អនុវត្តសេចក្តីសម្រេចលេខ ១៨០៤/QĐ-TTg ចុះថ្ងៃទី ១៣/១១/២០២០ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ស្តីពីការផ្តល់សច្ចាប័នកម្មវិធីឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព សហករណ៍ ដំណាក់កាល ២០២១-២០២៥ ស្រុកចូវថាញ់ ខេត្តត្រាវិញ ធ្វើឱ្យជាក់ស្តែងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព សហករណ៍ ដើម្បីបើកទូលំទូលាយមុខជំនាញ អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការដាំដុះ ចិញ្ចឹមសត្វ ចិញ្ចឹមជលផល ផលិតនិងធ្វើអាជីវកម្មសម្រេចប្រសិទ្ធភាព។

ថ្នាក់ដឹកនាំភូមិភាគ កម្មាភិបាលផ្នែកជំនាញនិងប្រជាជន ចុះទស្សនាទម្រង់
ផលិតពូជស្រូវរបស់សហករណ៍ កសិកម្មផាកតាយ។
អ្នកស្រី ថាច់ធីសាធី ប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឱ្យដឹង៖ “គិតមកទល់នឹងបច្ចុប្បន្ន ទូទាំងស្រុកមានក្រុមសហការ ៣៤១ ក្រុមដោយមានសមាជិក ៦.២៨៤ នាក់ ប្រាក់ចំណូលមធ្យមភាគនៃក្រុមនីមួយៗ ប៉ាន់ស្មានសម្រេច ១,២ ពាន់លានដុង/ឆ្នាំ រកបានប្រាក់ចំណេញ ៦០ លានដុង/ឆ្នាំ។ ចំពោះសហករណ៍ មាន ២៨ មូលនិធិឥណទានប្រជាជនមានចំនួន ១ គឺជាសហភាពសហករណ៍ មានសមាជិក ៣.២៣១ នាក់ ដោយមានទុនលក្ខន្តិកៈជាង ៤៤ ពាន់លានដុង សហករណ៍នីមួយៗរកបានប្រាក់ចំណូលក្នុងមួយឆ្នាំជាង ២,៦ ពាន់លានដុង ប្រាក់ចំណូល មធ្យមភាគសម្រាប់កម្មករនិយោជិតធ្វើការទៀងទាត់ក្នុងសហករណ៍សម្រេច ៦០ លានដុង/ម្នាក់/ឆ្នាំ។ ក្រុមសហការនិងសហករណ៍ដំណើរការ អាជីវកម្មលើវិស័យកសិកម្ម ឧស្សាហកម្មខ្នាតតូច សំណង់ ។ល។ ក្រុមសហការនិងសហករណ៍ដែល កំពុងស្តារឡើងជាបណ្តើរៗ ពង្រីកទំហំអាជីវកម្ម ពង្រីកទីផ្សារប្រើប្រាស់ផលិតផល ដូច្នេះ ផ្តើមពីការផលិតកម្មខ្នាតតូច មកទល់ពេលនេះ កសិករបានប្រមូលផ្តុំបង្កើតជាក្រុមសហការនិងសហករណ៍ដំណើរការយ៉ាងមានប្រសិទ្ធភាព”។
លោកត្រឹងវ៉ាន់ជុង នាយកសហករណ៍កសិកម្ម ផាកតាយ (នៅភូមិអូរត្រែលើង ឃុំថាញមី ស្រុកចូវថាញ់) ឱ្យដឹង៖ “សហករណ៍បង្កើតនៅឆ្នាំ ២០១៧ មានសមាជិក ៩០ នាក់ ដោយមានទុនចុះបញ្ជី ៣២០ លានដុង ជាមួយនឹងផ្ទៃដីផលិតកសិកម្ម ប្រមាណ ១០០ ហិកតា។ អាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេស នាំយកយន្តូបនីយកម្មក្នុងការបង្កបង្កើនផល; ផលិតនិងផ្គត់ផ្គង់ពូជស្រូវ។ នៅរដូវស្រូវដើមឆ្នាំ ២០២៥ កន្លង សហករណ៍កសិ កម្មផាកតាយ ផលិតពូជស្រូវលើផ្ទៃដីប្រមាណ ១៥ ហិកតា (រួមមាន ពូជស្រូវ OM5451, ML202) ដើម្បីផ្គត់ផ្គង់ដល់សមាជិកនិងប្រជាជនក្នុងនិងក្រៅស្រុក ក្នុងមួយហិកតាអាចរកបានប្រាក់ចំណេញ ៥០ លានដុង”។
លោកថាច់វ៉ាន់មិញ នៅភូមិអូរត្រែលើង ឃុំថាញមី ស្រុកចូវថាញ់ ឱ្យដឹង៖ “អាស្រ័យចូលរួមសហករណ៍កសិកម្មផាកតាយ ទើបខ្ញុំបានបង្ខិតជិតវិទ្យាសាស្ត្របច្ចេកទេសក្នុងការផលិតស្រូវពូជ។ គ្រួសារខ្ញុំមានដីស្រែ៤កុង ជំនាញផលិតស្រូវពូជ ជារៀងរាល់ឆ្នាំ រកបានប្រាក់ចំណូលប្រមាណ ៤០ លានដុង”។
ប្រការគួរឱ្យកត់សម្គាល់ ក្នុងការអភិវឌ្ឍទម្រង់សេដ្ឋកិច្ចសមូហភាពនៅស្រុកចូវថាញ់ នោះគឺ សមាជិកទាំងអស់ពង្រីកបានល្អតួនាទីសមូហភាព ដោយមានការឯកភាពខ្ពស់ចាប់ពីការរៀបចំរហូតដល់ការស្វែងរកវត្ថុធាតុដើម ច្រកចេញចូលនៃផលិតផល។ ដើម្បីទម្រង់សេដ្ឋកិច្ចកាន់តែអភិវឌ្ឍយ៉ាងមានប្រសិទ្ធភាព អ្នកស្រីថាច់ធីសាធី ឱ្យដឹង បន្ថែម៖ “នៅពេលខាងមុខ ស្រុកផ្តុំកម្លាំងជំរុញការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងក្នុងប្រជាជន អំពីប្រសិទ្ធភាពសេដ្ឋកិច្ចសមូហភាព សហការជាមួយផ្នែកឯកទេស បើកវគ្គហ្វឹកហ្វឺនអំពីចំណេះដឹងដល់សមាជិក; ផ្សព្វផ្សាយមានប្រសិទ្ធភាពយន្តការ គោលនយោបាយឧបត្ថម្ភនិងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើតមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចសមូហភាពអភិវឌ្ឍប្រកបដោយចីរភាព”៕
សើុងម៉ាល័យ-មុនី