មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/05/2025 - 10:15

ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​ចំ​បើង​ក្នុង​ស្រែ គួប​ផ្សំ​នឹង​យន្តូ​បនីយ​កម្ម កែ​ប្រែ​ដី​ឱ្យ​មាន​ជី​ជាតិ 

សមា​គម​ឧស្សាហ​កម្ម​អង្ករ​វៀត​ណាម (VIETRISA) សហ​ការ​ជា​មួយ​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ អង្ករ​អន្តរ​ជាតិ (IRRI) និង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជីប៊ិញ​ឌៀង ទើប​រៀប​ចំ​ចង្កោម​ព្រឹត្តិ​ការណ៍​សិក្ខា​សា​លា​ស្តី​ពី​ដំ​ណោះ​ស្រាយ​គ្រប់​គ្រង​ចំ​បើង​ក្នុង​ស្រែ គួប​ផ្សំ​នឹង​យន្តូ​បនីយ​កម្ម កែ​ប្រែ​ដី​ឱ្យ​មាន​ជី​ជាតិ និង​បង្ហាញ​ម៉ាក​យី​ហោ​អង្ករ​វៀត​ណាម​បៃ​តង​បំ​ភាយ​ឧស្ម័ន​ទាប​នៅ​វិទ្យា​ស្ថាន​អង្ករ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង នៅ​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ។ ស្រប​ក្នុង​ឱកាស​នេះ គណៈ​កម្ម​ការ​រៀប​ចំ​ក៏​មាន​ពិធី​ផ្ដើម​ដំ​ណើរ​ការ​គម្រោង​អភិវឌ្ឍន៍​ដំ​ណោះ​ស្រាយ​រំ​លាយ​ចំ​បើង​ក្នុង​ស្រែ បង្កើន​ជី​ជាតិ និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ក្នុង​ការ​ផលិត​ស្រូវ។

  អ្នក​តំ​ណាង​ទាំង​ឡាយ​អនុវត្ត​ពិធី​ផ្ដើម​ដំ​ណើរ​ការ​គម្រោង​អភិវឌ្ឍន៍​ដំ​ណោះ​ស្រាយ​រំលាយ​ចំ​បើង​ក្នុង​ស្រែ បង្កើន​ជី​ជាតិ​ដី និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ក្នុង​ការ​ផលិត​ស្រូវ។

ក្នុង​ព្រឹត្តិ​ការណ៍​នេះ ភាគី​ទាំង​ពីរ​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​គម្រោង​អភិវឌ្ឍន៍ ដំ​ណោះ​ស្រាយ​រំលាយ​ចំ​បើង​ក្នុង​ស្រែ ដើម្បី​បង្កើន​ជី​ជាតិ​ដី​និង​កាត់​បន្ថយ​បំ​ភាយ​ឧស្ម័ន​ក្នុង​ការ​ផលិត​ស្រូវ។ គម្រោង​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជី​ប៊ិញ​ឌៀង សហ​ការ​ជា​មួយ IRRI ព្រម​ទាំង​ដៃ​គូ​និង​អង្គ​ភាព​ពាក់​ព័ន្ធ​ដំ​ណើរ​ការ​អនុវត្ត។ គម្រោង​ផ្តោត​លើ​ការ​ស្រាវ​ជ្រាវ​និង​បង្កើត​ដំ​ណោះ​ស្រាយ​ជីវ​សាស្ត្រ ដើម្បី​ជួយ​សម្រួល​ដល់​ការ​រំលាយ​ចំ​បើង​ក្នុង​ស្រែ​បាន​ឆាប់​រហ័ស កែ​ប្រែ​ដី​ឱ្យ​មាន​ជី​ជាតិ ផ្តល់​សារ​ធាតុ​ចិញ្ចឹម​ដល់​ដី​ជា​លក្ខណៈ​វិល​ជុំ និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​ស្រូវ។ ទន្ទឹម​នឹង​នោះ ការ​ហ្វឹក​ហ្វឺន​និង​ណែ​នាំ​បច្ចេក​ទេស​នឹង​ជួយ​កសិករ​ពង្រីក​ទម្រង់​និង​ផ្ទេរ​លទ្ធ​ផល​ស្រាវ​ជ្រាវ រួម​ចំ​ណែក​ក្នុង​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព ក្នុង​ការ​ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប​លើ​ផ្ទៃ​ដី  ១ លាន​ហិក​តា ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​កំ​ណើន​បៃ​តង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នៅ​ឆ្នាំ​២០៣០ (គម្រោង​ផ្ទៃ​ដី ១ លាន​ហិក​តា)។

ក្នុង​ឱកាស​ផ្សព្វ​ផ្សាយ​គម្រោង​ក្រុម​ហ៊ុន ភាគ​ហ៊ុន​ជី​ប៊ិញ​ឌៀង បាន​ផ្ដល់​ជូន​ស្ថា​នីយ​បូម​ទឹក​ឆ្លាត​វៃ (ដោយ​ប្រើ​បច្ចេក​វិទ្យា​ឌី​ជី​ថល) ដល់​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ទន្ទឹម​នឹង​នោះ ក្រុម​ហ៊ុន​បាន​សម្រប​សម្រួល​ជា​មួយ IRRI និង​អង្គ​ភាព​ពាក់​ព័ន្ធ រៀប​ចំ​ការ​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​យន្តូប​នីយ​កម្ម រួម​ជា​មួយ​នឹង​ការ​ប្រើ​ប្រាស់​ជី​សញ្ញា​ក្បាល​ក្រ​បី Bio-Canxi ដើម្បី​ធ្វើ​រំ​លាយ​ចំ​បើង​ក្នុង​ស្រែ និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​ការ​ផលិត​ស្រូវ​នៅ​វាល​ស្រែ​នៃ​វិ​ទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ស្រូវ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ វាល​ស្រែ​នេះ បាន​រៀប​ចំ​ដាក់​តាំង​ផង ក៏​ជា​កន្លែង​ផ្សព្វ​ផ្សាយ​ទម្រង់​ពិ​សោធន៍​ដើម្បី​បញ្ជាក់​ពី​អត្ថ​ប្រ​យោជន៍​នៃ​ជី​សញ្ញា​ក្បាល​ក្រ​បី Bio-Canxi រួម​នឹង​ការ​ភ្ជួរ​ដី​កប់​ចំ​បើង។

ចំ​ណុច​លេច​ធ្លោ​នៃ​ព្រឹត្តិ​ការណ៍​នេះ គឺ​ជា​ការ​សម្ពោធ​ម៉ាក​យី​ហោ “អង្ករ​វៀត​ណាម​បៃ​តង បំ​ភាយ​ឧស្ម័ន​ទាប” ដែល​បញ្ជាក់​ពីរ​បត់​ប្រ​កប​ដោយ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​កសាង​ម៉ាក​យី​ហោ​អង្ករ​វៀត​ណាម​ឆ្ពោះ​ទៅ​កាន់​ទីផ្សារ​កម្រិត​ខ្ពស់ ជា​មួយ​នឹង​ស្តង់​ដារ​តឹង​រ៉ឹង​ពី​ការ​បំ​ភាយ​ឧស្ម័ន​កា​បូន។ ម៉ាក​យី​ហោ “អង្ករ​វៀត​ណាម​បៃ​តង​បំ​ភាយ​ឧស្ម័ន​ទាប” មិន​ត្រឹម​តែ​ជា​ម៉ាក​យី​ហោ​ពា​ណិជ្ជ​កម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ការ​ប្តេជ្ញា​ចិត្ត​អំ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​បរិស្ថាន​និង​សង្គម​ផង​ដែរ៕

   វ៉ាន់​កុង-មេង​លី

ចែករំលែកអត្ថបទ