កំសាន្ត រឿងពីនេះពីនោះ

24/10/2025 - 08:29

កំហុស​៦​ចំ​ណុច​ច្រើន​ជួប​ប្រ​ទះ​ ពេល​ដាក់​ម្ហូប​អា​ហារ​ក្នុង​ទូត្រ​ជាក់​ 

ប្រ​សិន​បើ​លោក​អ្នក​តែង​ភ្លេច​ចោល​ម្ហូប​អា​ហារ​ក្នុង​ទូត្រ​ជាក់​រហូត​ដល់​វា​ខូច​ មិត្ត​ប្រា​កដ​ជា​ធ្វើ​ខុស​ចំ​ណុច​ណា​មួយ​ដូច​ខាង​ក្រោម​នេះ​

មិនបែង​ចែក​កន្លែង​

ប្រ​អប់​ដាក់​ម្ហូប​បអា​ហារ នឹង​ជួយ​លោក​អ្នក​ងាយ​ស្រួយ​បែង​ចែក​និង​ដាក់​ម្ហូប​អា​ហារ​
មានសណ្តាប់ធ្នាប់ជាង។ រូបថត៖ The Spruce

គ្រប់​គ្នា​តែង​មាន​ទម្លាប់​ទៅ​ផ្សារ​ទំ​នើប​ទិញ​របស់​គ្រប់​មុខ​មក​ទុក​ដាក់​ក្នុង​ទូត្រ​ជាក់​ របៀប​នេះ​ធ្វើ​ឱ្យ​យើង​ចំ​ណាយ​ពេល​ច្រើន​ក្នុង​ការ​ស្វែង​រក​នៅ​ពេល​ក្រោយ។ ជំ​នួស​វិញ ចូរ​អ្នក​កំ​ណត់​កន្លែង​ច្បាស់​លាស់​សម្រាប់​ដាក់​ប្រ​ភេទ​អា​ហារ​នីមួយៗ​។ តួ​យ៉ាង​ដូច​ទឹក​ដោះ​គោ​និង​ផលិត​ផល​ច្នៃ​ពី​ទឹក​ដោះ​គោ (ប៊ឺ ឈីស យ៉ា​អួ...) គួរ​តែ​ដាក់​ក្បែរ​គ្នា​មួយ​ថត​ ឬ​មាន​ថត​សម្រាប់​ដាក់​បន្លែ​ផ្លែ​ឈើ​ដោយ​ឡែក។

ដាក់​ម្ហូប​អា​ហារថ្មី​នៅ​ខាង​ក្រៅ​

ពេល​ទិញ​ម្ហូប​អា​ហារ​មក កុំ​ប្រ​ញាប់​ដាក់​របស់​ថ្មី​ចូល​ក្នុង​ទូត្រ​ជាក់​ ហើយ​រុញ​របស់​ចាស់​ទៅ​ខាង​ក្នុង។ គប្បី​គិត​ថា​ ទូត្រ​ជាក់​របស់​យើង​ដូច​ជា​ហាង​លក់​គ្រឿង​ទេស ហើយ​ដាក់​ម្ហូប​អា​ហារ​ជិត​ផុត​កំ​ណត់​មកខាង​ក្រៅ​បំ​ផុត​។ ប្រ​ការ​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ការ​ខ្ជះ​ខ្ជាយ​បាន​ច្រើន​។

ដាក់​ម្ហូប​អា​ហារ​គរ​លើ​គ្នា

ប្រ​សិន​បើ​ទូត្រ​ជាក់​តូច​ប្រៀប​ទៅ​នឹង​កម្រិត​ប្រើ​ប្រាស់​របស់​គ្រួ​សារ នោះ​លោក​អ្នក​នឹង​ពិ​បាក​ក្នុង​ការ​រៀប​ចំ​ដាក់​គ្រឿង​បរិភោគ​ចូល​ក្នុង​ទូត្រ​ជាក់។ ដើម្បី​ជម្នះ​ការ​ខ្វះ​កន្លែង​ដាក់​ លោក​អ្នក​គប្បី​ពិនិត្យ​មើល​ម្ហូប​អា​ហារ​ណា​ខ្លះ​ដែល​តម្រូវ​ការ​ប្រើ​ គឺ​មិន​ចាំ​បាច់​រក្សា​ទុក​ក្នុង​ទូត្រ​ជាក់​ឡើយ​ ឬ​ទិញ​ធ្នើរ​តូចៗ​មួយ​ចំ​នួន​ដាក់​ក្នុង​ទូត្រ​ជាក់​ ដើម្បី​រៀប​ដាក់​ម្ហូប​អា​ហារ​បាន​ច្រើន។ ជៀស​វាង​ទិញ​របស់​ច្រើន​ពេក​ក្នុង​ពេល​តែ​មួយ​នេះ​ ជា​ប្រ​ការ​មួយ​គួរ​កត់​ចំ​ណាំ​ដែរ។

ទុក​ចំ​ណី​អា​ហារ​សល់​មិន​ត្រឹម​ត្រូវ​

ប្រ​សិន​បើ​លោក​អ្នក​ទិញ​ចំ​ណី​អា​ហារ​មក​ផ្ទះ​ហូប​មិន​អស់​ កុំ​ទុក​របស់​ដែល​សេស​សល់​ក្នុង​ប្រ​អប់​ស្នោ​ដាក់​ក្នុង​ទូត្រ​ជាក់​។ គប្បី​ផ្ទេរ​ទៅ​ប្រ​អប់​អំ​បែង​ ឬ​ប្រ​អប់​ប្លា​ស្ទិច​ដែល​អាច​ប្រើ​ឡើង​វិញ​បាន ដើម្បី​ជៀស​វាង​ធុំក្លិន​និង​រក្សា​ទុក​បាន​ល្អ​ជាង។ ដាក់​ប្រ​អប់​នៅ​កន្លែង​ដែល​ងាយ​ស្រួល​មើល​ឃើញ​ក្នុង​ទូត្រ​ជាក់។

រក្សា​ទុក​ទឹក​ដោះ​គោ​នៅ​ក្បែរ​ទ្វារ​ទូត្រ​ជាក់​

សន្ទះ​ទ្វារ​គឺ​ជា​កន្លែង​មាន​សី​តុណ្ហ​ភាព​ខ្ពស់​បំ​ផុត​ក្នុង​ទូត្រ​ជាក់​ ហេតុ​ដូច្នេះ​ គប្បី​ដាក់​ចំ​ណី​អា​ហារ​កែ​ច្នៃ​ដែល​មិន​ងាយ​នឹង​ខូច​ ដូច​ជា​តំ​ណាប់​ចា​ហួយ​ ឬ​ទឹក​គ្រឿង។ ដាក់​ទឹក​ដោះ​គោ​នៅ​កន្លែង​នេះ​នឹង​ងាយ​ខូច ជា​ពិ​សេស​ ប្រ​សិន​បើ​លោក​អ្នក​មាន​ទម្លាប់​ទិញ​ច្រើន​និង​រក្សា​ទុក​យូរ។

ប្រ​អប់​មិន​បិទ​ស្លាក​សញ្ញា​

ប្រ​សិន​ចូល​ចិត្ត​ចម្អិន​អា​ហារ​ពេល​ព្រឹក ព្រម​ទាំង​សំ​ចៃ​ពេល​ចម្អិន​ លោក​អ្នក​គួរ​ដាក់​ជា​ប្រ​អប់ៗ​ដោយ​ឡែក​ ព្រម​ទាំង​កត់​ត្រា​ច្បាស់​លាស់​នៅ​ពេល​វេលា​ទិញ ឬ​ពេល​ប្រើ​ប្រាស់។ បំ​ផុត​គឺ​ ពេល​លោក​អ្នក​មិន​ប្រើ​ប្រាស់​ប្រ​អប់​ថ្លា​សម្រាប់​រក្សា​ទុក​គ្រឿង​បរិភោគ​ ការ​ធ្វើ​បែប​នេះ​នឹង​មាន​ប្រ​យោជន៍​យ៉ាង​ច្រើន៕

            បាវជី (យោង​៖ The Spruce) - មុ​នី

ចែករំលែកអត្ថបទ