មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

30/06/2025 - 14:38

កសាង​ទម្រង់​អនុ​វត្ត​បច្ចេក​វិទ្យា​គុណ​កម្ម​ពូជ​ផ្សិត​ជា​លក្ខណៈ​វត្ថុ​រាវ​ និង​ផលិត​ផ្សិត​ជា​អាហារ​ ផ្សិត​ជា​ឱសថ​នៅ​ក្រុង​កឹ​ងធើ 

ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ពិនិត្យ​ទទួល​ថ្នាក់​ក្រុង ​(មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ) ​បាន​ឯក​ភាព​ពិនិត្យ​ទទួល​គម្រោង ​“កសាង​ទម្រង់​អនុវត្ត​បច្ចេក​វិទ្យា​គុណ​កម្ម​ពូជ​ផ្សិត​ជា​លក្ខណៈ​វត្ថុ​រាវ ​និង​ផលិត​ផ្សិត​ជា​អាហារ -​ ផ្សិត​ជា​ឱសថ​នៅ​ក្រុង​កឹង​ធើ” ​ចំ​ណុះ​កម្ម​វិធី​ឧបត្ថម្ភ​អនុ​វត្ត​ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​ជឿន​លឿន​និង​បច្ចេក​វិទ្យា​ ជំរុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំបន់​ជន​បទ​ តំបន់​ភ្នំ ​តំបន់​ជន​ជាតិ​ភាគ​តិច​ ដំ​ណាក់​កាល​ ២០១៦-​២០២៥ ។​ គម្រោង​អាស្រ័យ​ដោយ​អ្នក​បរិញ្ញា​ ផាម​មិញ​ទូ ​ធ្វើជា​ប្រ​ធាន​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ​Gold ​វ៉ាង​ផាក ​ជា​អង្គ​ភាព​ដឹក​នាំ ​ដំណើរ​ការ។

  រូប​ជា​ឧទាហរណ៍។

អនុ​វត្ត​ចាប់​ពីខែ​ធ្នូ ​ឆ្នាំ​២០២២​ ដល់​ខែ​ឧសភា ​ឆ្នាំ​២០២៥​ គម្រោង​បាន​ដំណើរ​ការ​ឧបត្ថម្ភ​អនុ​វត្ត​ផ្ទេរ​ជូន​និង​ទទួល​យក​បែប​បទ​បច្ចេក​វិទ្យា​ចំនួន​៦​គឺ៖​ ២វិធី​បច្ចេក​ទេស​ផលិត​ពូជ​ផ្សិត​កម្រិត ​I ​កម្រិត​ II ​ជា​លក្ខណៈ​វត្ថុ​រាវ​សម្រាប់​ផ្សិត​៤ប្រ​ភេទ ​(ផ្សិត​ចំបើង​ ផ្សិត​អំ​បោះ ​ផ្សិត​ត្រឹង​ចូវ​ ផ្សិត​វ៉ឹង​ជី); ​៤​វិធី​បច្ចេក​ទេស​បណ្តុះ ​៤​ ប្រ​ភេទ​ផ្សិត​ (ផ្សិត​ចំបើង​ ផ្សិត​អំបោះ ​ផ្សិត​ត្រឹង​ចូវ​ ផ្សិត​វ៉ឹង​ជី)។​ ទន្ទឹម​នឹង​នោះ ​កសាង​ជោគ​ជ័យ​នូវ​ទម្រង់​គឺ៖ ​ទម្រង់​ផលិត​ផ្សិត​កម្រិត​ I ​កម្រិត​ II ​ជា​លក្ខណៈ​វត្ថុ​រាវ​សម្រាប់​ផ្សិត ​៤ ​ប្រភេទ​ (ផ្សិត​ចំបើង ​ផ្សិត​អំបោះ ​ផ្សិត​ត្រឹង​ចូវ​ ផ្សិត​វ៉ឹង​ជី) ​បង្កើត​បាន​ ៧០,៥​ លីត្រ​ពូជ​កម្រិត​ I ​ជា​លក្ខណៈ​វត្ថុ​រាវ​ និង ​២.០០៤​ លីត្រ​ពូជ​កម្រិត​ II ​ជា​លក្ខណៈ​វត្ថុ​រាវ​គ្រប់​ប្រ​ភេទ​សម្រេច​បទដ្ឋាន;​ ទម្រង់​ផលិត​ផ្តោត​ទៅ​លើ​ផ្សិត​ ៤ ​ប្រ​ភេទ​ដែល​មាន​វដ្ត​នៃ​ការ​លូត​លាស់​រយៈ​ពេល​ខ្លី​ជាង ​បើ​ប្រៀប​ធៀប​នឹង​ការ​ប្រើ​ប្រាស់​ពូជ​ផ្សិត​មាន​លក្ខណៈ​រឹង ​អត្រា​ជ្រាប ​<១៥%; ​បង្កើត​បាន​ទៅ​ជា​ផ្សិត​ស្រស់​គ្រប់​ប្រ​ភេទ​សរុប​ ៣២៧,៨៥ ​តោន​គឺ៖ ​ផ្សិត​ចំបើង​៣០,០១​តោន ​ផ្សិត​អំបោះ​២៨០,៥​ តោន​ ផ្សិត​ត្រឹង​ចូវ​១០,១​តោន​ ផ្សិត​វ៉ឹង​ជី​៧,១៥​ តោន;​ ទម្រង់​ផលិត​ផ្សិត​ទំនិញ​រាយ​ប៉ាយ​នៅ​តែ ​២ ​គ្រួ​សារ​ដែល​មាន​សមត្ថ​ភាព​លូត​លាស់​ល្អ​ ទិន្ន​ផល​និង​គុណ​ភាព​ផ្សិត​លំ​នឹង។ ​ក្រៅពី​នេះ​ គម្រោង​ថែម​ទាំង​បណ្តុះ​បណ្តាល​កម្មា​ភិបាល​ បច្ចេក​ទេស ​៥ ​នាក់​ក្នុង​អង្គ​ភាព​សម្រាប់​ដឹក​នាំ ​ដំ​ណើរ​ការ​ និង​ហ្វឹក​ហាត់​បច្ចេក​ទេស​ដល់​ប្រ​ជា​ជន​ ១០០ ​លើក​នាក់ ​តំបន់​គម្រោង​ខាង​បច្ចេក​ទេស​ផលិត​ពូជ​ បណ្តុះ​ផ្សិត ​៤ ​ប្រភេទ​គឺ ​ផ្សិត​ចំបើង​ ផ្សិត​អំ​បោះ ​ផ្សិត​ត្រឹង​ចូវ​ និង​ផ្សិត​វ៉ឹង​ជី។

ក្នុង​កិច្ច​ប្រ​ជុំ ​ក្រុម​ទទួល​បន្ទុក​គម្រោង​បាន​ស្នើ​គ្រប់​មន្ទីរ​ ផ្នែក​ដែល​ពាក់​ព័ន្ធ​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ គាំទ្រ ​ខណៈ​ពេល​គម្រោង​បាន​បញ្ចប់​ អាច​នឹង​បង្ក​ទំនុក​ចិត្ត​ដល់​ប្រជា​ជន​ ទន្ទឹម​នឹង​នោះ ​នាំ​មក​ប្រ​សិទ្ធ​ភាព​ដល់​អ្នក​ផលិត​ផង;​ មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន​ អាជីវ​កម្ម ​កសាង​យី​ហោ​សមូហ​ភាព​សម្រាប់​ផលិត​ផល​ផ្សេងៗ​ ដែល​ជា​ផ្សិត​អាហារ​ ផ្សិត​ជា​ឱសថ​សម្រាប់​ក្រុង​ផង។​ ព្រម​ជា​មួយ​នោះ ​ស្នើ​ក្រ​សួង​វិទ្យា​សាស្ត្រ ​និង​បច្ចេក​វិទ្យា ​គណៈ​កម្មា​ធិការ​ក្រុង​ មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ក្រុង​កឹង​ធើ ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ផ្នែក​បច្ចេក​វិទ្យា​និង​ហិរញ្ញ​វត្ថុ ​ដើម្បី​បន្ត​អនុ​វត្ត​ស្រាវ​ជ្រាវ​ផ្សេងៗ​ អំពី​ការ​ច្នៃ​នូវ​ផលិត​ផល​ពី​ផ្សិត​ សំ​ដៅ​លើក​កម្ពស់​តម្លៃ​សេដ្ឋ​កិច្ច​និង​អភិ​វឌ្ឍ​ដោយ​ចីរ​ភាព ​ផ្នែក​ផលិត​កម្ម​ផ្សិត​ជា​អាហារ​ ផ្សិត​ជា​ឱសថ​លើ​ភូមិ​សាស្ត្រ​ក្រុង​ បង្កើត​របរ​រក​ស៊ី​ដល់​កសិករ​តំបន់​ជន​បទ​និង​តំ​បន់​ភ្នំ៕

                                   ម៉ីថាញ-​ លីសៀ

ចែករំលែកអត្ថបទ