កម្មវិធី “ឃុំមួយផលិតផលមួយ” (OCOP) នៅខេត្តបាកលីវ ទទួលបានលទ្ធផលលេចធ្លោជាច្រើនក្នុងការអភិវឌ្ឍនិងអះអាងពីពាណិជ្ជសញ្ញានៃផលិតផលនៅភូមិភាគ រួមចំណែកជំរុញសេដ្ឋកិច្ចជនបទនិងលើកកម្ពស់តម្លៃផលិតផលពិសេសរបស់ខេត្ត។

បណ្ដាផលិតផល OCOP របស់ខេត្តបាកលីវ បានតាំងបង្ហាញនាឱកាសសន្និសីទសិក្ខាសាលា
ដើម្បីផ្សព្វផ្សាយផលិតផល។
តាមប្រសាសន៍លោក លឺវហ្វាងលី នាយកមន្ទីរកសិកម្មនិងបរិស្ថានខេត្តបាកលីវ រយៈពេលកន្លង ដើម្បីរកច្រកចេញសម្រាប់ផលិតផល OCOP ភូមិភាគនានាបានបង្កើនការអនុវត្តសកម្មភាពឧទ្ទេសនាម ផ្សព្វផ្សាយនិងជំរុញដំណើរការពាណិជ្ជកម្មផលិតផល OCOP ។ ទន្ទឹមនឹងនោះ ចុះកិច្ចសន្យាជាមួយនឹងខេត្ត ក្រុងចំណុះតំបន់វាលរាបទន្លេគឺវឡុង ក្រុងហូជីមិញ រដ្ឋធានីហាណូយ និងខេត្តនានានៅភាគខាងកើតណាមបូ តីង្វៀងនិងខេត្តនិញប៊ិញ ។ល។ តភ្ជាប់ការប្រើប្រាស់កសិផល ផលិតផលទំនិញរវាងភូមិភាគជាមួយគ្នា។

ភ្ញៀវមកទស្សនាផលិតផលអំបិលសម្រេចបទដ្ឋាន OCOP។
មកទល់បច្ចុប្បន្ន ខេត្តមានផលិតផល OCOP ចំនួន ១៦០ បានទទួលស្គាល់; ក្នុងនោះ មានផលិតផលចំនួន ៣២ សម្រេចបទដ្ឋានលំដាប់ផ្កាយ ៤ និងផលិតផលចំនួន ១២៨ សម្រេចបទដ្ឋានលំដាប់ផ្កាយ ៣ ។ ផលិតផលចំនួនពីរ គឺផលិតផលអំបិលសបាកលីវ និងអំបិលគ្រាប់បាកលីវ កំពុងត្រូវបានស្នើទៅក្រសួងកសិកម្ម និងបរិស្ថានវាយតម្លៃចំណាត់ថ្នាក់ផលិតផលសម្រេចលំដាប់ផ្កាយ ៥ ។ ខេត្តមានផលិតផល OCOP ចំនួន៧បានចូលក្នុងប្រព័ន្ធផ្សារទំនើប ក្នុងស្រុកផលិតផលចំនួន ៩ មានទីផ្សារនាំចេញ។ លក្ខណៈសំខាន់នៃផលិតផល OCOP មួយចំនួនរបស់ខេត្ត មានល្វែងទំនិញដាក់តាំងបង្ហាញឧទ្ទេសនាមនិងលក់ផលិតផល OCOP ចំនួន ២០ នៅផ្សារទំនើប GO!។ លោកស្រី តាត្វៀកធូ ម្ចាស់មូលដ្ឋានណុងសាងវៀត ឱ្យដឹង៖ “ពេលចូលរួមកម្មវិធី OCOP មានផលិតផលនំបង្គាបំពងស្រួយសម្រេចបទដ្ឋានលំដាប់ផ្កាយ ៤ មូលដ្ឋានបានមោះមុតវិនិយោគលើគ្រឿងចក្រនិងបំពាក់ឧបករណ៍ ធ្វើឱ្យប្រសើរឡើងដំណើរការផលិត ហើយបានមជ្ឈមណ្ឌលគុណភាពជលផលតំបន់ ៥ ផ្ដល់ជូនវិញ្ញាបនបត្រគ្រប់គ្រងគុណភាពជឿនលឿន “HACCP”។ បច្ចុប្បន្ន មូលដ្ឋានយើងខ្ញុំមានផលិតផលចំនួន ១៥ ត្រូវបានវាយតម្លៃទទួលស្គាល់សម្រេចចំណាត់ថ្នាក់ OCOP លំដាប់ផ្កាយ ៣ មានដូច៖ អំបិលបង្គា នំបង្គាបន្លែ មើមផ្លែឈើ នំអង្ករល្ងខ្មៅ។ល។” ។ ចំណែកបងស្រី វ៉ធីហ៊ុងថ្វយ ម្ចាស់មូលដ្ឋានជំនាញផលិត ទឹកត្រីថៀងភូ ស្រុកដុងហាយ ឱ្យដឹង៖ “ចាប់តាំងពីផលិតផលទឹកត្រីថៀងភូ បានទទួលស្គាល់ជាផលិតផល OCOP លំដាប់ផ្កាយ ៣ ឃើញថា ទឹកត្រីថៀងភូរបស់ក្រុមហ៊ុន លក់ចេញទីផ្សារដាច់ខ្លាំងជាងមុន ប្រាក់ចំណូលកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ”។
យោងតាមប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ ផាមវ៉ាន់ទេវ កម្មវិធី OCOP គឺកម្មវិធីសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ជនបទតាមទិសដៅពង្រីកកម្លាំងផ្ទៃក្នុងនិងការបង្កើនតម្លៃ; ជាដំណោះស្រាយនិងភារកិច្ចដ៏សំខាន់ក្នុងការអនុវត្តកម្មវិធីទិសដៅជាតិ កសាងជនបទថ្មី ដំណាក់កាល ២០២១ - ២០២៥។ កម្មវិធី OCOP ត្រូវបានផ្សព្វផ្សាយព្រមៗគ្នា ទូលំទូលាយនិងសម្រេចបានប្រសិទ្ធភាពខ្ពស់ បង្កើតបានជាជំនោរខ្យល់ថ្មីសម្រាប់តំបន់សេដ្ឋកិច្ចជនបទ គឺទិសដៅត្រឹមត្រូវ រួមចំណែកបង្វែររចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ បង្កើនតម្លៃ បង្កើនប្រាក់ចំណូលជូនប្រជាជននៅជនបទ។ កម្មវិធីនេះ បានជួយតភ្ជាប់អាជីវកម្មខ្នាតតូចនិងមធ្យមសហករណ៍ គ្រួសារអាជីវកម្មនៅតាមភូមិភាគ ជួយគ្នាទៅវិញទៅមកក្នុងដំណើរការផលិត ធ្វើអាជីវកម្ម; ផ្ដើមពីនោះ បង្កើតបានជាខ្សែសង្វាក់តម្លៃតភ្ជាប់ចាប់តាំងពីការផលិត កែច្នៃរហូតដល់ប្រើប្រាស់៕
យ្វីអាញ - ថាច់ធី