05/05/2026 - 11:50

ប្រ​សិទ្ធ​ភាព​នៃ​គោល​នយោ​បាយ​ជំ​នួយ​ទុន​អភិ​វឌ្ឍ​ចិញ្ចឹម​ព​ពែ 

ដោយ​ប្រ​ភព​ទុន​ពី​មូល​និ​ធិ​ជំ​នួយ​កសិករ ទើប​ទម្រង់​ចិញ្ចឹម​ព​ពែ​នៅ​ភូមិ​បា​ស្រែ ឃុំ​សុង​ឡុក ខេត្ត​វិញ​ឡុង បាន​ពង្រីក​ប្រ​សិទ្ធ​ភាព ជួយ​ឱ្យ​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​មាន​លក្ខណៈ​វិនិ​យោគ​ចិញ្ចឹម​សត្វ បង្កើន​ប្រាក់​ចំ​ណូល​និង​មាន​ជីវ​ភាព​លំ​នឹង​ជា​បណ្តើរៗ។

 ទម្រង់ “ចិញ្ចឹម​ព​ពែ​បន្ត​ពូជ​និង​ព​ពែ​សាច់” របស់​គ្រួ​សារ​លោក ថាច់​សី​ទ្រិញ ប្រ​ធាន​សា​ខា​សមា​គម​ចិញ្ចឹម​ព​ពែ​នៅ​ភូមិ​បា​ស្រែ។

លោក​ង្វៀង​វុាំង​គុយ ប្រ​ធាន​សមា​គម កសិ​ករ​ឃុំ​សុង​ឡុក ឱ្យ​ដឹង៖ “ទម្រង់ “ចិញ្ចឹម​ព​ពែ​បន្ត​ពូជ​និង​ព​ពែ​សាច់” នៅ​ភូមិ​បា​ស្រែ បាន​បង្កើត​នៅ​ខែ​មេ​សា ឆ្នាំ​២០២៥ ដោយ​មាន​សមា​ជិក ១៨​នាក់។ ក្នុង​នោះ មាន​គ្រួ​សារ​ចំ​នួន ១០ បាន​បុល​ទុន​ជា​មួយ​ទឹក​ប្រាក់ ៥០០ លាន​ដុង​ពី​មូល​និធិ​ជំ​នួយ​កសិ​ករ រយៈ​ពេល ៣៦​ខែ។ តាម​ការ​ត្រួត​ពិ​និត្យ គ្រួ​សារ​ទាំង​នេះ​បាន​ប្រើ​ប្រាស់​ដើម​ទុន​ចំ​គោល​ដៅ ជំ​ហាន​ដំ​បូង​នាំ​មក​ប្រាក់​ចំ​ណូល​លំ​នឹង រួម​ចំ​ណែក​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ”។

ប្រ​ភព​ទុន​បាន​ផ្តល់​ផ្ទេរ​ទាន់​ពេល​វេលា ជួយ​ឱ្យ​គ្រួ​សារ​ទាំង​នេះ​ម្ចាស់​ការ​វិនិ​យោគ​ទិញ​កូន​ពូជ និង​ពង្រីក​ទម្រង់​ចិញ្ចឹម​សត្វ​បន្តិច​ម្តងៗ។ ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​មាន​ប្រ​សិទ្ធ​ភាព បាន​រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ចិញ្ចឹម​សត្វ សម​ស្រប​ជា​មួយ​នឹង​ទិស​ដៅ​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​នៅ​ភូមិ​ភាគ។

លោក​ថាច់​សី​ទ្រិញ ប្រ​ធាន​សា​ខា​សមា​គម​ចិញ្ចឹម​ពពែ​នៅ​ភូមិ​បា​ស្រែ ឱ្យ​ដឹង៖ “ពី​មុន គ្រួ​សារ​ចិញ្ចឹម​ពពែ​ជួប​លំ​បាក​ខាង​ដើម​ទុន ម្ល៉ោះ​ហើយ ទើប​ពិ​បាក​ពង្រីក​ទម្រង់​នេះ។  តាំង​ពី​បាន​ជំ​នួយ​ដើម​ទុន មក​គ្រួ​សារ​នី​មួយៗ​បាន​បុល​ទុន​ប្រ​មាណ ៥០ លាន​ដុង ដោយ​អត្រា​ការ​ប្រាក់ ០,៧% ក្នុង​មួយ​ខែ កាត់​បន្ថយ​សម្ពាធ​ចំ​ណាយ​លើ​ការ​វិនិ​យោគ។ ដោយ​ឡែក​គ្រួ​សារ​ខ្ញុំ​ចិញ្ចឹម​ព​ពែ ២០០ ក្បាល; តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ អា​ស្រ័យ​តម្លៃ​ពពែ​លំ​នឹង ព​ពែ​សាច់​មាន​តម្លៃ ១៦០​.០០០ ដុង​/គី​ឡូ​ក្រាម រក​បាន​ប្រាក់​ចំ​ណេញ ១,៥ លាន​ដុង​ក្នុង​មួយ​ក្បាល រីឯ​ព​ពែ​ពូជ​មាន​តម្លៃ​ពី ៨ - ១០ លាន​ដុង​ក្នុង​មួយ​ក្បាល មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ ២០០ លាន​ដុង”។

លោក​ង្វៀង​វុាំង​គុយ ប្រ​ធាន​សមា​គម​កសិ​ករ ឃុំ​សុង​ឡុក ឱ្យ​ដឹង​បន្ថែម៖ “ទម្រង់​ចិញ្ចឹម​ព​ពែ នៅ​ភូមិ​បា​ស្រែ សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​របស់​ភូមិ​ភាគ បំ​ផុត​គឺ​ចំ​ពោះ​គ្រួ​សារ​ដែល​មាន​ដី​ធ្លី និង​ដើម​ទុន​តិច​តួច។ ព​ពែ​ងាយ​ចិញ្ចឹម មិន​សូវ​មាន​ជំ​ងឺ ចំ​ណាយ​ដើម​ទុន​សង់​ទ្រុង​តិច អាច​ប្រើ​ប្រាស់​អនុ​ផល​កសិ​កម្ម​និង​ស្មៅ​ធម្ម​ជាតិ​ធ្វើ​ជា​ចំ​ណី។ បច្ចុប្បន្ន តម្លៃ​ព​ពែ​លំ​នឹង​បង្ក​កម្លាំង​ជំ​រុញ​បើក​ទូ​លាយ​ការ​ចិញ្ចឹម។ ថ្វី​ដ្បិត​ដូច្នោះ​ក្តី ដើម្បី​សម្រេច​បាន​ប្រ​សិទ្ធ​ភាព អ្នក​ចិញ្ចឹម​ត្រូវ​ក្តាប់​ច្បាស់ ពី​បច្ចេក​ទេស​ជ្រើស​រើស​ពូជ សង់​ទ្រុង ថែ​ទាំ រហូត​ដល់​ធា​នា​ច្រក​ចេញ​ផលិត​ផល​ផង​ដែរ”។

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ដំ​បូង បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពេល​មូល​និ​ធិ​ជំ​នួយ​កសិ​ករ​ចូល​ទៅ​ក្នុង​សកម្ម​ភាព​ជាក់​ស្តែង បាន​បើក​ចេញ​នូវ​ទិស​ដៅ​ថ្មី​ដល់​កសិ​ករ​នៅ​ភូមិ​បា​ស្រែ​និ​យាយ​ដោយ​ឡែក និង​ខេត្ត​វិញ​ឡុង​និ​យាយ​រួម អាច​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ។ នេះ​ជា​ប្រ​ភព​ទុន​ដើម្បី​កសិ​ករ​បាន​កៀក​ជិត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​ចិញ្ចឹម​សត្វ​ផង រួម​ចំ​ណែក​លើក​កម្ពស់​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​ផង៕

                                ស៊ើង​ម៉ាល័យ - វិមាន

ចែករំលែកអត្ថបទ