កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

30/06/2025 - 14:38

កីឡា​ការិ​នី​ទាំង​ឡាយ​ពោរ​ពេញ​ដោយ​ទេព​កោ​សល្យ 

មាន​មិន​តិច​កីឡា​ការិនី​កម្រិត​កំ​ពូល​បាន​ប្រ​ឈម​នឹង​បញ្ហា​ពេល​ចូល​និវត្តន៍ ដោយ​សារ​តែ​ការ​ហ្វឹក​ហាត់​យ៉ាង​តឹង​រឹង ធ្វើ​ឱ្យ​ពួក​គេ​ខក​ខាន​ក្នុង​ការ​សិក្សា​និង​ឱកាស​ផ្សេងៗ។ ប៉ុន្តែ សម្រាប់​រាជិនី​កីឡា​វាយ​សី Tai Tzu Ying និង​កីឡា​កា​រិនី​ច្រើន​នាក់​ផ្សេង​ទៀត ពួក​គេ​បាន​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង។

កីឡា​ការិនី​មាន​សញ្ញា​បត្រ បណ្ឌិត Tai Tzu Tying។

Tai Tzu Ying មិន​ត្រឹម​តែ​ជា​កីឡា​ការិនី​មាន​ជំ​នាញ​ខ្ពស់​ទេ ថែម​ទាំង​ជា​អ្នក​សម្បូរ​ទៅ​ដោយ​ភាព​ច្នៃ​ប្រ​តិដ្ឋ មាំ​មួន និង​រក្សា​បាន​ភាព​រឹង​ប៉ឹង​ជាង ១០ ឆ្នាំ​មក​នេះ។ នាង​គឺ​ជា​ប្រ​ភព​ជំ​រុញ​ឱ្យ​មនុស្ស​ជំ​នាន់​ក្រោយ​ស្រ​ឡាញ់​ចូល​ចិត្ត​កី​ឡា វាយ​សី ដោយ​លក្ខណៈ​ប្រ​កួត​ដ៏​អស្ចារ្យ ទឹក​ចិត្ត​តស៊ូ និង​ជ្រើស​រើស​របៀប​រស់​នៅ​វិជ្ជ​មាន។ Tai គឺ​ជា​កីឡា​ការិនី​ដ៏​ឆ្នើម​មួយ​រូប​នៃ​វិស័យ​កីឡា​វាយ​សី​ពិ​ភព​លោក៖ នៅ​វ័យ ១៣ ឆ្នាំ នាង​ទទួល​បាន​រង្វាន់​លេខ ២ នៅ​ពាន​រង្វាន់ Vietnam Open ២០០៧; វ័យ ១៥ ឆ្នាំ ទទួល​បាន​រង្វាន់​លេខ ២ នៅ​ពាន​រង្វាន់ Asian Cham​pion​ship ២០០៩; វ័យ ១៧ ឆ្នាំ ឈ្នះ​ពាន​ជើង​ឯក US Open ២០១១; ឈ្នះ​ពាន​ធំៗ​ចំ​នួន ៨ នៅ​ឆ្នាំ ២០១៨ ហើយ​កាន់​តំ​ណែង​លេខ ១ ពិ​ភព​លោក​ខាង​ឯកត្ត​ជន​នារី​ចំ​នួន ២៥៨ សប្តាហ៍​ជាប់ៗ​គ្នា – ជា​កំ​ណត់​ត្រា​ប្រវត្តិ​សាស្រ្ត​មួយ​មិន​ទាន់​មាន​នរ​ណា​អាច​បំ​បែក​បាន​នៅ​ឡើយ។

ទោះ​បី​ជា​នាង​មិន​ទាន់​ប្រ​កាស​ចូល​និវត្តន៍​ផ្លូវ​ការ​ក៏​ដោយ ប៉ុន្តែ​នៅ​ពាន​រង្វាន់​ថ្មីៗ​នេះ Tai មិន​ចូល​រួម​ប្រ​កួត រួម​ទាំង​ពាន​រង្វាន់​តៃ​វ៉ាន់​បើក​ទូលាយ​នៅ​ប្រ​ទេស​របស់​នាង។ នៅ​ពេល​ថ្មីៗ​នេះ មូល​ហេតុ​ក៏​ត្រូវ​បាន​បង្ហើប គឺ​នាង​ចំ​ណាយ​ពេល​វេលា​ដើម្បី​ការ​ពារ​និក្ខេប​បទ​បណ្ឌិត។ Tai Tzu Ying ក្លាយ​ជា​កីឡា​ការិនី​វាយ​សី​ដំ​បូង​បង្អស់​លើ​ពិ​ភព​លោក​ដែល​មាន​សញ្ញា​បត្រ​បណ្ឌិត។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ការ​ប្រ​កួត​អា​ជីព​ជាង​ដប់​ឆ្នាំ​កន្លង នាង​ក៏​សាង​សង់​បាន​លំ​នៅ​ឋាន​យ៉ាង​សម​រម្យ​សម្រាប់​ខ្លួន​ឯង​ផង​ដែរ ដោយ​មាន​ហាង​លក់​គ្រឿង​កី​ឡា​វាយ​សី​នៅ​ទី​ក្រុង​តៃប៉ិ។

បន្ទាប់​ពី​ការ​ពារ​ជោគ​ជ័យ​មេ​ដាយ​មាស​អូឡាំ​ពិក​នៅ​ទីក្រុង​ប៉ា​រីស អតីត​កី​ឡា​ការិនី​លេខ ១ ពិភព​លោក Chen Yu Fei (ចិន) បាន​សុំ​ផ្អាក​ការ​ប្រ​កួត​ជា​បណ្តោះ​អា​សន្ន។ អ្នក​គាំ​ទ្រ​ជា​ច្រើន​សន្និ​ដ្ឋាន​ថា នាង​កំ​ពុង​រៀប​ចំ​សម្រាប់​ការ​ចូល​និវត្តន៍ ដោយ​សារ​តែ​នាង​មាន​បញ្ហា​សន្លាក់​ខ្នង។ ប៉ុន្តែ​បន្ទាប់​ពី​ជាង​មួយ​ឆ្នាំ នាង​បាន​ត្រ​ឡប់​មក​ប្រ​កួត​វិញយ៉ាង​ជោគ​ជ័យ ហើយ​បាន​បញ្ចប់​ការ​សិក្សា​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​នៅ​ប្រ​ទេស​អូស្ត្រា​លី។ កី​ឡា​ការិនី វាយ​សី Huang Dongping របស់​ចិន ប្រ​កួត​ខ្លឹម​សារ​គូ​បុរស​នារី ដែល​បច្ចុប្បន្ន​ឈរ​ចំ​ណាត់​ថ្នាក់​លេខ ២ ពិ​ភព​លោក ក៏​កំ​ពុង​សិក្សា​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​នៅ​ក្នុង​ស្រុក​ផង​ដែរ។ ជា​មួយ​នឹង​មេ​ដាយ​មាស​អូឡាំ​ពិក​នៅ​ជប៉ុន និង​មេ​ដាយ​ពាន ជើង​ឯក​នៅ​ពាន​រង្វាន់​ធំៗ​ជា​ច្រើន​ទៀត Huang គ្រប់​សមត្ថ​ភាព​ដើម្បី​ចាប់​ផ្តើម​អា​ជីព​ផ្សេង ប៉ុន្តែ សម្រាប់​នាង ការ​សិក្សា​គឺ​ត្រូវ​បាន​ចាត់​ទុក​ជា​ចម្បង។ កី​ឡា​កា​រិនី​វាយ​សី​ចិន He Bing Jiao ក៏​បាន​ប្រ​កាស​ចូល​និវត្តន៍​បន្ទាប់​ពី​ឈ្នះ​មេ​ដាយ​ប្រាក់​នៅ​អូ​ឡាំ​ពិក​ទី​ក្រុង​ប៉ា​រីស។ ប៉ុន្តែ​នាង​តែង​មាន​វត្ត​មាន​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នៅ​ពេល​ប្រ​កួត​ម្តងៗ ក្នុង​នាម​ជា​អ្នក​ថត​រូប។ Bing Jiao កំ​ពុង​សិក្សា​ផ្នែក​សារ​គម​នា​គមន៍ ដើម្បី​ក្លាយ​ជា​អ្នក​សារ​ព័ត៌​មាន​កីឡា​នេះ​ជា​ក្តី​ស្រ​មៃ​របស់​នាង​តាំង​ពី​ក្មេង៕

                          ហាថាញ - សុផន

ចែករំលែកអត្ថបទ