រយៈពេលកន្លង នគរបាលសង្កាត់វិញត្រាច់ ខេត្តកាម៉ាវ បានផ្សព្វផ្សាយមានប្រសិទ្ធភាពទម្រង់ប្រជាចលនាប៉ិនប្រសប់ “បេះដូងតូច” - ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ឆ្លៀតប្រើប្រាស់បណ្ដាញសង្គមដើម្បីរីកសាយភាយសេចក្តីស្រឡាញ់ ចែករំលែកការលំបាកជាមួយនឹងប្រជាជន។ ទម្រង់នេះមិនត្រឹមតែបង្ហាញពីស្មារតី “ដើម្បីបម្រើប្រជាជន” ប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីរូបភាពយុទ្ធជននគរបាលកាម៉ាវជិតស្និទ្ធ មនុស្សធម៌ក្នុងជីវភាពប្រចាំថ្ងៃទៀតផង។
.jpg)
នគរបាលសង្កាត់វិញត្រាច់ ជូនអំណោយដល់សិស្សក្រីក្រមានជីវភាពលំបាក។
ជំហានដំបូងនៃការអនុវត្តពិសោធ ទម្រង់បានផលិតនិងបង្ហោះ ៣ ឃ្លីបវីឌីអូតាមបណ្តាញ fanpage នៃនគរបាលសង្កាត់វិញត្រាច់ ទាក់ទាញបានអ្នកមើលជាង ១០០.០០០ លើកនាក់។ ខ្លឹមសារនៃទម្រង់ជុំវិញការងារប្រចាំថ្ងៃរបស់ប៉ូលិសតំបន់ ដូច៖ ក្ដាប់គ្រួសារ ក្ដាប់ប្រជាជន ស្តាប់ពីបំណងដោះស្រាយការលំបាកទាន់ពេលជូនមាមីង ពិសេសគឺគ្រួសារដែលខ្សត់ខ្សោយ ជីវភាពលំបាកខ្លាំង។ ការងារដ៏សាមញ្ញ តែពោរពេញដោយអត្ថន័យនោះ បានបង្ហាញតាមរយៈសកម្មភាពជាក់ស្តែងជាច្រើនដូច៖ ជូនអំណោយអង្ករ និងសម្ភារៈប្រើប្រាស់ចាំបាច់ ១១០ ចំណែកជូនប្អូនតូចៗ៥នាក់ ទៅរៀនថ្នាក់មេត្តាធម៌ កាប់ឆ្ការគុម្ពោតព្រៃ ដណ្តាំបាយប្រកបដោយភាពកក់ក្តៅជូនមនុស្សចាស់គ្មានទីពឹងពេលឈឺថ្កាត់៘
វរសេនីយ៍ទោ ង្វៀងវុាំងធុម ប្រធាននគរបាលសង្កាត់វិញត្រាច់ ឱ្យដឹង៖ “ទម្រង់ប្រជាចលនាប៉ិនប្រសប់ “បេះដូងតូច” បានកសាងដោយគោលបំណងបង្កជាស្ពានតភ្ជាប់សេចក្តីស្រឡាញ់ រីកសាយភាយស្មារតីចែករំលែកក្នុងសហគមន៍។ ឆ្លងតាមរយៈបណ្ដាញសង្គម សកម្មភាពដ៏សាមញ្ញ ប៉ុន្តែនាំមកប្រសិទ្ធភាពជាក់ស្ដែង រួមចំណែកដោះស្រាយការលំបាកជូនមាមីង។ នេះមិនត្រឹមតែជាទំនួលខុសត្រូវប៉ុណ្ណោះទេ ថែមទាំងជាមនោសញ្ចេតនា “ដើម្បីបម្រើប្រជាជន” របស់កម្មាភិបាល យុទ្ធជនម្នាក់ៗទៀតផង។ ការរួមដំណើរស្រឡាញ់ទុកចិត្តរបស់ប្រជាជនគឺជាកម្លាំងជំរុញ ដើម្បីយើងខ្ញុំបន្តផ្សព្វផ្សាយទូលំទូលាយ ពង្រីកប្រសិទ្ធភាពនៃទម្រង់ រួមចំណែកកសាងរូបភាពយុទ្ធជននគរបាលកាម៉ាវជិតស្និទ្ធ មនុស្សធម៌ក្នុងទឹកចិត្តប្រជាជន”។
ក្នុងរយៈពេលជិត ២ ខែធ្វើការផ្សព្វផ្សាយ ទម្រង់បានចលនាសប្បុរសជនឧបត្ថម្ភជាអង្ករជាង ៣ តោន អំណោយ ១៥០ ចំណែក ប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០ សន្លឹក គិតជាតម្លៃទឹកប្រាក់សរុបជាង ១០០ លានដុង។ ទន្ទឹមនឹងនោះ នគរបាលសង្កាត់បានចលនាសប្បុរសជន និងដកប្រាក់បៀវត្សកម្មាភិបាល យុទ្ធជនដើម្បីផ្តល់ជូនអង្ករ ២,៥ តោន មី ១០០ធុង សៀវភៅសរសេរ ១.៥០០ ក្បាល សិក្ខូបករណ៍ ៥០ មុខ និងសម្ពៀតចំនួន ៥០ ឧបត្ថម្ភសិស្សដែលមានជីវភាពខ្វះខាត ព្យាយាមរៀនសូត្រ។ នេះគឺជាសក្ខីភាពរស់រវើកតាមទិសស្លោក “អ្នកមានរក្សាខ្សត់ មិនទុកចោលនរណាម្នាក់នៅក្រោយគេ”។ ទម្រង់បាននាំមកក្តីរីករាយសម្រាប់ឆាកជីវិតលំបាក ជាច្រើនបានបន្តកម្លាំងចិត្តបន្ថែម។ អ្នកមីងគឹមធីហេន នៅអនុសង្កាត់កុងដៀង ឱ្យដឹង៖ “ខ្ញុំមានវ័យចាស់ ចិញ្ចឹមចៅតូចៗ៦នាក់ ម្ល៉ោះហើយជីវភាពនឿយហត់ណាស់។ ដោយយល់ច្បាស់ពីជីវភាពរបស់ខ្ញុំ នគរបាលសង្កាត់វិញត្រាច់ តែងលើកទឹកចិត្ត ឧបត្ថម្ភអង្ករនិងសម្ភារៈប្រើប្រាស់ចាំបាច់ ប៊ិកសៀវភៅ សម្លៀកបំពាក់សម្រាប់ចៅៗទៅរៀន ហេតុនោះបានជួយសម្រាលបន្ទុកដល់គ្រួសារដែលជួបលំបាក”។
អាចបញ្ជាក់ថា៖ ជោគជ័យដំបូងរបស់ទម្រង់ “បេះដូងតូច” បានដូច្នេះ អាស្រ័យការយកចិត្តទុកដាក់ ចង្អុលការជិតដិតរបស់គណៈបញ្ជាការដ្ឋាននគរបាលសង្កាត់ និងការខិតខំរបស់កម្មាភិបាល យុទ្ធជនម្នាក់ៗរួមជាមួយនឹងការយល់ស្រប គាំទ្ររបស់ប្រជាជនផងដែរ។ នេះគឺជាកម្លាំងជំរុញដើម្បីទម្រង់បន្តរីកសាយភាយ មិនត្រឹមតែនៅកាម៉ាវទេ ថែមទាំងបង្ហាញនូវការងារដ៏ប្រពៃក្នុងទូទាំងប្រទេស កន្លែងដែលយុទ្ធជននគរបាលប្រជាជន តែងម៉ឺងម៉ាត់ក្នុងការងារ តែពោរពេញទៅដោយមនុស្សធម៌ និងភាពកក់ក្តៅក្នុងជីវភាពប្រចាំថ្ងៃ៕
យ្វីអាញ – ត្រុងងៀ - ប្រែសម្រួល៖ លីសៀ