូសុកត្រាំង
ដាក់ក្ដីសង្ឃឹមក្រុងកឹងធើថ្មី នឹងដំណើរការប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍយ៉ាងខ្លាំងក្លាលើ វិស័យជាច្រើនមិនត្រឹមតែប្រជាជនប៉ុណ្ណោះទេ គឺកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ គ្រូបង្រៀននិងព្រះសង្ឃរបស់សាលាក៏មានការយល់ស្រប គាំទ្រ និងសម្ដែងការជឿជាក់យ៉ាងមុតមាំលើចក្ខុវិស័យនិងការប្ដេជ្ញាចិត្តរបស់បក្សនិងរដ្ឋ ក្នុងការរួមបញ្ចូលសុកត្រាំង ហូវយ៉ាងនិងក្រុងកឹងធើ ដោយយកឈ្មោះថា ក្រុងកឹងធើផងដែរ។
យើងខ្ញុំសង្ឃឹមថា ក្រុងកឹងធើថ្មីនឹងបង្កជំហាន ទម្លុះទម្លាយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សម្រិតសម្រាំងក្បាលម៉ាស៊ីនគ្រប់គ្រងនិងបង្កើនប្រសិទ្ធភាពបម្រើការងារ នាំមកផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជន។ នៅពេលអនុវត្តរដ្ឋអំណាចពីរថ្នាក់ គឺកម្មាភិបាលដែលនៅមកបម្រើការងារមានសមត្ថភាពពេញលេញ បំពេញតម្រូវការបម្រើប្រជាជន ដើរទាន់សម័យបច្ចេកវិទ្យាឌីជីថល។ ខ្ញុំសង្ឃឹមថា ក្រុងកឹងធើថ្មីនឹងដំណើរការប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍខ្លាំងក្លាលើវិស័យជាច្រើន និងមានគោលនយោបាយថ្មីជាច្រើនវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ។ ពិសេស មានការវិនិយោគច្រើនថែមទៀតសម្រាប់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូសុកត្រាំង - កន្លែងដែលសមណសិស្សមកពីវត្តខ្មែរនានានៅណាមបូរៀនសូត្រ មានដូច៖ បន្តអនុវត្តគោលនយោបាយ អាទិភាពជូនគ្រូបង្រៀននិងសមណសិស្សរបស់សាលា; យកចិត្តទុកដាក់បណ្ដុះបណ្ដាល បំពាក់បំប៉នវិជ្ជាជីវៈជូនគ្រូបង្រៀនភាសាខ្មែរ ភាសាបាលី; រៀបរៀងនិងបោះពុម្ពសៀវភៅសិក្សាគោលភាសាខ្មែរ ភាសាបាលីដោយឡែកសម្រាប់បង្រៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ។ល។
* លោកសើុងតាយ អតីតអនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ A ខេត្តហូវយ៉ាង៖
លោកសើុងតាយ អតីតអនុប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ A ខេត្តហូវយ៉ាង
ក្រោយពីរួមបញ្ចូលគ្នា ក្រុងកឹងធើនឹងធំទូលាយ ខ្លាំងពូកែ សក្ដិសមជាមជ្ឈមណ្ឌលនៃតំបន់ ក្នុងនាមជាអ្នកមានប្រជាប្រិយ ខ្ញុំតែងយកចិត្តទុកដាក់ដល់ការរីកចម្រើនរបស់ប្រទេសជាតិ ជានិច្ចកាលតែងតាមដានគោលការណ៍របស់បក្សដើម្បីផ្សព្វផ្សាយជូនជនរួមជាតិភាគតិច។ តាមរយៈការតាមដាន ខ្ញុំយល់ឃើញថា វិធានការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តចំពោះខេត្ត ក្រុងទាំង ៣៖ ក្រុងកឹងធើ សុកត្រាំងនិងហូវយ៉ាង ក្លាយជាក្រុងចំណុះមជ្ឈិមថ្មីមួយ មានឈ្មោះហៅថា ក្រុងកឹងធើ មជ្ឈមណ្ឌលរដ្ឋបាល - នយោបាយមានទីតាំងនៅក្រុងកឹងធើបច្ចុប្បន្ន ពិតជាសមស្របសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ។
ក្លាយជាអង្គភាពចំណុះមជ្ឈិម តំបន់ឆ្ងាយដាច់ស្រយាលនឹងមានលក្ខណសម្បត្តិបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ។ ជាពិសេស តំបន់ដែលមានជនជាតិភាគតិចរស់នៅកុះកររបស់ខេត្តហូវយ៉ាងនិងសុកត្រាំង (ចាស់)។ ក្រៅពីនោះ បើស្ដីពីអត្ថន័យប្រវត្តិសាស្រ្ត ក្រុងកឹងធើក៏ជាខេត្តហូវយ៉ាង (ចាស់) មុនពេលចែកខេត្ត។ ជាជនជាតិខ្មែរខ្ញុំសង្ឃឹមថា ក្រោយពីរួមបញ្ចូលគ្នា ក្រុងកឹងធើថ្មីនឹងមានការអភិវឌ្ឍកាន់តែខ្លាំងជាងទៀត សំខាន់នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ ពេលតំបន់ជ្រៅ តំបន់លំបាកមានការអភិវឌ្ឍ ក្រុងកឹងធើថ្មីក៏កាន់តែរីកចម្រើននិងរុងរឿងជាង សក្ដិសមជាមជ្ឈមណ្ឌលតំបន់វាលរាបទន្លេគឺវឡុង។
* លោកលីដូ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ នៅសង្កាត់ ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង៖
លោកលីដូ អ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ នៅសង្កាត់ ៥ ក្រុងសុកត្រាំង ខេត្តសុកត្រាំង
រីករាយជាមួយនឹងគោលការណ៍រួមបញ្ចូលភូមិភាគទាំង ៣៖ សុកត្រាំង ហូវយ៉ាងនិងក្រុងកឹងធើរួមបញ្ចូលគ្នាតែមួយ ក្លាយជាក្រុងកឹងធើថ្មី។ ខ្ញុំនិងមាមីងតាមអ្នកណាក៏រីករាយ យល់ស្រប គាំទ្រយ៉ាងពេញទំហឹងនូវគោលការណ៍នេះដែរ។ ដ្បិតអី ការរួមបញ្ចូលនឹងផ្ដល់ភាពងាយស្រួលដល់ប្រជាជន ការដកថ្នាក់ស្រុកនឹងញុាំងឱ្យថ្នាក់ឃុំកាន់តែជិតដិតជាមួយប្រជាជន ដើម្បីក្ដាប់បំណងប្រាថ្នារបស់ប្រជាជន។ ប្រសិនបើប្រជាជនមានការងារអ្វីពាក់ព័ន្ធដល់កិច្ចការរដ្ឋបាល គ្រាន់តែទៅកាន់ឃុំប៉ុណ្ណោះ។ ខ្ញុំយល់ឃើញថា ការវិនិច្ឆ័យបែបបទរដ្ឋបាលក៏ងាយស្រួល មិនចំណាយពេលវេលាច្រើនដូចពីមុន។ ចំពោះរដ្ឋអំណាចភូមិភាគពីរកម្រិត កម្មាភិបាលដែលនៅមកបម្រើការងារសុទ្ធតែមានមុខជំនាញវិជ្ជាជីវៈ មានសីលធម៌ល្អនិងអស់ពីចិត្តពីថ្លើមបម្រើការជូនប្រជាជន។
ដូច្នេះ ពេលក្រុងកឹងធើថ្មីចូលដំណើរការ ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំបន្តការយកចិត្តទុកដាក់ ផ្សព្វផ្សាយនូវគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ មានដូច៖ អាទិភាព វិនិយោគគមនាគមន៍ជនបទ ប្រព័ន្ធលូទឹករំដោះទឹកនៅតំបន់ប្រជាជនតាំងទីលំនៅ បំពាក់អំពូលភ្លើងបំភ្លឺផ្លូវ ឧបត្ថម្ភបុលទុនអនុគ្រោះសម្រាប់ជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គិតគូរដល់មនុស្សចាស់គ្មានទីពឹង អ្នកដែលខ្សត់ខ្សោយ អ្នកមានស្ថានភាពលំបាកពិសេស។ល។ ក្រៅពីនោះ គប្បីយកចិត្តទុកដាក់វិនិយោគដំណាក់សុខាភិបាល ផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យនិងបំពេញបន្ថែមចំនួនវេជ្ជបណ្ឌិត កម្មាភិបាលពេទ្យ ដើម្បីបំពេញតម្រូវការពិនិត្យព្យាបាលជំងឺ បង្ការប្រឆាំងជំងឺឆ្លងរាលដាលនៅភូមិភាគ៕
*កាសែតកឹងធើភាសាខ្មែរ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។