31/10/2025 - 06:20

ប្រុង​ប្រ​យ័ត្ន​ជា​មួយ​អំ​ពើ​ឆបោក​ 

សព្វ​ថ្ងៃ​ ករណី​ឆបោក​លើ​បណ្តាញ​សង្គម​កាន់​តែ​ស្មុគ​ស្មាញ​ បង្ក​ផលប៉ះ​ពាល់​មិន​តិច​ដល់​ផ្នែក​ហិរញ្ញ​វត្ថុ​និង​ព័ត៌​មាន​ផ្ទាល់​ខ្លួន​នៃ​អតិ​ថិ​ជន​ជាច្រើន​នាក់។​ ថ្មីៗ​នេះ​ នៅ​ខេត្ត​កា​ម៉ាវ បាន​ប្រ​ទះ​ឃើញ​ស្ថាន​ភាព​មុខ​សញ្ញា​មួយ​ចំ​នួន​ក្លែង​បន្លំ​ជា​បុគ្គ​លិក​សាខា​នាយ​កដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេសយាន​យន្ត​ បុគ្គ​លិក​ផ្គត់​ផ្គង់​ទឹក​ដើម្បី​ឆបោក​ កិប​កេង​ទ្រព្យ​សម្បត្តិ។

 រាល់​សំ​ណុំ​បែប​បទ​ សេវា​កម្ម​ទាក់​ទិន​ដល់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ គប្បី​ទំ​នាក់​ទំនង​ផ្ទាល់​នៅ​សាខា​នាយ​ក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​ ១៧ ។

​​លោក​ឡេ​ហ្វាង​គីម នា​យក​សាខា​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​ ១៧ ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ “ថ្មីៗ​នេះ​ សា​ខា​នា​យក​ដ្ឋាន​បាន​ទទួល​ដំ​ណឹង​ពី​អង្គ​ការ​ បុគ្គល​ចំ​ពោះ​ការ​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​មួយ​ចំ​នួន​បាន​ក្លែង​បន្លំ​ជា​បុគ្គ​លិក​សា​ខា​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​១៧ (៦៩០១V ៩៤០១V) ដើម្បី​ទំ​នាក់​ទំ​នង​ស្នើ​ឱ្យ​ផ្តត់​ផ្គង់​ព័ត៌​មាន​ប្តូរ​តែ​មត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត។​ បើ​មិន​ដូច្នោះ​ទេ​ ពេល​ចូល​រួម​ចរា​ចរណ៍​នឹង​ត្រូវ​ពិន័យ​ អា​ស្រ័យ​មិន​ទាន់​បញ្ចូល​ព័ត៌​មាន​ ដើម្បី​ធ្វើ​ការ​ដោះ​ដូរ​ដោយ​ខុស​ច្បាប់។​ លោក​គីម​អះ​អាង​៖ “នេះ​ជា​អំ​ពើ​ឆបោក​ ធ្វើ​ឱ្យ​ខូច​ប្រិយ​ភាព​របស់​សាខា​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ និង​ធ្វើ​ឱ្យ​ខាត​បង់​ដល់​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។​ យើង​ខ្ញុំ​អះ​អាង​ថា​ សាខា​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​ ១៧​ គ្មាន​សំ​ណូម​ពរ​ឱ្យ​ផ្លាស់​តែម ឬ​លិ​ខិត​បញ្ជាក់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​ថ្មី​ឡើយ ” ។​

ដើម្បី​បង្ការ​ទប់​ស្កាត់​ លោក​គីម បាន​ផ្តល់​អនុ​សាសន៍​ដល់​អង្គ​ការ​បុគ្គល​មិន​គប្បី​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ ឯក​សារ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​តាម​រយៈ​ទូរ​ស័ព្ទ​ សារ​អ៊ី​ម៉ែល ឬ​ក៏​បណ្តាញ​សង្គម​ ពេល​មិន​ទាន់​ពិនិត្យ​ច្បាស់​លាស់។​ ទន្ទឹម​នឹង​នោះ​ ពេល​ប្រ​ទះ​ឃើញ​មុខ​សញ្ញា​សង្ស័យ​ថា​ក្លែង​បន្លំ​ គប្បី​ជូន​ដំ​ណឹង​ដល់​សា​ខា​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​ ១៧ តាម​រយៈ​ទូរ​ស័ព្ទ​ ដើម្បី​ទទួល​បាន​ការ​ជំ​នួយ​និង​ដោះ​ស្រាយ​ទាន់​ពេល។​ ក្រៅ​ពី​នោះ​ រាល់​សំ​ណុំ​បែប​បទ​សេវា​កម្ម​ទាក់​ទិន​ដល់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​បាន​អនុ​វត្ត​ដោយ​ផ្ទាល់​នៅ​នា​យក​ដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​ទេស​យាន​យន្ត​លេខ​ ១៧ និង​ត្រឹម​ត្រូវ​តាម​បែប​បទតាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់។​

ពេល​កន្លង​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​កា​ម៉ាវ បាន​ទទួល​ដំ​ណឹង​ពី​អតិថិ​ជន​ដែល​ប្រ​ទះ​ឃើញ​មាន​មុខ​សញ្ញា​ចម្លែក​បន្លំ​ធ្វើ​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ដើម្បី​អនុវត្ត​អំ​ពើ​ឆបោក។​ វិធី​ឆបោក​របស់​មុខ​សញ្ញា​ គឺ​ប្រើ​លេខ​ទូរ​ស័ព្ទ​ ហើយ​តាំង​ខ្លួន​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ ស្នើ​ឱ្យ​អតិ​ថិជន​ផ្គត់​ផ្គង់​អត្ត​សញ្ញាណ​ប័ណ្ណ​ ក្រ​ដាស​ស្នាម​ប្លង់​ដី​ដើម្បី​ចុះ​កិច្ច​សន្យា​សេវា​ផ្គត់​ផ្គង់​ទឹក​ឡើង​វិញ​និង​សន្យា​បន្ថយ​ថ្លៃ​ទឹក។​ ទន្ទឹម​នឹង​នោះ​ ព្រ​មាន​នឹង​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ទឹក​ប្រ​សិន​បើ​មិន​អនុវត្ត​តាម។​ ក្រោយ​មក​បញ្ឆោត​អតិថិ​ជន​ភ្ជាប់​ទំ​នាក់​ទំ​នង​តាម​ Zalo ឬ​ ចុច​ចូល​តំ​ណភ្ជាប់​ link ក្លែង​បន្លំ​ ដើម្បី​ចុះ​កិច្ច​សន្យា​ភ្ជាប់​បណ្តាញ។​

លោក​ផាម​ភឿក​តាយ នា​យក​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​កា​ម៉ាវ បញ្ជាក់៖ “ធាតុ​ពិត​ ការ​ភ្ជាប់​ link នេះ ​គឺ​គ្រោះ​ថ្នាក់​ណាស់​ ពេល​អតិថិ​ជន​ចុច​ចូល​និង​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ ពិ​សេស​ គឺ​គណ​នី​ធនា​គារ​អាចរង​ហា​និ​ភ័យ​ត្រូវ​គេ​លួច។​ ចំ​ពោះ​ក្រុម​ហ៊ុន​ គ្មាន​ចាត់​ឱ្យ​បុគ្គ​លិក​ណា​ម្នាក់​ទំ​នាក់​ទំ​នង​ដោយ​ឡែក​តាម​ Zalo សារ​ ឬ​ក៏​សំ​ណូម​អតិថិ​ជន​ចុច​ចូល​តំ​ណ​ភ្ជាប់​ link ណា​ឡើយ​ ដើម្បី​ចុះ​កិច្ច​សន្យា​ភ្ជាប់​បណ្តាញ​ឬ​ក៏​បន្ថយ​ថ្លៃ​ទឹក​ តាម​រយៈ​ព័ត៌​មាន​មិន​ច្បាស់​លាស់។​ អា​ស្រ័យ​ហេតុ​នោះ​ អតិ​ថិ​ជន​មិន​គួរ​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ គណ​នី​ធនា​គារ​លេខ​សម្ងាត់​ឬ​លេខ​កូដ​ OTP ឱ្យ​លេខ​ទូរ​ស័ព្ទ​ ឬ​តភ្ជាប់​ link មិន​ច្បាស់​លាស់ មិន​ត្រូវ​ភ្ជាប់​ទំ​នាក់​ទំ​នង​តាម​ Zalo ជា​មួយ​អ្នក​តាំង​ខ្លួន​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន។​ ពេល​ប្រ​ទះ​ឃើញ​មាន​ភាព​មិន​ប្រ​ក្រ​តី​ណា​មួយ​ អតិ​ថិ​ជន​គប្បី​ទំ​នាក់​ទំ​នង​លេខ​ទូរ​ស័ព្ទ​ក្រុម​ហ៊ុន​ ដើម្បី​ទទួល​បាន​ការ​ជំ​នួយ​និង​ដោះ​ស្រាយ​ទាន់​ពេល”៕

                 យ្វី​អាញ-ដា​លីន​

ចែករំលែកអត្ថបទ