ដោយកំណត់ច្បាស់ ការងារចលនាមហាជនរួមកម្លាំងធានាសន្ដិសុខសណ្ដាប់ធ្នាប់ ជាភារកិច្ចមួយដ៏សំខាន់ រួមចំណែកអនុវត្តជោគជ័យនូវភារកិច្ចនយោបាយរបស់ភូមិភាគ។ អនុសង្កាត់ទី ១ សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង បានចូលរួមគាំទ្រ ហើយបង្កើតទម្រង់ប្រជាចលនាប៉ិនប្រសប់ “ឃោសនា ចលនាប្រជាជន ច្រកទ្វារវប្បធម៌រក្សាសន្តិសុខសណ្ដាប់ធ្នាប់ គ្មានបាបគ្រោះសង្គម ភ្ជាប់ជាមួយការដំឡើងកាមេរ៉ាសន្ដិសុខ” ពង្រីកបានប្រសិទ្ធភាព។


ច្រកទ្វារវប្បធម៌អនុសង្កាត់ទី១ សង្កាត់ង្វៀតហ្វា ខេត្តវិញឡុង បានដាក់កាមេរ៉ាសន្ដិសុខសណ្ដាប់ធ្នាប់។
អ្នកស្រីង្វៀងធីក្វឹកហុង លេខាអនុសង្កាត់ទី ១ ឱ្យដឹង៖ “សាខាបក្សអនុសង្កាត់ទី ១ ចំណុះបក្ខភាគសង្កាត់ង្វៀតហ្វា មានបក្ខជន ១២៩ នាក់ ផ្ទៃដីធម្មជាតិ ៩៧,៥៨ ហិកតា បានចែកជាក្រុមស្វ័យគ្រប់គ្រង ២៣ ក្រុម។ ប្រជាជនភាគច្រើនរស់នៅដោយមុខរបរផ្គត់ផ្គង់សេវាពាណិជ្ជកម្ម ឧស្សាហកម្មខ្នាតតូចនិងផលិតកសិកម្ម។ ក្នុងអនុសង្កាត់មានផ្លូវធំ ៤ និងប្រព័ន្ធច្រកផ្លូវតូចៗជាច្រើនបានតភ្ជាប់នឹងអនុសង្កាត់នានា។ ដើមឆ្នាំ ២០២៤ សាខាបក្សអនុសង្កាត់ទី ១ បានកសាងទម្រង់ប្រជាចលនាប៉ិនប្រសប់ “ឃោសនា ចលនាប្រជាជន ច្រកទ្វារវប្បធម៌រក្សាសន្តិសុខសណ្ដាប់ធ្នាប់ គ្មានបាបគ្រោះសង្គម ភ្ជាប់ជាមួយការដំឡើងកាមេរ៉ាសន្ដិសុខ”។ ផ្លូវក្នុងច្រកទ្វារវប្បធម៌មានប្រវែង ៣៥០ ម៉ែត្រ មានប្រជាជនរស់នៅប្រមាណ ៧២៦ គ្រួសារ។ ដើម្បីអនុវត្តទម្រង់ប្រកបដោយប្រសិទ្ធភាព សាខាបក្សបានរៀបចំជ្រួតជ្រាបនូវគោលបំណង តម្រូវការនិងខ្លឹមសារសំខាន់ៗនៃការអនុវត្តទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ជូនកម្មាភិបាល បក្ខជនក្ដាប់ច្បាស់ដើម្បីអនុវត្ត បក្ខជនម្នាក់ៗជាអ្នកឃោសនានិងចលនាប្រជាជនចូលរួមបង្ការបទល្មើស ដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ គ្មានបាបគ្រោះសង្គម។ ចលនាប្រជាជនដាក់កាមេរ៉ាសន្ដិសុខចំនួន ៨ សហការយ៉ាងហ្មត់ចត់ជាមួយនគរបាលនិងប្រជាការពារក្រុងក្នុងការធានាសន្ដិសុខសណ្ដាប់ធ្នាប់ បង្ការបង្រ្កាបបទល្មើសនិងបាបគ្រោះសង្គម។ ចាប់ពីដើមឆ្នាំ ២០២៥ មក រៀបចំដើរល្បាតបាន ១២ លើក មានសមមិត្តចូលរួម ៦១ លើកនាក់ លទ្ធផលបានរំសាយមុខសញ្ញាផ្ដុំគ្នាពេលអធ្រាត្រ ១៦ នាក់។ ឆ្លងតាមរយៈអនុវត្តទម្រង់ ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់របស់អនុសង្កាត់បានលំនឹង និងគ្មានបាបគ្រោះសង្គមកើតឡើង”។
លោកថាច់សួង បក្ខជននៅអនុសង្កាត់ទី ១ ឱ្យដឹង៖ “ពេលអនុវត្តទម្រង់ មានកាមេរ៉ាសន្ដិសុខនិងលេខទូរស័ព្ទទាន់ហេតុការណ៍របស់នគរបាលសង្កាត់ ពេលកើតមានហេតុការណ៍ណាមួយពាក់ព័ន្ធដល់សន្ដិសុខសណ្ដាប់ធ្នាប់ ប្រជាជនតែងទាក់ទងជាមួយនឹងសមត្ថកិច្ច ទើបក្ដាប់បានព័ត៌មាននិងចាត់ការចំពោះស្ថានភាពបង្កឱ្យខូចសន្ដិសុខសណ្ដាប់ធ្នាប់ ពាក់ព័ន្ធនឹងភូមិភាគបានទាន់ពេល។ មានវិធានការជាច្រើនដើម្បីទប់ស្កាត់ការប្រមូលផ្ដុំគ្នាច្រើន បង្កឱ្យខូចសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈនៅភូមិភាគ។ ចលនាប្រឡងប្រណាំងប្រជាចលនាប៉ិនប្រសប់ មានភាពសុសសាយទូលំទូលាយ មានការយល់ដឹងអំពីអត្ថន័យនៃចលនានេះ ម្ល៉ោះហើយកម្មាភិបាល បក្ខជននិងប្រជាជនសកម្មចូលរួមតាមរយៈនោះ បានបង្កើនការសាមគ្គី រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងគ្មានបាបគ្រោះសង្គម”។
ឆ្លងតាមរយៈទម្រង់ផ្សព្វផ្សាយចលនាប្រជាជន ច្រកទ្វារវប្បធម៌អនុសង្កាត់ទី ១ រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ គ្មានបាបគ្រោះសង្គមផ្សារភ្ជាប់ជាមួយការដំឡើងកាមេរ៉ាសន្ដិសុខ បាននាំមកនូវប្រសិទ្ធភាពសង្គម។ ផ្ដើមពីទម្រង់ខាងលើ មានកម្មាភិបាល បក្ខជននិងអង្គការមហាជនជាច្រើន ស្ម័គ្រចិត្តគាំទ្រនិងបន្តពង្រីក រួមចំណែកពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបក្ខជន រដ្ឋអំណាចនិងប្រជាជន សាមគ្គី សកម្មចូលរួមអនុវត្តជោគជ័យនូវសេចក្ដីសម្រេចចិត្តអាណត្តិកាលរបស់សាខាបក្សបានដាក់ចេញ។ នៅពេលខាងមុខ ភូមិភាគនឹងពង្រីកទម្រង់នេះនៅតាមច្រកផ្លូវផ្សេងៗទៀត ព្រមទាំងចង្អុលការ ចាត់តាំងឱ្យបក្ខជននិងសាខាសមាគមនានាអនុវត្តល្អទម្រង់នេះ៕
អត្ថបទនិងរូបថត៖ សើុងម៉ាល័យ - ថាច់ធី