ក្នុងដំណើរការកសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានចាត់ទុកថាជាកត្តាសំខាន់បំផុត រួមចំណែកបង្កើនគុណភាពជីវភាពរបស់ប្រជាជន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។ នៅឃុំអាងនិញ ទម្រង់ “ផ្លូវគំរូ” មិនត្រឹមតែផ្តល់ភាពស្រស់ស្អាតនិងសមរម្យដល់ជនបទនោះទេ ថែមទាំងបង្ហាញពីការស្រុះចិត្តគំនិត ការព្រួតដៃរបស់រដ្ឋអំណាចនិងប្រជាជននៅមូលដ្ឋានទៀតផង។

កម្មាភិបាលឃុំរួមជាមួយនឹងប្រជាជនជួយសម្អាតស្មៅតាមសងខាងផ្លូវនៅភូមិចុងណូ ឃុំអាងនិញ។
អំពីភូមិស្រុកដែលមានជនរួមជាតិខ្មែររស់នៅក្នុងឃុំអាងនិញ ទីក្រុងកឹងធើ យើងខ្ញុំអាចសង្កេតឃើញយ៉ាងច្បាស់ពីភាព “ផ្លាស់ប្ដូរមុខមាត់” នៅតំបន់ជនបទដែលពីមុននេះមានការលំបាកច្រើន។ ពិសេស ផ្លូវជនបទបានចាក់បេតុង ប្រជាជនមានភាពងាយស្រួលក្នុងការធ្វើដំណើរនិងដឹកជញ្ជូនកសិផលនិងបង្កទិដ្ឋភាពស្រស់ស្អាតសម្រាប់ភូមិស្រុក។
ផ្លូវបេតុងមានទទឹង ៣ ម៉ែត្រ នៅភូមិសាឡាង ឃុំអាងនិញ មានដាំផ្កាអមសងខាងបង្កជាសោ ភណភាពដ៏ស្រស់ស្អាត ដូចជា ពណ៌ស្វាយនៃផ្កាជង្គង់មាន់ ពណ៌លឿងនៃផ្កាត្រែលឿង និងពណ៌ក្រហមនៃផ្កាម៉ោងដប់ជាដើម។ បងយ៉ីបមិញវឿង លេខាសាខាបក្សភូមិសាឡាង ឃុំអាងនិញ ឱ្យដឹង៖ “ផ្លូវនេះកសាងតាំងពីឆ្នាំ ២០១៨ អាស្រ័យដោយភូមិចលនាសប្បុរសជននិងប្រជាជនរួមវិភាគទាន។ បន្ទាប់ពីកសាងរួច ប្រជាជនបានចូលរួមដាំផ្កានិងថែទាំផ្លូវឱ្យមានភាពបៃតង់ ជ្រះ ស្អាត រហូតមកដល់បច្ចុប្បន្ន។ ពេលយើងមកដល់ភូមិចុងណូ ឃុំអាងនិញ យើងខ្ញុំបានជួបបងសសើុងខុម កំពុងសម្អាតស្មៅនិងថែទាំផ្កាដែលដាំអមសងខាងផ្លូវ។ បងខុម សំណេះសំណាល៖ “ឥឡូវនេះ ប្រជាជនគ្រប់គ្នាតែងព្រួតដៃបញ្ចេញកម្លាំងថែទាំផ្កាដែលដាំសងខាងផ្លូវ ម្នាក់ៗធ្វើការសម្អាតស្មៅព្រៅ និងស្រោចទឹកជាប្រចាំ ដើម្បីឱ្យផ្ការីកស្អាតមានភាពស្រស់បំព្រង និងបង្កជាទិដ្ឋភាពស្រស់ស្អាតសម្រាប់ភូមិស្រុករបស់យើង”។

ផ្លូវបេតុងនៅភូមិសាឡាង ឃុំអាងនិញ មានដាំផ្កាអមសងខាងដ៏ស្រស់ស្អាត។
បងស្រីវ៉ង៉ុកហ្វិញ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លេខាសម្ព័ន្ធយុវជនឃុំអាងនិញ ឱ្យដឹង៖ “ដើម្បីអនុវត្តគម្រោងសំណង់ អំណរសន្និបាតសម្ព័ន្ធយុវជនកុម្មុយនីស្ដហូជីមិញ ឃុំអាងនិញ អាណត្តិកាល ២០២៥ - ២០៣០ សម្ព័ន្ធយុវជនឃុំអាងនិញ បានអំពាវនាវការចូលរួមពីសប្បុរសជនសម្រាប់កសាងស្ពានមួយនៅភូមិហ្វាឡុង សរុបទឹកប្រាក់ ៣៥០ លានដុង។ ក្រៅពីនេះ សម្ព័ន្ធយុវជនបានបើកយុទ្ធនាការ បង្កើតទម្រង់ដាំដើមឈើបៃតង ដើម្បីដាំតាមដងផ្លូវដែលបានជ្រើសរើសជាផ្លូវគំរូ។ ក្នុងនោះ មានផ្លូវភូមិសាឡាងដែលជាផ្លូវគំរូមួយ នឹងបានជួសជុលនិងពង្រីកបន្ថែមប្រវែងប្រមាណ ២.៣០០ ម៉ែត្រ ដើម្បីបង្កទិដ្ឋភាពស្រស់បំព្រងសម្រាប់មូលដ្ឋាន។
អាចនិយាយបានថា ដងផ្លូវគំរូមិនមែនត្រឹមតែជាផ្លូវបេតុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាដងផ្លូវមួយកើតឡើងពីការសាមគ្គី និងស្មារតីច្នៃប្រតិដ្ឋ បង្ហាញពីបំណងប្រាថ្នាឈានឡើងរបស់ប្រជាជនដើម្បីកសាងភូមិស្រុកកាន់តែរីកចម្រើន សម្បូរសប្បាយ និងស្រស់ស្អាតនៅឃុំអាងនិញ៕
ដាលីន -ប្រែសម្រួល៖ ពេជ្រសឿន