10/10/2025 - 07:07

ឧស្សា​ហកម្ម​វប្ប​ធម៌​មើល​ពី​ចំ​ណុច​ទេស​ចរណ៍​វត្ត​ស្រ​ឡូង 

អភិ​វឌ្ឍ​វិស័យ​ឧស្សា​ហកម្ម​វប្ប​ធម៌​គឺ​ ជា​គោល​ដៅ​ដែល​បាន​អា​ទិភាព​នាំ​មុខ​ក្នុង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍ​នៃ​ប្រ​ទេស​ជា​ច្រើន​ ជា​មួយ​ជំ​ហាន​ជាក់​លាក់អំ​ពី​ចក្ខុ​វិស័យ​ ការ​កំ​ណត់​គោល​នយោ​បាយ​វិនិ​យោគសិល្បៈ ​ឃោ​សនា ផ្សព្វ​ផ្សាយ​និង​ទី​ផ្សារ។ ក្រុង​កឹង​ធើ កំ​ពុង​ទាញ​យក​សក្តា​នុភាព​និង​អំ​ណោយ​ផល​វប្ប​ធម៌​ ដោយ​យក​បេតិក​ភណ្ឌ​វប្ប​ធម៌​ប្រ​ពៃ​ណី​ពី​បណ្តា​វត្តខ្មែរ​ បង្កើត​ជា​ផលិត​ផល​ទេស​ចរណ៍ និង​សេវា​កម្ម​គុណ​ភាព​ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ បង្ក​ការ​ងារ​ធ្វើ​និង​នាំ​មក​នូវ​ជីវ​ភាព​កាន់​តែ​សម្បូរ​សប្បាយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ភាគ។

ព្រះ​វិហារ​វត្ត​ស្រ​ឡូង សង្កាត់​មីស្វៀង​ ក្រុង​កឹង​ធើ។

ទូ​ទាំង​ទី​ក្រុង​ បច្ចុ​ប្បន្ន​មាន​កេរ​ដំ​ណែល​ជាង​១០០ ដែល​ត្រូវ​បាន​រៀប​ចំណាត់​ថ្នាក់​ជា​កេ​ដំ​ណែល​ប្រ​វត្តិ​សាស្ត្រ-វប្ប​ធម៌​និង​រមណី​យដ្ឋាន​ល្បី​ឈ្មោះ​ថ្នាក់​ជាតិ។ ក្រៅ​ពី​នោះ​ នៅ​មាន​ភូមិ​សិប្ប​កម្ម​ប្រ​ពៃ​ណី​ជា​ច្រើន​បាន​បង្កើត​ឡើង​រាប់​រយ​ឆ្នាំ​មុន​ បាន​ប្រ​ជា​ជន​ភូមិ​ភាគ​រក្សា​បន្ត​និង​អភិ​វឌ្ឍ​ក្នុង​តំ​បន់​ ដូច​ជា​ភូមិ​សិប្ប​កម្ម​ នំក្រៀប​ ត្បាញ​កន្ទេល​ ផលិត​គុយ​ទាវ ទន្ទឹម​នោះ​ ក៏​មាន​ពិធី​បុណ្យ​ពិ​សេស​ៗ​ដូច៖ ពិធី​បុណ្យ​អក​អំ​បុក​-ប្រ​ណាំង​ ទូក​-ង ពិធី​បុណ្យ​មាត់​សមុទ្រ​ ពិធី​បុណ្យ​ដូន​ជី​ធៀង​ហូវ ពិធី​បុណ្យ​គៃអៀង​។ល។ បង្ក​ជា​វប្ប​ធម៌​ទាំង​មូល​ដិត​ដាម​ដោយ​លក្ខណៈ​ប្រ​ជា​ប្រិយ។ នេះ​ក៏​ជា​ឱកាស​សម្រាប់​កឹង​ធើ​អភិ​វឌ្ឍ​បណ្តា​ប្រ​ភេទ​ទេស​ចរណ៍  វប្ប​ធម៌​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ។

នៅ​លើ​ផ្លូវ​ជាតិ​លេខ​១​អា ចំ​ណុះ​ភូមិ​សាស្ត្រ សង្កាត់​មី​ស្វៀង​ មាន​វត្ត​ដ៏​ល្បី​មួយ​ជា​យូរ​មក​ហើយ​។ នោះ​គឺ​វត្ត​ស្រ​ឡូ​ង នេះ​ជា​កន្លែង​ប្រ​ជុំ​ជីវ​ភាព​ជំ​នឿ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជា​បេតិក​ភណ្ឌ​ប្រ​វត្តិ​សាស្ត្រ​វប្ប​ធម៌​និង​ជា​តំ​បន់​ទេស​ចរណ៍​ដ៏​ល្បី​ល្បាញ​របស់​ក្រុង​កឹង​ធើ។ ជា​រៀង​រាល់​ឆ្នាំ​ វត្តស្រ​ឡូង​ទទួល​ភ្ញៀវ​ជាង​២០០​.០០០​លើក​នាក់​មក​ទស្សនា​កម្សាន្ត​។ ម៉្លោះ​ហើយ​ ការ​អភិ​រក្ស​ស្ថា​បត្យ​កម្ម​របស់​វត្ត​ជា​មួយ​គោល​បំ​ណង​លើក​តម្កើង​ និង​ស្នង​បន្ត​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ភ្ជាប់​នឹង​ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍន៍​វប្ប​ធម៌​ ទេស​ចរណ៍​តែង​មាន​ការ​ចាប់​អា​រម្មណ៍​ជា​ពិ​សេស​ចំ​ពោះ​ព្រះ​សង្ឃ និង​មា​មីង​ពុទ្ធ​បរិ​ស័ទ​ក្នុង​ភូមិ​ភាគ។

ព្រះ​តេជ​គុណ​ គឹម​ហ្វាង​ហ៊ឹង​-ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូ​ង សង្កាត់​មី​ស្វៀង​ ក្រុង​កឹង​ធើ​ មាន​សង្ឃ​ដី​កា​៖ "វត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​អភិ​រក្ស​ស្ថា​បត្យ​កម្មនិង​ការ​រៀប​ចំ​សកម្ម​ភាព​វប្ប​ធម៌​ និង​ជំនឿ​ សាសនា​។ យើង​អាច​រក្សា​លក្ខណៈ​ប្រ​ពៃ​ណី​ផង​និង​បង្ក​លក្ខណៈ​ដើម្បី​ភ្ញៀវ​ទេស​ចរ​ស្វែង​យល់​និង​យល់​ច្បាស់​អត្ត​សញ្ញាណ​របស់​ជន​រួម​ជាតិ​ខ្មែរ​ផង"។

អាជីវ​ករ​លក់​ដូរ​ផលិត​ផល​ក្នុង​ស្រុក​នៅ​តាម​បណ្តា​តូប។

ចំ​ណុច​គួរ​ឱ្យ​ចាប់​អា​រម្មណ៍ ​ដែល​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ពេល​ចូល​ទស្សនា​វត្ត​បុរាណ​មាន​អា​យុ​កាល​ជាង​២០០​ឆ្នាំ​នេះ​គឺ​ បំ​ណែក​តូច​មួយ​ដែល​ដាំ​លើ​ជញ្ជាំង ដូច៖ ចាន​គោម​និង​ចាន​ដែល​នៅ​ល្អ​ធ្វើ​ជា​បង្កាន់​ដៃ​ជណ្តើរ​និង​ចាន​ទាប​ធំ​តុប​តែង​លើ​ដំ​បូល​ព្រះ​វិហារ។ វា​ពិ​បាក​ក្នុង​ការ​រាប់​ចំ​នួន​ចាននិង​ចាន​ទាប​ដែល​ប្រើ​សម្រាប់​តុប​តែង​ដើម្បី​លម្អ​ដល់​សំ​ណង់​ទី​នេះ​។ ឆ្លង​កាត់​រយៈ​ពេល​រាប់​រយ​ឆ្នាំ​ពី​ភ្លៀង​ខ្យល់​ កន្លែង​ខ្លះ​បាន​ប្រេះបែក​ ប៉ុន្តែ​សម្រស់​ដ៏​ត្រ​ចះ​ត្រ​ចង់​នៃ​វត្ត​នៅ​តែ​ទាក់​ទាញ​ភ្ញៀវ​មក​ទស្ស​នា។

លោក​ង្វៀង​ឌឹក​តាយ-ភ្ញៀវ​ទេស​ចរ​មក​ពី​ទី​ក្រុង​ហា​ណូយ​ បាន​ចែក​រំលែក៖ "ខ្ញុំ​ចាប់​អា​រម្មណ៍​នឹង​ភាព​ខុស​គ្នា​ក្នុង​ស្ថា​បត្យ​កម្ម​របស់​វត្ត​និង​ទេស​ភាព​នៅ​ទី​នេះ​ត្រ​ជាក់​មែន។ វត្ត​មិន​ត្រឹម​តែ​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ប្លែក​ទៀត​ផង មាន​អា​រម្មណ៍​ថា គ្រប់​ជ្រុង​ទាំង​អស់​សុទ្ធ​តែ​មាន​រឿង​រាវ​ដោយ​ឡែក​ដើម្បី​និទាន"។

តាំង​ពីទី​តាំង​ទេស​ចរណ៍​មួយ​បាន​ផ្លាស់​ប្តូរ​ភូមិ​ស្រុក​ទាំង​មូល។ ព្រោះ​ក្នុង​មួយ​ទស​វត្សរ៍​កន្លង​ទៅ​នេះ​ សេដ្ឋ​កិច្ច​របស់​មា​មីង​ជុំ​វិញ​តំ​បន់​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ ជីវ​ភាព​កាន់​តែ​រីក​ចម្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រដ្ឋ​អំ​ណាច​និង​អា​ជីវ​កម្ម​បាន​រួម​ដៃ​គ្នា​នាំ​មក​នូវ​សោ​ភ័ណ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៅ​ក្នុង​កម្ម​វិធី​ទេស​ចរណ៍​បទ​ពិ​សោធន៍ ជា​មួយ​នឹង​ការ​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ ទន្ទឹម​នោះ​ ក៏​រួម​ដៃ​កែ​លម្អ​ដើម្បី​ជន​រួម​ជាតិ​មាន​កន្លែង​លក់​ដូរ​ស្ថិរ​ភាព​ គ្មាន​នៅ​ស្ថាន​ភាព​អូស​ទាញ​ដេញ​តាម​ភ្ញៀវ​ទេស​ចរ​ទៀត​ឡើយ។

បណ្តា​តូប​ត្រូវ​បាន​សង់​ឡើង​ដើម្បី​លក់​កសិ​ផល​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នូវ​ផលិត​ផល​ពិសេស​របស់​ភូមិ​ភាគ ដូច៖ ឆៃ​ប៊ូវ ប្លុង​អង្ករ​ និង​ប្រ​ភេទ​ងៀត​ផ្សេង​ៗ​។ល។ នៅ​កន្លែង​លក់​ដូរ​ ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​អា​កប្ប​កិរិយាសេវា​កម្ម ក៏​ដូច​ជា​តម្លៃ​សម​ស្រប​នឹង​គុណ​ភាព​ផលិត​ផល។

ដោយ​មាន​ទី​តាំង​ដ៏​ងាយ​ស្រួល​នៅ​ជិត​មណ្ឌល​វត្ត​ស្រ​ឡូ​ង ដូច្នេះ​ចាប់​តាំង​ពី​ដំ​ណើរ​ការ​មក​ហាង​ឧទ្ទេស​នាម​និង​លក់​ផលិត​ផល OCOP ណាំ​ខាង​ តែង​ទាក់​ទាញ​អតិ​ថិជន​យ៉ាង​ច្រើន​មក​ពី​ខេត្ត​ជិត​ខាង។ ហាង​បានដាក់​តាំង​និង​លក់​ជិត​៥០ផលិត​ផល​OCOP ពី​ផ្កាយ​៣​ដល់​៤ រួម​ជា​មួយ​ផលិត​ផល​ពិ​សេស​ជា​ច្រើន​ និង​ផលិត​ផល OCOP ដ៏​មាន​សក្តានុ​ភាព​ពីភូមិ​ភាគ​លើ​ភូមិ​សាស្ត្រ​ក្រុង។ ផលិត​ផល​នីមួយ​ៗ​ត្រូវ​បាន​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​អនា​ម័យ​ មាន​ការ​វេច​ខ្ចប់​ច្បាស់​លាស់​ ផ្លាក​សញ្ញា​ច្បាស់​លាស់​និង​បិទ​តម្លៃ។ នៅ​ថ្ងៃ​ចុង​សប្តាហ៍​ ចំ​នួន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ ហើយ​ចំ​ណូល​ពី​ការ​លក់​នៅ​ហាង​ក៏​កើន​ឡើង​ពី​២​ទៅ​៣​ដង​បើ​ធៀប​នឹង​ថ្ងៃ​ក្នុង​សប្តាហ៍។

ឆ្លៀត​ឱកាស​ដែល​ភ្ញៀវ​ជា​ច្រើន​មក​ទស្សនា​វត្ត​ស្រ​ឡូ​ង មា​មីង​ក្នុង​ភូមិ​ភាគ​ក៏​បាន​នាំ​យក​កសិផល​របស់​គ្រួ​សារ​មក​លក់​នៅ​ទី​នេះ​ផង​ដែរ។ អ្នក​ដែល​លក់​ដូរ​ជុំ​វិញវត្ត​ ភាគ​ច្រើន​ជា​មា​មីង​កសិករ​នៅ​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក។ ផលិត​ផល​ដែល​ពួក​គាត់​យក​មក​លក់​ គឺ​មាន​តែ​កសិផល​ក្នុង​ស្រុក​ដោយ​គ្រួ​សារ​ផលិត​ផ្ទាល់​ឬ​ក៏​ទិញ​មក​លក់​ប៉ុណ្ណោះ។ ការ​ជួញ​ដូរ​នេះ​បាន​ជួយ​គ្រួ​សារ​ជា​ច្រើន​លំ​នឹង​ជីវ​ភាព។

ការ​អភិ​រក្ស​វប្ប​ធម៌​ បង្កើត​ឱកាស​ចិញ្ចឹម​ជីវ​ភាព​ដល់​ប្រ​ជា​ជន ក៏​ជា​ការ​រក្សា​នូវ​តម្លៃ​ដ៏​ប្រ​សើរ​បំ​ផុត​នៃ​តំ​បន់​មួយ​ដែល​សម្បូរ​ទៅ​ដោយ​អត្ត​សញ្ញាណ។ ក្នុង​យុទ្ធ​សាស្ត្រអភិ​វឌ្ឍ​ផ្នែក​ឧស្សា​ហកម្ម​វប្ប​ធម៌​វៀត​ណាម​ដល់​ឆ្នាំ​២០២០ ​និង​ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៣០ រដ្ឋា​ភិបាល​បាន​បញ្ជាក់​ វិស័យ​ឧស្សា​ហកម្ម​វប្ប​ធម៌​ស្នូល​របស់​វៀត​ណាម​មាន​ចំ​នួន​ ១២ គឺ​៖ ការ​ផ្សាយ​ពា​ណិជ្ជ​កម្ម​ ស្ថា​បត្យ​កម្ម កម្ម​វិធី​និង​លេង​កម្សាន្ត​ សិប្ប​កម្ម រចនា​ភាព​យន្ត បោះ​ពុម្ព​ផ្សាយ​ម៉ូដ សិល្បៈ​សម្តែង​ សិល្បៈ​ថត​រូប​ និង​តាំង​ពិ​ព័រណ៍​ ទូរ​ទស្សន៍​និង​វិទ្យុ​ទេស​ចរណ៍​វប្ប​ធម៌។ ការ​អភិវឌ្ឍន៍​ឧស្សា​ហកម្ម​វប្ប​ធម៌​ផ្សា​រភ្ជាប់​នឹង​ការ​លើក​តម្កើង​រូប​ភាព​ទឹក​ដី​និង​មនុស្ស​កឹង​ធើ​ក្នុង​សម័យ​កាល​ថ្មី​ ពី​ទេស​ចរណ៍​វប្ប​ធម៌​បាន​នាំ​មក​នូវ​ជីវ​ភាព​រស់​នៅ​កាន់​តែ​សម្បូរ​សប្បាយ​ដល់​ប្រ​ជា​ជន​ក្នុង​ភូមិ​ភាគ៕

                              ង៉ុក​យីម-ដា​លីន

ចែករំលែកអត្ថបទ