
នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ ដឹកនាំកិច្ចប្រជុំបូកសរុបកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រដោយចីរភាព។
តាមគណៈចង្អុលការមជ្ឈិមនៃកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ លទ្ធផលអនុវត្តនូវទិសដៅ ភារកិច្ច៖ កម្មវិធីទិសដៅជាតិកសាងជនបទថ្មី ជាសារវន្តសម្រេចនិងសម្រេចលើសទិសដៅដែលបានប្រគល់ឱ្យដល់ដំណាច់ឆ្នាំ២០២៥៖ អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មីគឺ ៧៩,៣% នៃភាគកម្រិត៨០% កើន ១០,៦% បើប្រៀបនឹងចុងឆ្នាំ២០២១; អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់គឺ ៤២,៤% នៃភាគកម្រិត ៤០% កើនជាង ៥ ដងបើប្រៀបនឹងចុងឆ្នាំ២០២១។ អត្រាឃុំសម្រេចបទដ្ឋានជនបទថ្មីគំរូគឺ ១២,៣% នៃភាគកម្រិត១០% កើនជាង ១៧ ដងបើប្រៀបនឹងចុងឆ្នាំ២០២១; អត្រាអង្គភាពថ្នាក់ស្រុកបានទទួលស្គាល់សម្រេចភារកិច្ចបទដ្ឋានជនបទថ្មីគឺ ៥១% នៃភាគកម្រិត ៥១% (កើន ៥៣% បើប្រៀបនឹងចុងឆ្នាំ២០២១); អត្រាស្រុកជនបទថ្មីកម្រិតខ្ពស់គឺ ២០% នៃភាគកម្រិត ២០% (នៅដំណាក់កាលចុងឆ្នាំ២០២១ មិនទាន់មានស្រុកជនបទថ្មីកម្រិតខ្ពស់)។ មានខេត្តចំនួន ១២ បាននាយក រដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់សម្រេចភារកិច្ចកសាងជនបទថ្មីនៃភាគកម្រិត១៥ខេត្ត កើន ៨ ខេត្តបើប្រៀបនឹងចុងឆ្នាំ២០២១។ល។ កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាព៖ អត្រាគ្រួសារក្រីក្រ នៅចុងឆ្នាំ ២០២៤ គឺ ១,៩៣% ថយចុះ ៣,២៧% បើប្រៀបនឹងចុងឆ្នាំ២០២២ កាត់បន្ថយមធ្យមភាគ ១,០៣%/ឆ្នាំ (សម្រេចទិសដៅប្រគល់ឱ្យគឺថយចុះពី ១-១,៥%/ឆ្នាំ); អត្រាឃុំលំបាកខ្លាំងនៅតំបន់វាលកាត់មាត់ទន្លេ និងកោះសមុទ្រ ចាកផុតពីស្ថានភាពលំបាកគឺ ៣៥,២០% (ឃុំចំនួន១៩/៥៤) នៃភាគកម្រិត៣០%។ អត្រាកង្វះអាហារូបត្ថម្ភចំពោះកុមារអាយុក្រោម ១៦ ឆ្នាំ ថយចុះនៅត្រឹម ២៥,៤២% នៃភាគកម្រិតក្រោម ៣៤%។ បានផ្សព្វផ្សាយទម្រង់រកស៊ីចិញ្ចឹមជីវិតបានជាង ១០.៥០០ ទម្រង់នៃភាគកម្រិតជាង ១.០០០ ទម្រង់ (លើសពីទិសដៅដាក់ចេញ)។ ឧបត្ថម្ភតភ្ជាប់ការ ងារធ្វើដោយជោគជ័យជូនពលករជាង ១៣៤.០០០ នាក់ ដែលស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារទើបចាកផុតពីភាពក្រីក្រ ភាគកម្រិតទាបបំផុតគឺ ១០០.០០០ នាក់។
ការអនុវត្តកម្មវិធីទិសដៅជាតិ ដំណាក់កាល ២០២១-២០២៥ ទទួលបានលទ្ធផលលេចធ្លោមួយចំនួន៖ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទ ដំណាក់កាល ២០២១-២០២៥ បន្តបានវិនិយោគព្រមៗគ្នា។ មកដល់ពេលនេះ ឃុំចំនួន ៨៧,៣% បានសម្រេចលក្ខឋានទី២ អំពីចរាចរណ៍; ឃុំចំនួន ៩៨,១% បានសម្រេចលក្ខឋានទី៣ អំពីធារាសាស្ត្រនិងបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ និងមានឃុំចំនួន ៩៦,៥% បានសម្រេចលក្ខឋានទី៤ អំពីអគ្គិសនី។ល។ សំណង់ជាង ៤.៩៦៦ សំណង់នៅតាមស្រុកក្រីក្រ និងឃុំលំបាកខ្លាំង ត្រូវបានកសាងនិងជួសជុល។ ធានាលំនៅឋាន ប្រកបដោយចីរភាពជូនគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជិត ៩០.០០០ គ្រួសារ៕
យោង៖ nhandan.vn-ប្រែសម្រួល៖ វិមាន