តាមប្រសាសន៍លោកយ័ញភុក នាយកមន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង មន្ទីរបានខិតខំអនុវត្តទិសដៅដល់ចុងឆ្នាំ ២០២៥ មានជនជាតិភាគតិចចូលរួមធានារ៉ាប់រងសុខាភិបាលប្រហែល ៩៨% បន្ថយអត្រាកុមារកង្វះអាហារូបត្ថម្ភចុះនៅក្រោម១០% ជំនួយបំប៉នអាហារូបត្ថម្ភឱ្យកុមារកង្វះអាហារូបត្ថម្ភនៅតំបន់ជនជាតិភាគតិច១០០%។

មាមីងមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលឃុំឌិញហ្វា (ចាស់)។
ដើម្បីអនុវត្តទិសដៅខាងលើ មន្ទីរជនជាតិនិងសាសនាខេត្តអាងយ៉ាង បានប្រមូលផ្តុំរាល់ប្រភពកម្លាំងដើម្បីជំរុញល្បឿនដំណើរការ អនុវត្តនូវកម្មវិធី គម្រោងសម្រាប់ជនជាតិភាគតិច។ ទន្ទឹមនឹងនោះ សហការយ៉ាងស្អិតល្មួតជាមួយអង្គភាពនានាក្នុងគម្រោងដែលពាក់ព័ន្ធដល់ការងារថែទាំសុខភាពជូនជនជាតិភាគតិច។ តួយ៉ាងដូចជាសហការជាមួយមជ្ឈមណ្ឌលផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យបរិស្ថានជនបទអាងយ៉ាង ដើម្បីសម្រេចបានអត្រា៨៩,៣% គ្រួសារប្រើប្រាស់ទឹកស្អាតស្របអនាម័យ សំដៅបន្ថយជំងឺឆ្លងរាលដាលអាស្រ័យប្រភពទឹកមិនស្អាត។ ការដែលរដ្ឋវិនិយោគកសាងឃុំតំបន់ជនជាតិភាគតិច ទាំង១០០% នៅខេត្តអាងយ៉ាង មានដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនពីការថែទាំសុខភាពផ្ទាល់ខ្លួននិងគ្រួសារ។
ក្នុងកម្មវិធី គម្រោងយកចិត្តទុកដាក់ថែទាំសុខភាពជូនជនជាតិភាគតិច មានកម្មវិធីគួបផ្សំអំពីភេទនិងសមភាពភេទ នៅតំបន់ជនជាតិភាគតិច។ នេះជាគម្រោង ៨ ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។ គម្រោងពេលផ្សព្វផ្សាយបានរួមចំណែកធានាប្រិយភាពនិងតួនាទីរបស់នារីក្នុងបញ្ហាសេដ្ឋកិច្ច - សង្គមនៅភូមិភាគ រាល់បញ្ហាពីសុខភាពបន្តពូជ។ល។ បងស្រីនាងសុខរុន នៅឃុំទ្រីតូង ឱ្យដឹង៖ “ពីមុន នាងខ្ញុំជួបការលំបាកពេលមានផ្ទៃពោះ ដូច្នេះពេលបានកម្មាភិបាលពេទ្យពិគ្រោះពីការថែទាំសុខភាពបន្តពូជ នាងខ្ញុំរីករាយណាស់។ ពេលមកដំណាក់សុខាភិបាលបានពិគ្រោះនិងស្វែងយល់អំពីភេទ ពីការថែទាំសុខភាព នាងខ្ញុំទទួលបានចំណេះដឹងពីការថែទាំសុខភាពបន្តពូជ។ អ្វីដែលរៀនបាន ស្វែងយល់បាន នាងខ្ញុំតែងចែករំលែកដល់មិត្តភក្តិ សាច់ញាតិដើម្បីថែទាំសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ បន្ថយបន្ទុកដល់គ្រួសារនិងសង្គមប្រសិនបើមានជំងឺ”។
តាមវេជ្ជបណ្ឌិតទួនរិទ្ធី ប្រធានដំណាក់សុខាភិបាលឃុំណូយតូ (ចាស់) អាស្រ័យជំរុញការផ្សព្វផ្សាយចលនា ម៉្លោះហើយ មាមីងខ្មែរមកពិនិត្យជំងឺនៅដំណាក់សុខាភិបាលដោយប្រើបណ្ណធានារ៉ាប់រងសុខាភិបាលយ៉ាងច្រើនកុះករ។ ថ្នាក់ដឹកនាំដំណាក់សុខាភិបាល តែងចង្អុលការកម្មាភិបាលពេទ្យ ឆ្លៀតឱកាសពេលមាមីងមកពិនិត្យជំងឺផ្តល់ពិគ្រោះ ផ្សព្វផ្សាយពីកម្មវិធីសុខាភិបាលមូលដ្ឋាន បង្ការទប់ស្កាត់ជំងឺឆ្លងរាលដាល ផឹកឆ្អិន ហូបឆ្អិន ឱ្យកុមារហូបចុកបានត្រឹមត្រូវ។ល។ អាស្រ័យហេតុនោះ ការថែទាំសុខភាពបឋមជូនប្រជាជននិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែកលើភូមិឋាន តែងសម្រេចនិងលើសផែនការដែលបានប្រគល់។ ផ្អែកលើមូលដ្ឋាននោះ អង្គភាពបានកសាងផែនការ ដើម្បីរក្សាខ្ជាប់លទ្ធផលដែលសម្រេចបន្ទាប់ពីរួមបញ្ចូល ដើម្បីថែទាំសុខភាពជូនជនជាតិភាគតិចបានល្អនិងម៉ត់ចត់បំផុត៕
ហាថាញ-ដាលីន