30/06/2025 - 14:38

សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ ចូល​រួម​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ 

ច្រើន​ឆ្នាំ​កន្លង សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ បាន​ចូល​រួម​ជា​មួយ​នឹង​ផ្នែក​សមត្ថ​កិច្ច សមា​គម អង្គ​ការ​នយោ​បាយ​សង្គម និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ អនុ​វត្ត​ល្អ​នូវ​ការ​​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ។

ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រាវិញ។

ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ មាន​ថេរ​ដី​កា៖ “រយៈ​ពេល​កន្លង គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ហា​ជាតិ​ក្រុង​ត្រា​​វិញ បាន​សហ​ការ​ជា​មួយ​សមា​គម អង្គ​ការ​នយោ​បាយ​សង្គម ផ្នែក​សមត្ថ​កិច្ច​ក្រុង សង្កាត់ ឃុំ ណែ​នាំ​ព្រះ​សង្ឃ​នៅ​តាម​វត្ត គណៈ​កម្ម​ការ​វត្ត​នានា និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ ក្នុង​នោះ មាន​ចលនា “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី” និង​បទ​បញ្ជា​លេខ ០៩-CT​/TU ចុះ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២២ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង “អំ​ពី​បង្កើន​ការ​រៀប​ចំ​លម្អ​ទី​ក្រុង សណ្តាប់​ធ្នាប់​ក្នុង​ការ​សាង​សង់ ធានា​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍ និង​អនា​ម័យ​បរិ​ស្ថាន​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ត្រា​វិញ”។

ព្រះ​តេជ​ព្រះ​គុណ យឿង​វ៉ាន់​ណា (ឆ្វេង) កំពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​ព្រះ​ឧទ្ទេ​សា​ចារ្យ​
និងគណៈកម្មការវត្ត។

ចាប់​ពី​ឆ្នាំ ២០២៣ មក គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង​ត្រា​វិញ បាន​សហ​ការ​ជា​មួយ​ព្រះ​ចៅ​អធិ​ការ គណៈ​កម្ម​ការ​វត្ត​នា​នា និង​ធម្ម​កថិក​ក្នុង​ពេល​សម្តែង​ធម្ម​ទេស​នា ពន្យល់​ពុទ្ធ​បរិ​ស័ទ​ឱ្យ​យល់​ពី​ធម៌​វិន័យ​របស់​ព្រះ​សម្មា​សម្ពុទ្ធ និង​អប់រំ​ពុទ្ធ​បរិ​ស័ទ​រស់​នៅ​ចុះ​សម្រុង​គ្នា ជា​គំរូ​ល្អ កូន​ចៅ​លុះ​ក្នុង​ដំ​បូន្មាន​ក្លាយ​ជា​ពល​រដ្ឋ​ល្អ​ក្នុង​សង្គម តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ។ ទន្ទឹម​នឹង​នោះ ធម្ម​កថិក​នៅ​ទាំង​ផ្គួប​បញ្ចូល​ផ្សព្វ​ផ្សាយ​អនុ​ក្រឹត្យ​លេខ ១៦២/​NĐ-CP ចុះ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ ២០១៧ របស់​រដ្ឋា​ភិបាល​កំ​ណត់​លម្អិត​អំ​ពី​មាត្រា​មួយ​ចំ​នួន និង​វិធាន​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ជំ​នឿ​សាស​នា។ ជា​លទ្ធ​ផល រៀប​ចំ​ផ្សព្វ​ផ្សាយ​បាន ១.១១៩ លើក មាន​ពុទ្ធ​បរិ​ស័ទ​ចូល​រួម ២៤.​៨៩៥ លើក​នាក់។ ផ្តើម​ពី​នោះ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន សម្ព័ន្ធ​យុវ​ជន សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និយាយ​រួម និង​ពុទ្ធ​បរិ​ស័ទ​ខ្មែរ​និ​យាយ​ដោយ​ឡែក ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​បក្ស រដ្ឋ។ ទន្ទឹម​នឹង​នោះ សមា​គម​នៅ​ទាំង​កសាង​ទម្រង់​៖ “មណ្ឌល​តាំង​ទី​លំ​នៅ​ផ្សារ​ភ្ជាប់​នឹង​មូល​ដ្ឋាន​សាស​នា ចូល​រួម​ការ​ពារ​បរិ​ស្ថាន និង​ទប់​ទល់​នឹង​បម្រែ​បម្រួល​អា​កាស​ធាតុ ផ្សារ​ភ្ជាប់​នឹង​ផ្សព្វ​ផ្សាយ​ច្បាប់” នៅ​វត្ត​អង្គ​រាជ​បូរី (អង្គ) វត្ត​ចម្ប៉ា​អង្គរ​ជ័យ (ចំ​ការ) និង​វត្ត​សិ​លា​ទ្រ (ថ្មទល់)។ដើម្បី​អនុវត្ត​ល្អ​ជាង​ទៀត​ការ​ងារ “ចូល​រួម​រក្សា សន្តិ​សុខ​សណ្តាប់​ធ្នាប់” គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ក្រុង បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​ចិត្ត​របស់​បក្ស គោលនយោ​បាយ ច្បាប់​របស់​រដ្ឋ ក្នុង​នោះ​អនុវត្ត​ម៉ឺង​ម៉ាត់​បទ​បញ្ជា​លេខ ០៩​-CT/TU របស់​គណៈ​កម្មា​ធិការ​បក្ស​ក្រុង “អំ​ពី​បង្កើន​ការ​រៀប​ចំ​លម្អ​ទី​ក្រុង សណ្តាប់​ធ្នាប់​ក្នុង​ការ​សាង​សង់ ធា​នា​សណ្តាប់​ធ្លាប់​សុ​វត្ថិ​ភាព​ចរា​ចរណ៍ និង​អនា​ម័យ​បរិ​ស្ថាន​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​ត្រា​វិញ”; បន្ត​ជំ​រុញ​អនុ​វត្ត​ការ​ចលនា៖ “ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជន​បទ​ថ្មី ទី​ក្រុង​ស៊ី​វិល័យ” ជា​ដើម៕

សើុង​ម៉ា​ល័យ-វិ​មាន

ចែករំលែកអត្ថបទ