ពង្រីកស្មារតីឈានមុខនិងជាគំរូ រយៈពេលច្រើនឆ្នាំកន្លង មានបក្ខជនជាច្រើននៅឃុំមីហឿង ទីក្រុងកឹងធើ បានឈានមុខក្នុងចលនាកៀរគរប្រជាជនផ្លាស់ប្តូរ “ការគិត និងរបៀបធ្វើ” ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បន្ថយភាពក្រីក្រនិងកសាងជនបទថ្មី។ តួយ៉ាងដូច លោកពូយ័ញគឹមសង នៅភូមិព្រីង ឃុំមីហឿង ទីក្រុងកឹងធើជាដើម។

លោកពូយ័ញគឹមសង (ខាងឆ្វេង) ។
ឆ្នាំ ១៩៩៨ លោកពូយ័ញគឹមសង បានចូលបំពេញការងារនៅសាខាសមាគមកសិករភូមិព្រីង ឆ្នាំ២០០៨ ពូជាប់ឆ្នោតជាប្រធានប្រជាជនភូមិ តាំងពីឆ្នាំ២០១០មក លោកពូកាន់តំណែងជាលេខាសាខាបក្សភូមិព្រីង។ អស់រយៈពេលជាច្រើនឆ្នាំបំពេញការងារ លោកពូ តែងជិតដិតនឹងប្រជាជន ក្តោបក្ដាប់ពីបំណងប្រាថ្នារបស់ប្រជាជន ពិសេសចំពោះគ្រួសារក្រីក្រ ដើម្បីធ្វើសេនាធិការឧបត្ថម្ភបានទាន់ពេល។ អាស្រ័យសហការយ៉ាងស្អិតល្មួតរវាងសាខាបក្សនិងអង្គការមហាជន គ្រួសារក្រីក្រជាច្រើននៅក្នុងភូមិបានទទួលផលពីកម្មវិធីនិងគោលនយោបាយរបស់រដ្ឋ ដូចជាការឧបត្ថម្ភសាងសង់ផ្ទះ ឧបត្ថម្ភបុលទុនអាទិភាព ឧបត្ថម្ភពូជដំណាំនិងសត្វចិញ្ចឹមជាដើម។ ឆ្លងតាមរយៈនោះ ប្រជាជនមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
លោកពូយ័ញគឹមសង មានប្រសាសន៍៖ “ភូមិព្រីង មានផ្ទះប្រមាណ ៣៦៥ គ្រួសារ ក្នុងនោះ មានជាង ៩៨% ជាគ្រួសារជនរួមជាតិខ្មែរ កាលពីមុន ជីវភាពមាមីងនៅលំបាកច្រើន។ ព្រោះហេតុនោះ ពេលមានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ខ្ញុំតែងអាទិភាពដល់គ្រួសារក្រីក្រ ដើម្បីឱ្យពួកគាត់មានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចនិងលំនឹងជីវភាព។ បច្ចុប្បន្ន មានគ្រួសារជាច្រើនបានប្រើប្រាស់ប្រភពទុនបុលពីធនាគារគោលនយោបាយសង្គមប្រកបដោយប្រសិទ្ធភាព ម្ល៉ោះហើយជាសន្សឹមៗកែលម្អប្រាក់ចំណូល”។
មិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ លោកពូនៅទាំងខ្នះខ្នែងចលនាប្រជាជនចូលរួមវគ្គហ្វឹកហាត់ផ្ទេរជូនវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការផលិតស្រូវទៀតផង។ អាស្រ័យការអនុវត្តវិទ្យាសាស្ត្របច្ចេកទេស និងផលិតស្រូវអតិផល ក៏ដូចជាអនុវត្តតាមដំណើរការផលិតសមស្រប ទិន្នផលនិងតម្លៃផលិតស្រូវនៅភូមិភាគកាន់តែបានលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រៅពីនោះ លោកពូនៅទាំងចលនាមាមីងរួមវិភាគទានរាប់រយលានដុងសម្រាប់កសាងស្ពានចំនួន២ និងផ្លូវជនបទដោយមានប្រវែងប្រមាណ ១.០០០ ម៉ែត្រ កសាងបង្គោលទង់ សម្អាតផ្លូវជនបទ។ល។ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរទៅមកជាដើម។
លោកគីមិញធី អនុលេខាគណៈកម្មាធិការបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនឃុំមីហឿង បញ្ជាក់៖ “លោកពូយ័ញគឹមសង ជាបក្ខជនមួយរូបតែងអស់ពីចិត្តពីថ្លើមចំពោះមាមីង។ ជាពិសេស នៅពេលផ្សព្វផ្សាយគោលនយោបាយឧបត្ថម្ភគ្រួសារខ្មែរក្រីក្រ គាត់តែងជ្រើសរើសចំមុខសញ្ញា និងណែនាំប្រជាជនឱ្យប្រើប្រាស់ប្រភពទុនត្រូវគោលដៅនិងមានប្រសិទ្ធភាព។ អស់រយៈពេលជាច្រើនឆ្នាំបំពេញការងារ លោកពូយ័ញគឹមសង តែងខ្នះខ្នែងអស់ពីចិត្តនិងអនុវត្តសម្រេចល្អភារកិច្ចដែលថ្នាក់លើបានប្រគល់ ហើយបានរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ជូនប័ណ្ណសរសើរនិងលិខិតសរសើរជាច្រើន”៕
ដាលីន - ថាច់ធី