កសាងសាខាបក្សយោធារឹងមាំ ផ្សារភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌សង្គមនៅភូមិភាគ គឺជាភារកិច្ចដ៏សំខាន់ ត្រូវបានសាខាបក្សនៃគណៈបញ្ជាការយោធាឃុំតឹបងាយ ស្រុកទីវកឹង ខេត្តត្រាវិញ អនុវត្តមានប្រសិទ្ធភាព។

លោកង្វៀងវ៉ាន់តុង អនុលេខាសាខាបក្ស ប្រធានគណៈបញ្ជាការយោធាឃុំតឹបងាយ (ឈរកណ្តាល) ថតរូបអនុស្សាវរីយ៍ជាមួយយុវជនចូលបម្រើកងទ័ព។
លោកង្វៀងវ៉ាន់តុង អនុលេខាសាខាបក្ស ប្រធានគណៈបញ្ជាការយោធាឃុំតឹបងាយ ឱ្យដឹង៖ “ដើម្បីសាខាបក្សរឹងមាំ ត្រូវរក្សាខ្ជាប់សាមគ្គីភាព ឯកភាពខ្ពស់ក្នុងផ្ទៃក្នុង; បក្ខជនគ្រប់រូបគប្បីលត់ដំ ខិតខំប្រឹងប្រែងស្វ័យសិក្សា ត្រូវចេះរួមកម្លាំងអនុវត្តភារកិច្ចរួមរបស់សមូហភាព។ ដើម្បីសម្រេចបានកត្តាទាំងនេះ សាខាបក្សតែងយកចិត្តទុកដាក់ដឹកនាំកិច្ចការកម្មាភិបាល ធ្វើសេនាធិការដោយផ្ទាល់ជូនគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ជ្រើសរើសប្រភពសម្រាប់បណ្តុះបណ្តាលកម្មាភិបាលដែលមានសមត្ថភាពនិងចំណេះដឹងគ្រប់គ្រាន់ ដើម្បីបោះឆ្នោតជ្រើសចូលគណៈប្រតិបត្តិការសាខាបក្ស មុខតំណែងប្រធានកងអនុសេនាតូច ប្រធានក្រុម ប្រធានកងយោធាភូមិ សុទ្ធតែស្នើសូមយោបល់ចង្អុលការពីគណៈកម្មាធិការបក្ស និងលើកសំណើទៅថ្នាក់លើត្រូវតាមបែបបទ។ បច្ចុប្បន្ន សាខាបក្សបានអនុវត្តផ្នែកទន់សៀវភៅបង្កាន់ដៃបក្ខជនអេឡិចត្រូនិក ដល់បក្ខជនទាំងអស់ក្នុងសាខាបក្សត្រូវតាមសេចក្តីកំណត់”។

សាខាបក្សនៃគណៈបញ្ជាការយោធាឃុំតឹបងាយ ជួយប្រជាជនកាប់ឆ្ការគុម្ពោតព្រៃ។
សាខាបក្សនៃគណៈយោធាឃុំតឹបងាយ នៅទាំងមានវិធានការគ្រប់គ្រង លត់ដំ លើកកម្ពស់តួនាទី ឈានមុខនិងគំរូរបស់បក្ខជន រៀងរាល់ឆ្នាំ សាខាបក្សតែងចាត់ភារៈឱ្យបក្ខជនទាំង ១០០% ទទួលបន្ទុកលើគ្រប់វិស័យ; ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស ចង្អុលការសហការជាមួយសាខាបក្សអនុវត្តល្អការងារបង្កើតប្រភព និងពង្រីកបក្ខជនក្នុងកងកម្លាំងប្រជាស្វ័យត្រាណ កងកម្លាំងកំណែនបម្រុងនិងប្រភពជម្រើសទ័ពប្រចាំឆ្នាំ។ លទ្ធផល អាណត្តិកាល ២០២២- ២០២៥ សាខាបក្សពង្រីកបក្ខជនបាន៩នាក់ សម្រេច ១៥០% នៃភាគកម្រិតតាមសេចក្តីសម្រេចចិត្ត; អនុវត្តម៉ឺងម៉ាត់បទប្បញ្ញត្តិលេខ ២១៣-QĐ/TW របស់ការិយាល័យនយោបាយ “អំពីភារកិច្ចរបស់បក្ខជនដែលកំពុងបំពេញការងារ តែងរក្សាទំនាក់ទំនងជាមួយអង្គការបក្សនិងប្រជាជននៅកន្លែងស្នាក់នៅ។
យុទ្ធជនគឹមថាយសឹម កងប្រជាស្វ័យត្រាណ ភូមិង៉ាយហ្វា ឱ្យដឹង៖ “កំណត់ច្បាស់ចូលបក្សគឺជាកិត្តិយស ដូច្នេះ ខ្ញុំលត់ដំគ្រប់ផ្នែក។ ក្នុងការអនុវត្តភារកិច្ចវិជ្ជាជីវៈ ខ្ញុំតែងធ្វើជាគំរូ មិនខ្លាចលំបាក អនុវត្តសម្រេចល្អសម្រេចឆ្នើមភារកិច្ច”។
សាខាបក្សនៃគណៈបញ្ជាការយោធាឃុំតឹបងាយ បច្ចុប្បន្ន មានបក្ខជន ១៦ រូប រក្សាបានល្អកិច្ចប្រជុំប្រចាំខែ ដាក់ចេញភារកិច្ចសកម្មភាពប្រចាំខែ ព្រមទាំងយកចិត្តទុកដាក់អនុវត្តល្អគោលការណ៍ក្នុងកិច្ចប្រជុំជីវភាពបក្ស។ សាខាបក្សនៃគណៈបញ្ជាការយោធាឃុំតឹបងាយ តែងធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ អនុវត្តល្អនូវការងារកសាងតំបន់ការពារក្នុងស្ថានភាពថ្មី កសាងកងកម្លាំងប្រជាស្វ័យត្រាណរឹងមាំ រួមចំណែកដ៏សំខាន់ក្នុងការកសាងសាខាបក្សយោធារឹងមាំ៕
សើុងម៉ាល័យ-មុនី