យោងតាមឯកសារនេះ ភូមិត្រូវបានចាត់តាំងឡើងនៅតាមឃុំនិងចំណុះឃុំ។ ក្រុមប្រជាជនក្រុងត្រូវបានចាត់តាំងឡើងនៅតាមទីប្រជុំជនឬសង្កាត់និងចំណុះទីប្រជុំជនឬសង្កាត់។
សារាចរនេះក៏បានកំណត់ច្បាស់ថា ភូមិនិងក្រុមប្រជាជនក្រុង មិនមែនជាថ្នាក់រដ្ឋបាលទេ គឺជាអង្គការស្វយ័គ្រប់គ្រងរបស់សហគមន៍ប្រជាជនដែលរស់នៅរួមគ្នាក្នុងមណ្ឌលមួយនៅតាមឃុំ សង្កាត់ ទីប្រជុំជន (ហៅរួមថា ថ្នាក់ឃុំ); ជាកន្លែងអនុវត្តប្រជាធិបតេយ្យដោយផ្ទាល់ និងទូលំទូលាយ ដើម្បីពង្រឹងទម្រង់សកម្មភាពស្វយ័គ្រប់គ្រង អង្គការឬប្រជាជនអនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន។
គ្មានគោលការណ៍ចែកភូមិ ក្រុមប្រជាជនក្រុងដែលកំពុងសកម្មភាពលំនឹងឡើយ; អនុការរួមបញ្ចូលតែបណ្តាភូមិ ក្រុមប្រជាជនក្រុងណាដែលសមស្របនឹងលក្ខខណ្ឌលក្ខណៈពិសេសទៅតាមភូមិភាគនីមួយៗ។
ក្នុងករណីដោយសារការរៀបគម្រោងប្លង់រំដោះផ្ទៃដី រៀបគម្រោងពង្រាយប្រជាជន ដោយសារការធ្វើចំណាកស្រុកនៅតំបន់ភ្នំ តំបន់ខ្ពង់រាប តំបន់ឆ្ងាយដាច់ស្រយាល ឬកន្លែងដែលមានស្ថានភាពភូមិសាស្ត្របែងចែកស្មុគស្មាញ ផ្ទៃដីធំទូលាយ ការធ្វើដំណើរជួបការលំបាក នោះលក្ខខណ្ឌនៃការបង្កើតភូមិថ្មី ក្រុមប្រជាជនក្រុងថ្មី អាចទាបជាងការកំណត់។ ក្នុងករណីសហគមន៍ប្រជាជនដែលទើបបង្កើតថ្មីមិនគ្រប់លក្ខខណ្ឌបង្កើតភូមិថ្មី ក្រុមប្រជាជនក្រុងថ្មីទេ គឺត្រូវរួមបញ្ចូលនឹងភូមិ ឬក្រុមប្រជាជនក្រុងដែលនៅជាប់ក្បែរ។
ស្ដីពីអង្គការរបស់ភូមិ ក្រុមប្រជាជនក្រុង៖ ភូមិនីមួយៗមានប្រធានគណៈប្រជាជនភូមិ; ក្រុមប្រជាជននីមួយៗមានប្រធានក្រុមប្រជាជនក្រុង។ ក្នុងករណីចាំបាច់ អាចមានអនុប្រធានគណៈប្រជាជនភូមិ អនុប្រធានក្រុមប្រជាជនក្រុង។
អនុប្រធានគណៈប្រជាជនភូមិ អនុប្រធានក្រុមប្រជាជនក្រុងត្រូវបានជ្រើសរើសដោយប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុង បន្ទាប់ពីមានការឯកភាពជាមួយប្រធានគណៈរណសិរ្សភូមិ ក្រុមប្រជាជនក្រុង; គណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ចេញសេចក្តីសម្រេចទទួលស្គាល់អនុប្រធានគណៈប្រជាជនភូមិ អនុប្រធានក្រុមប្រជាជនក្រុង។
ស្ដីពីខ្លឹមសារសកម្មភាពរបស់ភូមិ ក្រុមប្រជាជនក្រុង៖ សហគមន៍ប្រជាជននៅក្នុងភូមិ ក្រុមប្រជាជនក្រុង ពិភាក្សាសម្រេចលើគោលការណ៍ និងកម្រិតនៃការរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធ សំណង់សុខុមាលភាពសាធារណៈក្នុងវិសាលភាពថ្នាក់ឃុំ ភូមិ ក្រុមប្រជាជនក្រុង អាស្រ័យប្រជាជនរួមវិភាគទានថវិការទាំងស្រុង ឬមួយផ្នែក និងបណ្តាការងារស្វយ័គ្រប់គ្រងក្នុងសហគមន៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់។
សហគមន៍ប្រជាជនចូលរួមពិភាក្សានិងបោះឆ្នោតអនុម័ត ដើម្បីឱ្យផ្នែកសមត្ថកិច្ចសម្រេច; ចូលរួមផ្ដល់មតិយោបល់មុនពេលស្ថាប័នមានសមត្ថកិច្ចសម្រេចលើកិច្ចការរបស់ភូមិ ក្រុមប្រជាជនក្រុងនិងរបស់ថ្នាក់ឃុំតាមសេចក្តីកំណត់នៃបទប្បញ្ញត្តិអនុវត្តលទ្ធិប្រជាធិបតេយ្យនៅឃុំ សង្កាត់ ទីប្រជុំជន។
កសាងនិងអនុវត្តច្បាប់ស្រុក ការបញ្ញត្តិរបស់ភូមិ ក្រុមប្រជាជនក្រុង; ចូលរួមស្វយ័គ្រប់គ្រងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងអនាម័យបរិស្ថាន; រក្សានិងពង្រីកប្រពៃណីវប្បធម៌ល្អប្រសើរនៅភូមិភាគ បង្ការទប់ស្កាត់បាបគ្រោះសង្គម។
អនុវត្តគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ; ចូលរួមគាំទ្រចលនា ការប្រឡងប្រណាំងនានាដែលបក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការនយោបាយ-សង្គមបំផុសចលនា។ បោះឆ្នោត ដកចេញពីតំណែង បោះឆ្នោតទម្លាក់ចេញពីតំណែងប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុង។
ស្ដីពីកិច្ចប្រជុំរបស់ភូមិ ក្រុមប្រជាជនក្រុង៖ កិច្ចប្រជុំត្រូវបានរៀបចំឡើង ២ ដងក្នុងមួយឆ្នាំ (នៅពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំ); ពេលចាំបាច់អាចប្រជុំដោយវិសាមញ្ញ។ សមាសភាពនៃកិច្ចប្រជុំ គឺម្ចាស់ឆ្នោតទាំងអស់ ឬម្ចាស់ឆ្នោតតំណាងគ្រួសារក្នុងភូមិ ក្រុមប្រជាជនក្រុង។ កិច្ចប្រជុំត្រូវបានកោះប្រជុំ និងដឹកនាំដោយប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុង។ កិច្ចប្រជុំអាចដំណើរការបាននៅពេលដែលមានម្ចាស់ឆ្នោត ឬម្ចាស់ឆ្នោតតំណាងគ្រួសារចូលរួមលើសពី ៥០%។
ក្រៅពីនេះ សារាចរនេះក៏បានកំណត់អំពីលក្ខខណ្ឌនៃការបង្កើតភូមិថ្មី ក្រុមប្រជាជនក្រុងថ្មី; លក្ខខណ្ឌនៃការរួមបញ្ចូលគ្នា ការរំលាយ ការដាក់ឈ្មោះ ការប្ដូរឈ្មោះភូមិ ក្រុមប្រជាជនក្រុង; នីតិវិធី និងសំណុំឯកសារសម្រាប់ការបង្កើតភូមិថ្មី ក្រុមប្រជាជនក្រុងថ្មី; នីតិវិធី និងសំណុំឯកសារសម្រាប់ការច្របាច់បញ្ចូលគ្នា ការរំលាយ និងការដាក់ឈ្មោះ ការប្ដូរឈ្មោះភូមិ ក្រុមប្រជាពលរដ្ឋ; នីតិវិធី និងសំណុំឯកសារសម្រាប់ការរួមបញ្ចូលបណ្តុំប្រជាជនចូលក្នុងភូមិ ក្រុមប្រជាជនក្រុងដែលមានស្រាប់។
សារាចរនេះក៏បានកំណត់អំពីភារកិច្ច សិទ្ធិរបស់ប្រធានគណៈប្រជាជនភូមិ និងប្រធានក្រុមប្រជាជនក្រុង; បទដ្ឋានរបស់ប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុង និងអនុប្រធានគណៈប្រជាជនភូមិ អនុប្រធានក្រុមប្រជាជនក្រុង; នីតិវិធីនៃការបោះឆ្នោត ការដកចេញពីតំណែងការបោះឆ្នោតទម្លាក់ចេញពីតំណែងចំពោះប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុង; របបគោលនយោបាយសម្រាប់ប្រធានគណៈប្រជាជនភូមិ ប្រធានក្រុមប្រជាជនក្រុងនិងអនុប្រធានគណៈប្រជាជនភូមិ អនុប្រធានក្រុមប្រជាជនក្រុង…៕
moha.gov.vn - បកប្រែ÷ សុផន