23/06/2025 - 20:52

ផ្គួប​បញ្ចូល​កម្ម​វិធី​ គម្រោង​ជា​ច្រើន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ចាក​ផុត​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​ 

ដើម្បី​ឧបត្ថម្ភ​មាមីង​ជន​រួម​ជាតិ​ភាគ​តិច​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រីក្រ​ លំ​នឹង​ជីវ​ភាព​ រយៈ​ពេល​កន្លង​ ខេត្ត​កាម៉ាវ​បាន​កៀរ​គរ​ប្រ​ភព​កម្លាំង ​ផ្គួប​បញ្ចូល​កម្ម​វិធី ​គម្រោង​ជា​ច្រើន។​ ឆ្លង​តាម​រយៈ​នោះ​ បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​ប្រ​ជា​ជន​ជំរុញ​ការ​អភិ​វឌ្ឍ​ផលិត​កម្ម ​ឈាន​ឡើង​ចាក​ផុត​ភាព​ក្រីក្រ។​

 មិន​រង់​ចាំ ​ឬ​សំអាង​ទៅ​លើ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ គ្រួ​សារ​ខ្មែរ​ជា​ច្រើន​បាន​ម្ចាស់
ការបង្កបង្កើនផលអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។

គ្រួ​សារ​ពូ​យ័ញ​ឡើយ​ នៅ​ភូមិ​ ១៩​ ឃុំ​ខាញ់ ​ធ្វឹង​ ស្រុក​អ៊ូ​មិញ​ មាន​គ្នា ​៤ ​នាក់​ មុន​ នេះ​ជា​គ្រួ​សារ​ក្រ​មួយ​ក្នុង​ភូមិ​ ពី​រនា​ក់ប្ដី​ប្រ​ពន្ធ​គាត់ ​ជា​កម្លាំង​ពល​កម្ម​សំ​ខាន់ ​ប៉ុន្តែ​ដោយ​សារ​មាន​ដី​តិច​តួច​ ខ្វះ​ដើម​ទុន​ក្នុង​ការ​បង្ក​បង្កើន​ផល ​ ម្ល៉ោះ​ហើយ​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​ច្រើន​។ ​ក្រោយ​ពី​បាន​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​អ៊ូ​មិញ​ឧបត្ថម្ភ​ឱ្យ​បុល​ ៥០​ លាន​ដុង ​ប្តី​ប្រ​ពន្ធ​គាត់​កែ​ប្រែ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​គ្រប់​ប្រ​ភេទ​ដើម្បី​លក់​បង្កើន​ ប្រាក់​ចំ​ណូល​ អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ​ពូ​យ័ញ​ ឡើយ​ ចែក​រំលែក៖​ មាន​ប្រាក់​ដើម​ទុន​ គាត់​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​ពស់​ចាន់​ល្មម​លក់ ​ដំបូង​គាត់​ចិញ្ចឹម​ សាក​ល្បង​ ៦០​ ក្បាល​ ចិញ្ចឹម​រយៈ​ពេល ​១២ ​ខែ ​អាច​ប្រ​មូល​ផល​ លក់​ក្នុង​តម្លៃ ​៣០០.​០០០​ ក្នុង​ មួយ​គីឡូ​ក្រាម​ ទូ​ទាត់​រួច​ស្រេច​ចំណេញ​ជាង​ ១៥​ លាន​ដុង​។ ​ឃើញ​ការ​ចិញ្ចឹម​ទទួល​បាន​ជោគ​ជ័យ​ រយៈ​ពេល​ជាង ​២ ​ឆ្នាំ​នេះ ​ក្នុង​មួយ​ឆ្នាំ​គាត់​ចិញ្ចឹម​ ពស់​ចាន់​ល្មម​ពូជ​ពី ​១៥០-​២០០ ​ក្បាល ​ចំ​ណេញ ​ប្រ​មាណ ​៥០​ លាន​ដុង។​ “អាស្រ័យ​ហេតុ​នោះ ​ជីវ​ភាព​គ្រួ​សារ​ធូរ​ធារ​គ្រាន់​បើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​កូន​ខ្ញុំ​ទាំង​២​នាក់​បាន​រៀន​សូត្រ​ត្រឹម​ត្រូវ។​ កាល​ពី​ខែ​មី​នា ​ឆ្នាំ ​២០២៤​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ ​ហើយ​សង់​បាន​ផ្ទះ ​មួយ​ខ្នង​ តម្លៃ​ជាង​ ១៥០​ លាន​ដុង” ​- ពូ​ឡើយ​ បាន​ឱ្យ​ដឹង​ដូច្នេះ។​

លោក​ង្វៀង​ថាញ​លីម ​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ស្រុក​អ៊ូ​មិញ​ ឱ្យ​ដឹង៖​ “ក្នុង​ការ​ខិត​ខំ​ជួយ​ជន​រួម​ជាតិ​ខ្មែរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ​ឈាន​ឡើង​ ធ្វើ​មាន​ កម្ម​វិធី​ គម្រោង​ជា​ច្រើន​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ដល់​គ្រួ​សារ​ក្រីក្រ​ ប្រ​កៀក​បន្ទាត់​ក្រ ​ត្រូវ​បាន​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំណាច ​និង​អង្គ​ការ​មហា​ជន​ស្រុក​អ៊ូ​មិញ​គ្រប់​លំ​ដាប់​ថ្នាក់​ យក​ចិត្ត​ទុក​ដាក់​ ផ្សព្វ​ផ្សាយ​អនុ​វត្ត ​“ប្រាក់​ចំណូល​មធ្យម​ភាគ​របស់​ជន​រួម​ជាតិ​ភាគ​តិច​ស្រុក​អ៊ូ​មិញ ​បាន​កើន​ចាប់​ពី ​៣៥ ​លាន​ដុង/​ឆ្នាំ ​នៅ​ឆ្នាំ ​២០១៩​ ឡើង​ដល់ ​៣៨,៣ ​លាន​ដុង/​ឆ្នាំ ​នៅ​ឆ្នាំ ​២០២៤​។ ​ស្រុក​បាន​បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ​៦៧ ​ថ្នាក់​ ឱ្យ​ពល ​ករ​ចំនួន ​២.២៩៥ ​នាក់​ ជួយ​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ដល់​ពលករ​ ១៩.២០១ ​នាក់​ និង​ពលករ​ ចំ​ណាក​ស្រុក​ ៩៥​ នាក់​។ លុះ​មក​ដល់​ចុង​ឆ្នាំ ​២០២៤​ អ៊ូ​មិញ​នៅ​មាន​ប្រជា​ជន​ក្រីក្រ​ ៧២៣ ​គ្រួ​សារ​ (ស្រូប​អត្រា ​២,៧៤%)​ កាត់​បន្ថយ​ ៥១៥ ​គ្រួ​សារ ​(ស្មើ​អត្រា ​១,៩៥%) ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​នៅ ​៣៨០​ គ្រួ​សារ​ (ស្រូប​អត្រា ​១,៤៤%)​ កាត់​បន្ថយ ​៤៦ ​គ្រួ​សារ ​(ស្មើ​អត្រា ​០,១៧%” )​។

ក្រោយ​រយៈ​ពេល ​៤ ​ឆ្នាំ ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​ តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ ​ដំ​ណាក់កាល​ ២០២១-​២០៣០ ​ដំណាក់​កាល I​ ៖ ​២០២១-​២០២៥ ​កាម៉ាវ​បាន​រំសាយ​ទឹក​ប្រាក់​ជិត ​២៦១ ​ពាន់​លាន​ដុង​ ក្នុង​នោះ​ ថវិកា​មជ្ឈិម​ជិត​ ២៣២ ​ពាន់​លាន​ដុង​ ដទៃ​ពី​នោះ​គឺ​ទុន​ថវិកា​បដិ​ភាគ​របស់​ខេត្ត ​ដើម្បី​ដោះ​ស្រាយ​ ស្ថាន​ភាព​ខ្វះដី​លំនៅ​ឋាន​ សាង​សង់​ផ្ទះ ​ដី​ផលិត​កម្ម ​និង​ទឹក​ស្អាត​ប្រើ​ប្រាស់;​ ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​តាម​សង្វាក់​តម្លៃ;​ វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ចាំ​បាច់​សម្រាប់​បម្រើ​ផលិត​កម្ម ​ជីវ​ភាព​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​៕

                 យោង៖ ​កាសែត​ការ​ពារ​ព្រំ​ដែន​ ប្រែ​សម្រួល៖​ លីសៀ

ចែករំលែកអត្ថបទ