31/10/2025 - 06:20

លក្ខណៈ​ពិសេស​នៃ​វត្ត​ភ្នំ​តា​ប៉ា​ 

វត្ត​ភ្នំ​តា​ប៉ា​ ស្ថិត​នៅ​លើ​កំ​ពូល​ភ្នំ​តា​ប៉ា​ ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ហៅ​ថា​ វត្ត​ភ្នំ។​ វត្ត​នេះ​ជា​ទី​តាំង​មួយ​ក្នុង​ចំ​ណោម​ទី​តាំង​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​នៅ​តំ​បន់​បៃ​ណូយ។​

​ ព្រះ​វិហារ​វត្ត​ភ្នំ​តា​ប៉ា​ បាន​កសាង​នៅ​លើ​​សសរ​ទ្រ​ដ៏​រឹង​មាំ​ មាន​កម្ពស់​រាប់​សិប​ម៉ែត្រ។​

មើល​ពី​ចម្ងាយ​ វត្ត​ភ្នំ​តា​ប៉ា​ មាន​ភាព​លេច​ធ្លោ​ដោយ​រចនា​សម្ព័ន្ធ​ពិ​សេស​ សំ​ណង់​ព្រះ​វិហារ​ទាំង​មូល​ត្រូវ​បាន​កសាង​លើស​សរ​បេ​តុង​ជាង​ ១០០​ ស​សរ​ ដែល​មាន​កម្ពស់​ពី​ ៥​ - ១៨​ ម៉ែត្រ​ ជំ​នួស​ឱ្យ​ធារ​ដី​ធម្ម​តា។​ ដោយ​សារ​ប្រ​ការ​នេះ​ អ្នក​ជា​ច្រើន​ប្រៀប​ធៀប​វត្ត​នេះ​ ដូច​កំ​ពុង​ “អណ្តែត​នៅ​លើ​អា​កាស”។​ វត្ត​លេច​ធ្លោ​ដោយ​ពណ៌​លឿង​ទុំ​ជា​សំ​ខាន់​ លាបនៅ​លើ​ដំបូល​ ក្បឿង​ ជញ្ជាំ​ង ហើយ​នៅ​ជុំ​វិញ​មាន​ក្បូរ​ក្បាច់​រចនា​ រូប​ចម្លាក់​នាគ​ គ្រុឌ​ កិន្នរ​។ល។​ បាន​ឆ្លាក់​យ៉ាង​ផ្ទិត​ផ្ចង់។​ ព័ទ្ធ​ជុំ​វិញ​ គឺ​ព្រៃ​ឈើ​បៃ​តង​ បរិយា​កាស​ស្ងប់​ស្ងាត់​ បង្ក​ភាព​បរិសុទ្ធ​សម្រាប់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ទស្សនា​នៅ​ទី​នេះ។​ ដោយ​សារ​វត្ត​ស្ថិត​នៅ​លើ​ទី​តាំង​ខ្ពស់​ ហេតុ​នោះ​ ភ្ញៀវ​ទេស​ចរ​អាច​មើល​ឃើញ​គ្រប់​ទិស​ទាំង​អស់​ ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​នៅ​តំ​បន់​ព្រៃ​ភ្នំ​ទ្រី​តូង។​ព្រះ​ឧបជ្ឈាយ៍ ចៅ​ស៊ឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ភ្នំ​តា​ប៉ា​ ព្រះ​អង្គ​បាន​គូរ​ប្លង់​ដោយ​ផ្ទាល់​ និង​ដឹក​នាំ​ការ​កសាង​ទាំង​ស្រុង​ - ចាប់​ពី​ការ​ជីក ចាក់​គ្រឹះ​ ដាក់​ដែក​ ចាក់​បេ​តុងរហូត​ដល់​សម្រេច​រួច​រាល់។​ ទោះ​បី​លក្ខណៈ​កសាង​មាន​ការ​លំ​បាក​ខ្លាំង​ដោយ​នៅ​លើ​សណ្ឋាន​ដី​ភ្នំ​ វត្ត​នៅ​តែ​បាន​កសាង​យ៉ាង​រឹង​មាំ​និង​សម​រម្យ។​ ពុទ្ធ​បរិ​ស័ទ​នៅ​ភូមិ​ភាគ​ស្រុះ​ស្រួល​គ្នា​ចូល​រួម​ជា​កម្លាំង​កាយ​ កម្លាំង​ធន​ធាន​ដើម្បី​សម្រេច​គ្រប់​ផ្នែក​ការ​ងារ​ ចាប់​ពី​ផ្លូវ​ជណ្ដើរ​ឡើង​ទៅ​កាន់​វត្ត​និង​បរិ​វេលា​មាន​ដើម​ឈើ​គ្រប​ដណ្ដប់​ជុំ​វិញ។​ ការ​ថែ​រក្សា​ព្រៃ​ឈើ​ជុំ​វិញ​វត្ត​ មិន​ត្រឹម​តែ​ជួយ​ការ​ពារ​បាក់​ស្រុត​ដី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​បរិយា​កាស​ដ៏​ត្រ​ជាក់​ បន្សុទ្ធ​អា​កាស​ធាតុ​ និង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​វត្ត​មាន​ភាព​ស្ងប់​ស្ងាត់​នៅ​កណ្តាល​ព្រៃ​ភ្នំ។​

ទិដ្ឋ​ភាព​វត្ត​ភ្នំ​តា​ប៉ា​ ថត​ពី​លើ។​

ឈរ​នៅ​ព្រះ​វិហារ​ ភ្ញៀវ​ទេស​ចរ​អាច​គយ​គន់​ទេស​ភាព​ទាំង​មូល​នៃ​តំ​បន់​ទ្រី​តូង​ដ៏​ធំ​ល្វឹង​ល្វើយ។​ ឆ្ងាយ​ៗ​គឺ​ជា​ភ្នំ​កូតូ​ខ្ពស់​ត្រ​ដែត ខាង​ក្រោម​គឺ​វាល​ស្រែ​តា​ប៉ា​លាត​សន្ធឹង​វែង​អន្លាយ​ បង្កើត​បាន​ជា​ផ្ទាំង​ទស្ស​នីយ​ភាព​គួរ​ជា​ទី​មនោ​រម្យ។​ ការ​រួម​បញ្ចូល​គ្នា​រវាង​ស្ថា​បត្យ​កម្ម​ខ្មែរ​និង​ទេស​ភាព​ធម្ម​ជាតិ​ដ៏​អស្ចារ្យ​ ធ្វើ​ឱ្យ​វត្ត​ភ្នំ​តា​ប៉ា​ក្លាយ​ជា​ទី​តាំង​ទេស​ចរណ៍​បែប​សាសនា​នៅ​តំ​បន់​តីណាម​បូ។​

បង​ស្រី​ដង​ធីធ្វី​លិញ ភ្ញៀវ​ទេស​ចរ​មក​ពី​ទី​ក្រុង​កឹង​ធើ​ ឱ្យ​ដឹង៖ ពេល​មក​ដល់​វត្ត​ភ្នំ​តា​ប៉ា​ ខ្ញុំ​ឃើញ​ខ្យល់​អា​កាស​នៅ​ទី​នេះ​ត្រ​ជាក់​និង​ស្ងប់​ស្ងាត់​ណា​ស់​។​ វត្ត​ស្ថិត​នៅ​លើ​ភ្នំ​ខ្ពស់​ សម្លឹង​ចុះ​ឃើញ​វាល​ស្រែ​បៃតង​ដ៏​ស្រស់​ស្អាត​ គាប់ភ្នែក​ ធ្វើ​ឱ្យ​ខ្ញុំ​ឃើញ​ទី​នេះ​ស្អាត​ផង​ និង​ស្ងប់​ស្ងាត់​ផង​។​

ក្រៅ​ពី​ព្រះ​វិហារ​ ក្នុង​បរិវេណ​វត្ត​នៅ​មាន​សំ​ណង់​ជា​ច្រើន​ទៀ​ត​ ដូច​ជា​ សា​លា​ទាន​ ព្រះ​មេរុ សមណ​កុដិ​ ចេ​តិយ​និង​សំ​ណង់​ផ្សេងៗ​ទៀត​សម្រាប់​បម្រើ​សកម្ម​ភាព​ជំ​នឿ​សា​សនា​របស់​ពុទ្ធ​បរិស័ទ​និង​ការ​បួស​រៀន​របស់​ព្រះ​សង្ឃ។​

ជា​មួយ​នឹង​ទេស​ភាព​ដ៏​ស្រស់​ស្អាត​និង​ស្ថា​បត្យ​កម្ម​ដ៏​ល្អ​ប្រ​ណីត​ វត្ត​ភ្នំ​តា​ប៉ា​កាន់​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ទី​នេះ​មិន​ត្រឹម​តែ​ជា​ទី​តាំង​គោ​រព​បូជា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​កន្លែង​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​សម្រប​ខ្លួន​ជា​មួយ​ធម្ម​ជាតិ​និង​បាន​ឃើញ​បាន​យល់​ពី​ស្ថា​បត្យ​កម្ម​វប្ប​ធម៌​ខ្មែរ​ណាម​បូ​ទៀង​ផង៕

  វុឌ្ឍា-វិមាន​

ចែករំលែកអត្ថបទ