ប៉ុន្មានឆ្នាំជិតៗនេះ កសិករនៅឃុំគូវឡាវយុង ទីក្រុងកឹងធើ បានខ្នះខ្នែងបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ។ ក្នុងនោះ ទម្រង់ដាំដូងបានចាត់ទុកជាដំណាំមានប្រសិទ្ធភាព ជួយឱ្យគ្រួសារកសិករលំនឹងជីវភាពនិងឈានឡើងគ្រាន់បើ។

ទម្រង់ដាំដូងរបស់គ្រួសារបងស្រីគឹមធីថាយ។
ដោយអាស្រ័យដីមានជីជាតិ ថែមទាំងអាកាសធាតុអំណោយផល ដូច្នេះ ដូងលូតលាស់ល្អ ផ្តល់ទិន្នផលលំនឹងនិងនាំមកប្រាក់ចំណូលយូរអង្វែង។ អាស្រ័យហេតុនោះ មានកសិករជាច្រើនបានបង្វែរផ្ទៃដីដាំអំពៅ ផលិតស្រូវមិនសូវមានប្រសិទ្ធភាពមកដាំដូងជំនួសវិញ។
តួយ៉ាងដូចគ្រួសារបងស្រីគឹមធីថាយ នៅភូមិអាងគ្វើយ ឃុំគូវឡាវយុង។ ពីមុន គ្រួសារបងស្រី ដាំអំពៅប៉ុន្តែប្រសិទ្ធភាពទាប។ ក្រោយពេលបង្វែរផ្ទៃដី ១ ហិកតា មកដាំដូងនាំមកនូវប្រាក់ចំណូលលំនឹង។ បងស្រីថាយ ឱ្យដឹង សព្វថ្ងៃដូងមានតម្លៃប្រហែល ៦០.០០០ ដុង/១២ផ្លែ ប្រមូលផល២ខែម្តងផ្តល់ប្រាក់ចំណូលពី២-៣លានដុង។ ចំណែកដូងទុំតម្លៃខ្ពស់ជាងពី១០០.០០០ - ១២០.០០០ ដុង/១២ផ្លែ ផ្តល់ប្រាក់ចំណូលឱ្យគ្រួសារជាង៤លានដុងជារៀងរាល់ខែ។ អាស្រ័យហេតុនោះ ជីវភាពគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ។
មិនត្រឹមតែគ្រួសារបងថាយប៉ុណ្ណោះទេ មានគ្រួសារកសិករជាច្រើនទៀតក្នុងឃុំក៏ទទួលផលពីទម្រង់នេះដែរ។ តួយ៉ាងដូចគ្រួសារបងគឹមហ៊ីវ នៅភូមិប៊ិញយ័ញ B ក្រោយពីបានចលនាបង្វែរពីការដាំអំពៅមកដាំដូងរហូតមកដល់សព្វថ្ងៃ ជាមួយនឹងផ្ទៃដី១ហិកតាបានផ្តល់ទិន្នផលយ៉ាងពិតប្រាកដ។ ដោយតម្លៃទីផ្សារលំនឹង ពិសេស ក្នុងរដូវបុណ្យចូលឆ្នាំវៀតណាមកន្លងហើយ គ្រួសារបងប្រមូលផលដូងបាន៥.០០០ផ្លែ រកបានប្រាក់ចំណូលជិត៥០លានដុង។

បងគឹមហ៊ីវ (ខាងស្តាំ) ធ្វើមានដោយដាំដូង។
បងហ៊ីវ ឱ្យដឹង៖ “ដំណាំដូងងាយដាំ មិនសូវបង់កម្លាំងថែទាំ គ្រាន់តែបាញ់ថ្នាំបង្ការដួងស៊ីតាមកាលកំណត់តែប៉ុណ្ណោះ។ ចាប់តាំងពីប្ដូរមកដាំដូង ខ្ញុំស្ងប់អារម្មណ៍ជាងពីព្រោះមានច្រកចេញលំនឹង ប្រាក់ចំណូលក៏គ្រាន់បើជាងមុន”។
ដើម្បីជំនួយកសិករ រដ្ឋអំណាចភូមិភាគឃុំគូវឡាវយុង តែងសហការជាមួយផ្នែកជំនាញដើម្បីបើកវគ្គហ្វឹកហាត់បច្ចេកទេស ណែនាំកសិករដាំនិងថែទាំដំណាំត្រូវតាមបច្ចេកទេស ទន្ទឹមនឹងនោះ ទំនាក់ទំនងជាមួយឈ្មួញនៅក្នុងនិងក្រៅ ទីក្រុងធានាច្រកចេញ។ ក្រៅពីនោះ ឃុំនៅទាំងបង្កលក្ខណៈឱ្យប្រជាជនបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គម និងប្រភពមូលនិធិផ្សេងៗជំនួយកសិករដើម្បីបើកទូលាយទម្រង់ផលិត វិនិយោគពូជជី។ល។ អាស្រ័យហេតុនោះ ទិន្នផលនិងគុណភាពដូង បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកង្វៀងវុាំងដាក់ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំជិតៗនេះ ដូងបានចាត់ទុកជាដំណាំមានប្រសិទ្ធភាពសេដ្ឋកិច្ចជាក់ស្តែង សមស្របជាមួយដីធ្លីនៅភូមិភាគ។ ដើម្បីពង្រីកបានសក្តានុភាពនេះ ឃុំគូវឡាវយុង បាននិងកំពុងធ្វើការជំនួយប្រជាជនបង្វែររចនាសម្ព័ន្ធដាំដុះ បើកទូលាយទម្រង់ ណែនាំដាំឆ្លាស់ដំណាំដទៃនិងបើកទូលាយចងសម្ព័ន្ធក្នុងការលក់ចេញនៃផលិតផល ដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដោយចីរភាពតំបន់ផលិតដូងជំនាញរបស់ឃុំ”៕
ហុងទើ-ដាលីន