ព្រះតេជព្រះគុណ លីហ៊ុង អនុប្រធានគណៈអភិបាល និងជាព្រះវិន័យធម៌នៃគណៈអភិបាលពុទ្ធសាសនាវៀតណាមទីក្រុងកឹងធើ ព្រះចៅអធិការវត្តពិទូឃោសរង្សី មានថេរដីកា តួនាទីរបស់សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្នុងការអភិរក្សនិងអភិវឌ្ឍវិញ្ញាសាកីឡាប្រពៃណីរបស់ជនជាតិខ្មែរ គឺសំខាន់ណាស់។
សិស្សានុសិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិកទីក្រុងកឹងធើ ខ្នះខ្នែងចូលរួមសកម្មភាពកីឡាជាមួយនឹងគ្រូបង្រៀនរបស់សាលា។ រូបថត៖ សហការី
នៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកទីក្រុងកឹងធើ មានសិស្សស្នាក់នៅរៀនជាង ៥០០ នាក់ដែលមានបញ្ជីគ្រួសារ នៅក្រុងកឹងធើ (ចាស់) ចលនាកីឡានិយាយរួម និងការហ្វឹកហាត់កីឡាប្រពៃណីខ្មែរនិយាយដោយឡែក តែងបានសាលារៀនយកចិត្តទុកដាក់អនុវត្តយ៉ាងល្អ។ អ្នកស្រីដាវធីសារ៉ន ចាងហ្វាងរងរបស់សាលា មានប្រសាសន៍៖ “សាលារៀនបានទីក្រុងវិនិយោគគ្រប់សព្វ ដូចជា បន្ទប់រៀនអន្តេវាសិកដ្ឋាន អាហារដ្ឋាន កន្លែងលេង និងពហុកីឡាដ្ឋានសម្រាប់ប្អូនៗហ្វឹកហាត់កាយសម្បទាជាដើម។ ក្នុងនោះវិញ្ញាសាកីឡាប្រពៃណីតែងបានប្អូនៗហ្វឹកហាត់ជាប្រចាំ ដោយទឹកចិត្តស្រឡាញ់ ក៏ដូចជារួមកម្លាំងអភិរក្សនិងអភិវឌ្ឍវិញ្ញាសាកីឡាប្រពៃណី”។
ផ្តើមពីការបានភូមិភាគយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ និងការហ្មត់ចត់របស់គណៈចាងហ្វាងក្នុងការត្រួតពិនិត្យការបង្រៀននិងហ្វឹកហាត់វិញ្ញាសាអប់រំកាយ ដូច្នេះគ្រូនិងសិស្សរបស់សាលាមានការខ្នះខ្នែងហ្វឹកហាត់ជាង។ លោកគ្រូលីយ៉ាងថាវ ប្រធានក្រុមវិញ្ញាសាអប់រំកាយសាលាចំណេះទូទៅជនជាតិអន្តេវាសិកទីក្រុងកឹងធើ មានប្រសាសន៍៖ “សិស្សសាលាតែងចូលចិត្តវិញ្ញាសាកីឡាប្រពៃណី ដូចជា៖ រុញឈើ ទាញព្រ័ត្រ អុកចត្រង្គជាដើម។ ហេតុដូច្នេះ ក្រៅពីបង្រៀនតាមកម្មវិធីជាផ្លូវការ វិញ្ញាសាអប់រំកាយបានឯកភាពទុកពេលវេលាឱ្យប្អូនៗហ្វឹកហាត់កីឡាប្រពៃណី។ អាស្រ័យប៉ិន លកលៃ ទើបសិស្សានុសិស្សរបស់សាលាមានការខ្នះខ្នែងចូលរួមរាល់សកម្មភាពកាយសម្បទា ដែលលោកគ្រូ អ្នកគ្រូរៀបចំ”។ ផ្ដើមពីសកម្មភាពបង្រៀននិងហាត់ពត់របស់សាលា បានរួមចំណែកផ្គត់ផ្គង់អត្តពលិកមួយចំនួនចូលរួមសកម្មភាពកីឡារបស់ផ្នែកនិងទីក្រុង។ ប្អូនដាវធីឡងអាញ ជាសិស្សម្នាក់ដែលចូលរួមហ្វឹកហាត់និងសម្រេចបានស្នាដៃល្អ។ ឡងអាញ ឱ្យដឹង៖ “កាលនៅតូច ពេលទៅវត្តលេង ប្អូនតែងចូលចិត្តមើលគេលេងកីឡារុញឈើ។ ព្រោះហេតុនោះ ពេលបានរៀនសាលាអន្តេវាសិក ឃើញមានគ្រូបង្វឹកខាងវិញ្ញាសារុញឈើ ប្អូនក៏ចុះឈ្មោះចូលរួម ហើយទៅប្រកួតក្នុងមហោស្រពកីឡាថ្នាក់ទីក្រុង ក៏ឈ្នះបានរង្វាន់លេខ ២។ អាស្រ័យហ្វឹកហាត់កាយសម្បទាខាងវិញ្ញាសារុញឈើ ប្អូនក៏បានជម្រើសចូលក្រុមបាល់ទាត់របស់សាលា ដើម្បីទៅចូលរួមក្នុងពិធីប្រកួតរង្វាន់ធំនានា”។
តាមប្រសាសន៍លោកគ្រូ លីយ៉ាងថាវ ក្រៅពីរុញឈើ ទាញព្រ័ត្រ អុកចត្រង្គ បាល់ទាត់ បាល់ទះ។ល។ សិស្សានុសិស្សរបស់សាលាទាំងអ្នកកំពុងរៀនក្ដី ទាំងអ្នកក្រោយពីបញ្ចប់ការសិក្សាហើយក្ដី តែងបានក្រុមកីឡានៅតាមភូមិភាគ ឬអង្គភាពជ្រើសចូលរួមការប្រកួតផងដែរ។ ក្នុងនោះ លេចធ្លោជាងគេ គឺវិញ្ញាសាកីឡាប្រណាំងទូក-ង ដោយមានសិស្សនិងអតីតសិស្សជាច្រើន គឺជាកីឡាករ កីឡាការិនីរបស់ក្រុមទូកនៅចំណុះវត្តនានាលើភូមិសាស្រ្តទីក្រុង។ កម្លាំងទាំងនេះបាននិងកំពុងរួមចំណែកថែរក្សាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ៕
ហាថាញ - ថាច់ធី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយកស្តីទី: ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។