មិនត្រឹមតែជាកន្លែងបួសរៀនប៉ុណ្ណោះទេ វត្តកំពង់និគ្រោធ (កំពង់ជ្រៃ) នៅខេត្តវិញឡុង នៅទាំងជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញទាក់ទាញ ភ្ញៀវទេសចរដោយសារសំណង់ស្ថាបត្យកម្ម របរចម្លាក់ប្រពៃណីនិងហ្វូង “បក្សាបក្សី” ប្លែកពិសេសដោយឡែកនិងកម្រមាន។
.jpg)
ខ្លោងទ្វារវត្តកំពង់ជ្រៃ។
មានឱកាសមកទេសចរណ៍នៅខេត្តវិញឡុង លោកអ្នកមិនគួររំលងវត្តកំពង់ជ្រៃឡើយ វត្តនេះមានទីតាំងនៅឃុំចូវថាញ់ ខេត្តវិញឡុង ចម្ងាយពីមជ្ឈមណ្ឌលក្រុងត្រាវិញ (ចាស់) ប្រហែល ៦ គីឡូម៉ែត្រ តាមផ្លូវជាតិលេខ ៥៤ ឆ្ពោះទៅទិសខាងត្បូង។ ទីនេះមិនត្រឹមតែជាកន្លែងបួសរៀននិងអប់រំសីលធម៌ចំពោះយុវវ័យខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សប្រពៃណីវប្បធម៌ រួមចំណែកលើកកម្ពស់ជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរនៅភូមិភាគទៀតផង។
ដំបូងឡើយ វត្តកសាងដោយឫស្សីប្រក់ស្លឹក បន្ទាប់ពីជួសជុលច្រើនលើកបានក្លាយទៅជាធំទូលាយ មានទិដ្ឋភាពស្រស់ស្អាត ប្រកបដោយស្ថាបត្យកម្មព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ មកវត្តកំពង់ជ្រៃ ភ្ញៀវទេសចរបានស្រូបខ្យល់អាកាសដ៏បរិសុទ្ធ និងទទួលបានបរិយាកាសស្ងប់ស្ងាត់។ ទីធ្លាវត្តគ្របដណ្ដប់ដោយម្លប់ឈើដ៏ត្រឈឹងត្រឈៃ លាយបញ្ចូលជាមួយស្នាដៃស្ថាបត្យកម្មលាបពណ៌មាសភ្លឺចិញ្ចាចនឹងក្បូរច្បាច់យ៉ាងប្រណីត។ ការរួមបញ្ចូលគ្នារវាងធម្មជាតិនិងស្ថាបត្យ កម្មបង្កើតបានជាកន្លែងដ៏ពិសិដ្ឋ ប៉ុន្តែមានភាពស្និទ្ធស្នាលនិងស្ងប់ស្ងាត់។
.jpg)
.jpg)
ជ្រុយមួយនៃវត្តកំពង់ជ្រៃ។
ចំណុចពិសេសរបស់វត្តគឺរោងជាងចម្លាក់ឈើ។ មកទស្សនារោងជាងចម្លាក់ ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាស្នាដៃយ៉ាងប្រណីតប៉ុណ្ណោះទេ ថែមទាំងបានឃើញផ្ទាល់ភ្នែកនូវដំណើរការចម្លាក់យ៉ាងផ្ចិតផ្ចង់ បង្ហាញពីទឹកចិត្តស្រឡាញ់អភិរក្សរបរសិប្បកម្មប្រពៃណី។ នៅទីនេះ សិប្បករផ្ចិតផ្ចង់ច្នៃឫសដើមគគីរ ដើមទាល ... ទៅជាព្រះបដិមានិងរូបសត្វផ្សេងៗ ដូចជា៖ សត្វតំណាងឆ្នាំទាំង ១២ សត្វឥន្ទ្រី ដំរី និងរូបសំណាក ប្រជាប្រិយល្អប្រណីតផ្សេងៗ។ វណ្ណកម្មនីមួយៗ ឆ្លុះបញ្ចាំងពីជំនឿផ្លូវចិត្ត ក៏ដូចជាទេពកោសល្យរបស់សិប្បករ។ ទន្ទឹមនឹងនោះ វត្តកំពង់ជ្រៃនៅទាំងល្បីល្បាញនឹងហ្វូង”បក្សាបក្សី” - ជាកន្លែងជម្រករបស់បក្សាបក្សីជាច្រើនប្រភេទ វត្តបានការពារយ៉ាងតឹងរ៉ឹង ហ្វូងបក្សាបក្សីនាំមកនូវរូបភាពដ៏រស់រវើកនៃធម្មជាតិ ជាពិសេស រៀងរាល់រសៀលពេលហ្វូងបក្សាបក្សី ហិចហើរត្រឡប់មករកសំបុក។ នេះជាទិដ្ឋភាពដ៏កម្រជួប បង្កើតភាពទាក់ទាញពិសេសដោយឡែករបស់វត្ត។
ឆ្នាំ ២០២៥ វត្តបានទទួលស្គាល់ជាកេរដំណែលថ្នាក់ខេត្ត បញ្ជាក់ពីតម្លៃវប្បធម៌-ប្រវត្តិសាស្ត្រពិសេស រួមចំណែកផ្សព្វផ្សាយរូបភាពរបស់វិញឡុងដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ ម្យ៉ាងទៀត វត្តកំពង់ជ្រៃមិនត្រឹមតែជាកន្លែងជំនឿផ្លូវចិត្តប៉ុណ្ណោះទេ ថែមទាំងជាមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងជាកន្លែងប្រារពពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ ទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។ ក្នុងឱកាសនេះ វត្តក្លាយជាកន្លែងផ្សារភ្ជាប់ សហគមន៍ រក្សាអត្តសញ្ញាណជនជាតិនិងបង្រៀនបន្តនូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរដល់យុវជនជំនាន់ក្រោយ៕
អត្ថបទនិងរូបថត៖ ទីទុយ