29/10/2025 - 09:08

​ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ​ជន​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ 

រយៈ​ពេល​កន្លង អា​ស្រ័យ​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ជន​ជាតិ​ ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ភាគតិច​នៅ​ទី​ក្រុង​កឹង​ធើ បាន​លើកក​ម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ជួយ​ឱ្យ​ប្រ​ជា​ជន​លំ​នឹង​ជីវ​ភាព​ អភិវឌ្ឍ​ការ​ផលិត​ ព្រម​ទាំង​ជំ​រុញ​ការ​អភិវឌ្ឍ​ចីរ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ទី​ក្រុង​កឹង​ធើ។

គ្រួ​សារ​បង​ស្រី​ថាច់​ធី​ហុង​(ខាង​ស្ដាំ) បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី។

ដោយ​មាន​ចំ​នួន​ប្រ​ជា​ជន ៧៥% ជា​ជន​ជាតិ​ភាគ​តិច​ រយៈ​ពេល​ ៥ ឆ្នាំ​កន្លង ឃុំ​ទ្វឹង​ហ្វា បាន​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​​​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល២០២១-២០៣០ ដំ​ណាក់​កាល​ទី១ (២០២១​-២០២៥)។ ភូមិ​ភាគ​បាន​ប្រ​គល់​ថវិកា​ជិត​២០ពាន់​លាន​ដុង​សម្រាប់​អនុវត្ត​គម្រោង “ដោះ​ស្រាយ​ស្ថាន​ភាព​កង្វះ​ដី​ធារ​ផ្ទះ​ សង់​លំ​នៅ​ឋាន ដី​ផលិត​ និង​ទឹក​ស្អាត​ប្រើ​ប្រាស់​” ក្នុង​នោះ​ បាន​ឧបត្ថម្ភ​សង់​លំ​នៅ​ឋាន ផ្លាស់​ប្ដូរ​មុខ​របរ​និង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ សរុប​ថវិកា​ជាង​ ៦,៥ ពាន់​លាន​ដុង។

គ្រួ​សារ​បង​ស្រី​ថាច់​ធី​ហុង​ នៅ​ភូមិ​ភឿក​ក្វើយ ឃុំ​ទ្វឹង​ហ្វា ជា​គ្រួ​សារ​ក្បែរ​ក្រ​បាន​ទទួល​ការ​ឧបត្ថម្ភ​សង់​ផ្ទះ​ថ្មី​តម្លៃ​៦០លាន​ដុង។ នៅ​ដើម​ឆ្នាំ​២០២៥ ផ្ទះ​ថ្មី​បាន​សាង​សង់​រួច​រាល់​នាំ​មក​ក្ដី​រីក​រាយ​ជូន​គ្រួ​សារ​គាត់។

បង​ស្រី​ហុង​ បាន​ចែក​រំលែក​ដោយ​ក្ដី​រំភើប៖ “ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​! ពេល​មាន​ផ្ទះ​សម្បែង​រឹង​មាំ​ដូច្នេះ​ កាល​នៅ​ផ្ទះ​ចាស់​រដូវ​ទឹក​ជន់​គឺ​លិច​គ្មាន​សល់។ ឥឡូវ​នេះ​ មាន​ផ្ទះ​រឹង​មាំ គ្រួ​សារ​ខ្ញុំ​លំ​នឹង​ចិត្ត​គិត​តែ​ធ្វើ​ការ​រក​ស៊ី។ ខ្ញុំ​នឹង​ខិត​ខំ​ធ្វើ​ការ​ចិញ្ចឹម​កូន​រៀន​សូត្រ​ និង​ប្រឹង​ប្រែង​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។

ទម្រង់​ចិញ្ចឹម​សត្វ​ឈ្លូស​របស់​គ្រួ​សារ​បង​ស្រី​ត្រា​ធី​យឿង។

ទន្ទឹម​នឹង​ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើ​ នៅ​ទាំង​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ទិស​ដៅ​ជាតិ​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ទៀត​ផង។

នៅ​ឃុំ​លីវ​ទូ គិត​ត្រឹម​ដើម​ឆ្នាំ​ ២០២៥ មាន​ប្រ​ភព​ទុន​សរុប​ជាង​ ១ ពាន់​លាន​ដុង ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​គម្រោង​ចំ​នួន​ ៥ ក្នុង​នោះ​ លេច​ធ្លោ​ជាង​គេ​គឺ​គម្រោង​ “ពិធី​ធកម្ម​ មុខ​របរ​រក​ស៊ី​ ពង្រីក​ទម្រង់​កាត់​បន្ថយ​ភាព​ក្រី​ក្រ”។ ឃុំ​បាន​ឧបត្ថម្ភ​គោ​មេ​បន្ត​ពូជ​ជូន​១១ គ្រួ​សារ និង​សត្វ​ឈ្លូស​បន្ត​ពូជ​ជូន​ ៤ គ្រួ​សារ ព្រម​ជា​មួយ​នោះ​ បាន​រៀប​ចំ​ហ្វឹក​ហាត់​បច្ចេក​ទេស​ចិញ្ចឹម​ ដើម្បី​ប្រ​ជា​ជនអនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។

បង​ស្រី​ត្រា​ធី​យឿង នៅ​ភូមិ​ដាវ​វៀង​ ឃុំ​លីវ​ទូ ឱ្យ​ដឹង៖ “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​សត្វ​ចិញ្ចឹម​ និង​ការ​ណែ​នាំ​បច្ចេក​ទេស​យ៉ាង​អស់​ពី​ចិត្ត​ពី​ថ្លើម​ ទោះ​បី​នេះ​ជាលើក​ដំ​បូង​ចិញ្ចឹម​សត្វ​ឈ្លូស​ក៏​ដោយ។ ខ្ញុំ​សង្ឃឹម​ថា ទម្រង់​នេះ​នឹង​អភិវឌ្ឍ​ល្អ​ដើម្បី​យើង​ខ្ញុំ​អាច​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​ កែលម្អ​ជីវ​ភាព”។

អ្នក​ស្រី​វ៉ធី​ញី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវ​ទូ មាន​ប្រ​សាសន៍៖ “ការ​ផ្សព្វ​ផ្សាយគោល​នយោ​បាយ​ជន​ជាតិ​ ជា​ពិ​សេស​គឺ​កម្ម​វិធី​ទិស​ដៅ​ជាតិ​បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្ដែង​ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​និង​បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន។ កាល​ពី​ចុង​ឆ្នាំ​ ២០២៤ ឃុំ​លីវ​ទូ នៅ​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​ ២៩ គ្រួ​សារ និង​គ្រួ​សារ​ក្បែរ​ក្រ​ជា​ជន​រួម​ជាតិ​ខ្មែរ​៨៩​គ្រួ​សារ។ រដ្ឋ​អំ​ណាច​តែង​ត្រួត​ពិនិត្យ​ឧបត្ថម្ភ​ចំ​មុខ​សញ្ញា​ទាន់​ពេល​ បើក​ចំ​ហ និង​តម្លា​ភាព​ ដើម្បី​គ្រួ​សារ​លំ​បាក​ទាំង​នោះ​ បាន​ទទួល​ផល​ពី​គោល​នយោ​បាយ”៕

                    អត្ថបទ​និង​រូប​ថត​៖ ហុង​ទើ-ថាច់​ធី

ចែករំលែកអត្ថបទ