ឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង បានអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ អភិវឌ្ឍសេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិច ដំណាក់កាលទី ១ ឆ្នាំ ២០២១-២០២៥ (ហៅកាត់ ថា កម្មវិធី)។ ផ្តើមពីនោះ ជីវភាពរបស់ប្រជាជនខ្មែរត្រូវបានលើកស្ទួយ ហើយតំបន់ជនបទកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ពិធីប្រគល់ផ្ទះជូនគ្រួសារខ្មែរក្រីក្រនៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ។
អនុវត្តដំណាក់កាលទី ១ នៃកម្មវិធី ឃុំថាញ់ភូ បានទទួលការឧបត្ថម្ភថវិកាជាង ៦,៦ ពាន់លានដុង ដើម្បីអនុវត្តគម្រោងនិងអនុគម្រោង។ ក្នុងនោះ ភូមិភាគបានអាទិភាពវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ឧបត្ថម្ភសង់លំនៅឋាន បង្វែរមុខរបរ។ បណ្តុះបណ្តាល ឧទ្ទេសនាមការងារធ្វើ ឧបត្ថម្ភអភិវឌ្ឍទម្រង់ផលិតកម្ម។ល។ ដល់គ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រ។ អាស្រ័យការផ្សព្វផ្សាយព្រមៗគ្នានិងចំមុខសញ្ញាគ្រួសារទាំងឡាយមានលក្ខណសម្បត្តិអភិវឌ្ឍការផលិត បង្កើនប្រាក់ចំណូល លើកស្ទួយជីវភាពនិងចាកផុតពីភាពក្រីក្រដោយចីរភាព។

មានគ្រួសារជនជាតិខ្មែរជាច្រើនបានឧបត្ថម្ភដើមទុនពីកម្មវិធីសម្រាប់
ដាំដំណាំរួមផ្សំ រកបានប្រាក់ចំណូលលំនឹង។
ក្នុងនោះ គម្រោងឧបត្ថម្ភសង់លំនៅឋានបាន នាំមកនូវសេចក្តីរីករាយនិងសុភមង្គលដល់អ្នកក្រ និងប្រជាជនដែលមានស្ថានភាពលំបាកខាងលំនៅឋាន។ អ្នកមីងថាច់ធីសឹង នៅភូមិព្រែក ឆ្វេង ឃុំថាញ់ភូ និយាយ៖ “ខ្ញុំធ្វើការឈ្នួល គ្មានសល់ប្រាក់សម្រាប់ជួសជុលផ្ទះទេ ម្ល៉ោះហើយ ពេលបានរដ្ឋសាងសង់ផ្ទះឥដ្ឋ ខ្ញុំសប្បាយចិត្តស្ទើរស្រក់ទឹកភ្នែក មិនដែលគិតថាមានផ្ទះឥដ្ឋស្អាតបែបនេះសម្រាប់រស់នៅទេ ឥឡូវនៅរដូវភ្លៀង ម្តាយកូនខ្ញុំលែងបារព្ភពីផ្ទះភ្លៀងស្រក់ ខ្យល់រលំទៀត គិតតែធ្វើការរកប្រាក់ចិញ្ចឹមជីវិត”។ បង ត្រេវស៊ីណេ នៅភូមិសុកបឹង ឃុំថាញ់ភូ គ្មានដីបង្កបង្កើនផល រស់នៅពឹងផ្អែកលើកម្លាំងស៊ីឈ្នួល ឱ្យមាមីងនៅភូមិស្រុកដើម្បីចិញ្ចឹមជីវិត។ បានរដ្ឋឧបត្ថម្ភសង់ផ្ទះនិងគោមួយក្បាលពីប្រភពទុននៃកម្មវិធី បងស៊ីណេ ក៏មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ បងស៊ីណេ បានឱ្យដឹង៖ រដ្ឋបានឧបត្ថម្ភសាងសង់ផ្ទះឥដ្ឋ គោបន្តពូជ ២ ក្បាលមកចិញ្ចឹម ហើយរដ្ឋអំណាចភូមិភាគផ្គត់ផ្គង់ឧបករណ៍ប្រើប្រាស់ ខ្ញុំត្រេកអរណាស់ អាស្រ័យហេតុនោះ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ ខ្ញុំមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស គឺបានកម្ចីដើមទុនអនុគ្រោះដើម្បីជួលដីដាំដំណាំ រកបានប្រាក់ចំណូលលំនឹង។ បច្ចុប្បន្ន គ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ ឈានឡើងគ្រាន់បើហើយ។
យោងតាមប្រសាសន៍លោក ភូវៀតបេន អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់ភូ បានឱ្យដឹង អនុវត្តដំណាក់កាលទី ១ នៃកម្មវិធី គឺគ្រួសារក្រីក្រ ប្រកៀកបន្ទាត់ក្រជាជនជាតិខ្មែរស្ទើរតែទាំងអស់នៅក្នុងឃុំបានទទួលផល។ អាស្រ័យការផ្សព្វផ្សាយបានទាន់ពេល ចំមុខសញ្ញា សមស្របជាមួយនឹងលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចនៃគ្រួ សារនីមួយៗ ហេតុនោះ កម្មវិធីពង្រីកបានប្រសិទ្ធភាព នាំមកនូវសេចក្តីរីករាយដល់ប្រជាជន ហើយជីវភាពរបស់ជនរួមជាតិខ្មែរក៏បានលើកកម្ពស់ជាបណ្ដើរៗផងដែរ៕
យ៉ីអាញ - សុផន