ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

04/05/2026 - 10:13

ទី​ក្រុង​កឹង​ធើ ចាត់​តាំង​យ៉ាង​ឱឡា​រិក​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិ​វា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី និង​ថ្ងៃ​បុណ្យ​សំ​ខាន់ៗ​ដ​ទៃ​ទៀត 

គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី (៣០​/៤/​១៩៧៥ - ៣០​/៤​/២០២៦) ១៤០ ឆ្នាំ ទិ​វា​ពល​កម្ម​អន្តរ​ជាតិ (០១​/៥/​១៨៨៦ - ០១​/៥/​២០២៦) និង ១៣៦ ឆ្នាំ ទិ​វា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (១៩​/៥​/​១៨៩០ - ១៩​/៥​/២០២៦)។

 ថ្នាក់​ដឹក​នាំ​ទី​ក្រុង និង​អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិ​ធី​ជួប​ជុំ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ មាន​លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ; លោក​ដុង​វុាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; សម​មិត្ត​ទាំង​ឡាយ​ដែល​ជា​អតីត​ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង​អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​អា​ណត្តិ​កាល​មុនៗ; ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង; កម្មា​ភិ​បាល​បដិ​វត្តន៍​ជើង​ចាស់  វីរ​មា​តា​វៀត​ណាម វីរ​ជន​កង​កម្លាំង​ប្រ​ដាប់​អា​វុធ វីរ​ជន​ពល​កម្ម និង​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​ទី​ក្រុង...។

ថ្លែង​ក្នុង​ពិ​ធី​ជួប​ជុំ​នេះ លោក​ត្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​រំ​លឹក​ឡើង​វិញ​នូវ​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្ត្រ​នៃ​ទិវា​រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី។ កន្លង ៥១ ឆ្នាំ ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​និង​ប៉ិន​ប្រ​សប់​របស់​បក្ស អនុ​វត្ត​ការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធ​សាស្ត្រ​របស់​កា​រិយា​ល័យ​នយោ​បាយ គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​មជ្ឈិម និង​អគ្គ​បញ្ជា​ការ​ដ្ឋាន ជា​មួយ​នឹង​ស្មារតី “លឿន​ដូច​ផ្លេក​បន្ទោរ អង់​អាច ប្រា​កដ​ឈ្នះ”;  “មួយ​ថ្ងៃ​ស្មើ នឹង​២០ ឆ្នាំ” កង​ទ័ព​និង​ប្រ​ជា​ជន​ទូ​ទាំង​ប្រ​ទេស​បាន​អង់​អាច​ក្លា​ហាន ឆ្លង​កាត់​រាល់​ការ​លំ​បាក ពលី​កម្ម បង្កើត​បាន​ជា​មហា​ជ័យ​ជម្នះ​និ​ទា​ឃ​រដូវ​ឆ្នាំ ១៩៧៥ អនុ​វត្ត​ពេញ​លេញ​នូវ​ឧត្តម​គតិ​ចង្អុល​ការ​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ “វាយ​បណ្ដេញ​អា​មេ​រិក ប្រ​យុទ្ធ​ឱ្យ​របប​អា​យ៉ង​ដួល​រលំ” រំដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី បញ្ចប់​សង្គ្រាម​យូរ​អង្វែង លំ​បាក​វេទ​នា​ដ៏​ត្រ​ចះ​ត្រ​ចង់ និង​មហា​អស្ចារ្យ​បំ​ផុត​ក្នុង​ប្រ​វត្តិ​សាស្ត្រ​ប្រ​ឆាំង​បរ​ទេស​ឈ្លាន​ពាន​របស់​ជន​ជាតិ​យើង។

ក្នុង​ការ​តស៊ូ​ប្រ​ឆាំង​អា​មេ​រិក​សង្គ្រោះ​ជាតិ ទី​ក្រុង​កឹង​ធើ មាន​ទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំ​ខាន់ - ស្ថិត​នៅ​មជ្ឈ​មណ្ឌល​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ជា​កន្លែង​ដែល​អា​មេ​រិក - របប​អា​យ៉ង​ដាក់​ស្ថា​ប័ន​បញ្ជា​ការ​យុទ្ធ​សាស្ត្រ​តំ​បន់​៤ ជា​មួយ​នឹង​យន្ត​ហោះ​ចម្បាំង ដ៏​ច្រើន​សន្ធាប់ អង្គ​ភាព​ទ័ព​ច្រើន​ប្រ​ភេទ​ឃ្លាំង​ទ្រព្យ ព្រ​លាន​យន្ត​ហោះ​និង​កំ​ពង់​ផែ។ នេះ​ជា​កន្លែង​ចាប់​ផ្តើម​ដ៏​សំ​ខាន់​នៃ​ការ​ប្រតិ​បត្តិ​ការ​យោ​ធា បោស​សម្អាត វាយ​ប្រ​ហារ បង្ក្រាប​ដ៏​កាច​សា​ហាវ និង​ឃោរ​ឃៅ​របស់​សត្រូវ​ដល់​ភូមិ​ភាគ​នា​នា​ក្នុង​តំ​បន់។ ជា​មួយ​នឹង​ការ​ប្តេជ្ញា​នយោ​បាយ​ខ្ពស់ ព្រម​ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​លើ​គ្រប់​វិស័យ នៅ​ថ្ងៃ​ទី ២៧ ខែ​មេ​សា ឆ្នាំ ១៩៧៥ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ខេត្ត​កឹង​ធើ រួម​ជា​មួយ​កង​កម្លាំង​ស្រួច​របស់​យោធ​ភូមិ​ភាគ ៩ បាន​បែង​ចែក​កង​ទ័ព​ចេញ​ជា​បី​មុខ​ព្រួញ​វាយ​សម្រុក​ចូល​ទី​ក្រុង​កឹង​ធើ។

ព្រឹក​ព្រ​លឹម​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ ១៩៧៥ គណៈ​បញ្ជា​ការ​ការ​បះ​បោរ​ក្នុង​ទី​ក្រុង​កឹង​ធើ បាន​បញ្ជា​ឱ្យ​កង​កម្លាំង​នៅ​ក្នុង​ទី​ក្រុង​ក្រោក​ឡើង និង​វាយ​សម្រុក​ព្រមៗ​គ្នា​ទៅ​លើ​គោល​ដៅ​សំ​ខាន់ៗ ដណ្តើម​យក​ទី​តាំង​សំ​ខាន់ៗ កា​រិយា​ល័យ​ធ្វើ​ការ​ព្រ​លាន​យន្ត​ហោះ ស្នង​ការ​ដ្ឋាន​ប៉ូ​លិស ពន្ធ​នា​គារ​ខាំ​លើង និង​ស្ថា​នីយ​វិទ្យុ​។ល។ នៅ​វេ​លា​ម៉ោង ៣ រសៀល​ថ្ងៃ​ដ​ដែល​នោះ សម​មិត្ត ង្វៀង​វុាំង​លឺវ (តំ​ណាង​គណៈ​កម្មា​ធិ​ការ​បះ​បោរ​ទី​ក្រុង​កឹង​ធើ) បាន​អាន​សេចក្តី​ប្រ​កាស​ដំ​បូង​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​បដិ​វត្តន៍​ទី​ក្រុង​កឹង​ធើ និង​បាន​ចាក់​ផ្សាយ​តាម​រលក​ធាតុ​អា​កាស​របស់​ស្ថា​នីយ​វិទ្យុ​កឹង​ធើ។

លោក ឡេ​ក្វាង​ទុង ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង​កឹង​ធើ ​និង​លោក​ស្រី ហូ​ធី​កឹម​ដាវ អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​សញ្ញា​លក្ខណ៍​អា​យុ​បក្ស​ដល់​បក្ខ​ជន​ដែល​មាន​អា​យុ​បក្ស​ចំ​ណាស់។

ជា​មួយ​នឹង​កម្លាំង​ជំ​រុញ​ដ៏​ខ្លាំង​ក្លា​នៃ​ការ​វាយ​សម្រុក​ទូ​ទៅ និង​ការ​បះ​បោរ​និទា​ឃ​រដូវ​ឆ្នាំ ១៩៧៥ កង​ទ័ព​និង​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​បើក​ការ​វាយ​សម្រុក​និង​ធ្វើ​ការ​បះ​បោរ​ព្រមៗ​គ្នា ដណ្តើម​រដ្ឋ​អំ​ណាច រំ​ដោះ​ខេត្ត​កឹង​ធើ​ទាំង​ស្រុង រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​បញ្ចប់​យុទ្ធ​នា​ការ​ហូ​ជី​មិញ​ប្រ​វត្តិ​សាស្ត្រ បង្កើត​ទៅ​ជា​មហា​ជ័យ​ជម្នះ​និ​ទាឃ​រដូវ​ឆ្នាំ ១៩៧៥ រំដោះ​ភាគ​ខាង​ត្បូង​ទាំង​ស្រុង ឯក​ភាព​ទឹក​ដី។

ខួប​អនុ​ស្សាវ​រីយ៍ ៥១ ឆ្នាំ ទិវា​រំ​ដោះ​ភាគ​ខាង​ត្បូង ឯក​ភាព​ទឹក​ដី និង​អនុ​ស្សាវ​រីយ៍ ១៣៦ ឆ្នាំ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ ជា​ទី​គោ​រព នេះ​ជា​ឱកាស​ដើម្បី​យើង​សម្តែង​នូវ​ទឹក​ចិត្ត​គោ​រព ដឹង​គុណ​ជា​និច្ច​ចំ​ពោះ​លោក​ប្រ​ធាន​ហូ​ជី​មិញ ដ៏​មហ​ស្ចារ្យ ជា​មេ​ដឹក​នាំ​ដ៏​ឆ្នើម វីរ​បុរស​រំ​ដោះ​ជាតិ អ្នក​វប្ប​ធម៌​ដ៏​ឆ្នើម​របស់​វៀត​ណាម អ៊ំ​បាន​ធ្វើ​ឱ្យ​ជន​ជាតិ​យើង ទឹក​ដី ប្រ​ទេស​ជាតិ​រុង​រឿង ជា​យុទ្ធ​ជន​កុម្មុយ​នីស្ត​អន្តរ​ជាតិ​គំរូ ជា​មិត្ត​ជិត​ស្និទ្ធ​របស់​បណ្តា​ជន​ជាតិ បាន​និង​កំ​ពុង​តស៊ូ​ដើម្បី​សន្តិ​ភាព ឯក​រាជ្យ​ជាតិ ប្រ​ជា​ធិប​តេយ្យ និង​វឌ្ឍន​ភាព​សង្គម ទូ​ទាំង​ពិ​ភព​លោក។

លោក​ត្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់៖ ក្នុង​កម្រាស់​ប្រ​វត្តិ​សាស្ត្រ​របស់ជន​ជាតិ​កឹង​ធើ​បាន​ឆ្លង​កាត់ ៥១ ឆ្នាំ រួម​ជា​មួយ​នឹង​ទូ​ទាំង​ប្រ​ទេស​កសាង​និង​អភិ​វឌ្ឍន៍។ ក្នុង​ពេល​ខាង​មុខ បក្ខ​ភាគ​រដ្ឋ​អំ​ណាច​កង​ទ័ព​និង​ប្រ​ជា​ជនកឹង​ធើ បន្ត​សាម​គ្គី ស្រុះ​ស្រួល​គ្នា ផ្តុំ​កម្លាំង​ទាំង​មូល ពង្រីក​សក្តា​នុភាព ឧត្តម​ភាព សកម្ម​ខិត​ខំ​តស៊ូ​ប្រ​ឡង​ប្រ​ណាំង​អនុ​វត្ត​ជ័យ​ជម្នះ​នូវ​ភារ​កិច្ច ទិស​ដៅ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ឆ្នាំ ២០២៦ និង​សេចក្តី​សម្រេច​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ អា​ណត្តិ​កាល  ២០២៥ - ២០៣០; អភិ​វឌ្ឍន៍​ទី​ក្រុង​កឹង​ធើ គ្រប់​វិស័យ​ពង្រីក​ជំ​ហរ​យុទ្ធ​សាស្ត្រ និង​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង...។

ក្នុង​ឱកាស​ជួប​ជុំ​នេះ មាន​បក្ខ​ជន ២៨ នាក់​ដែល​មាន​អា​យុ​បក្ស​ចំ​ណាស់ បាន​ទទួល​សញ្ញា​លក្ខណ៍​អា​យុ​បក្ស ៦៥​ឆ្នាំ ៦០ឆ្នាំ ៥៥​ឆ្នាំ និង ៤០ឆ្នាំ៕

 អា​ញយុង-វិមាន

ចែករំលែកអត្ថបទ