30/04/2026 - 08:07

បង្កើន​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ​ក្នុង​រដូវ​ក្តៅ 

ដោយ​សារ​អា​កាស​ធាតុ​ក្តៅ​អូស​បន្លាយ អាច​បង្ក​ឱ្យ​កើត​មាន​ហា​និភ័យ​ឆេះ​ផ្ទុះ​កើត​ឡើង បំ​ផុត​គឺ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​និង​គ្រួ​សារ​ប្រ​ជា​ជន។ ចំ​ពោះ​ស្ថាន​ភាព​នោះ នគរ​បាល​ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​នូវ​ដំ​ណោះ​ស្រាយ​ព្រមៗ​គ្នា​ជា​ច្រើន ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​ម្ចាស់​ការ​បង្ការ​និង​បន្ថយ​ការ​ខូច​ខាត​ទាប​បំ​ផុត ដែល​បង្ក​ឡើង​ដោយ​ការ​ឆេះ​ផ្ទុះ។

 កង​កម្លាំង​នគរ​បាល​កំ​ពុង​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង។

ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ ២០២៦ នគរ​បាល​ទូ​ទាំង​ខេត្ត​កា​ម៉ាវ ចាត់​តាំង​ការ​ផ្សព្វ​ផ្សាយ​បាន ៤.៥២០ លើក ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ជាង ៤៨.​៧០០ លើក​នាក់ ចែក​ខិត្ត​ប័ណ្ណ​ជាង ៤៥​.៦០០ សន្លឹក ព្យួរ​បដា ប៉ា​ណូ​និង​រូប​ភាព​ផ្សព្វ​ផ្សាយ​ចំ​នួន ២៦២ អនុ​វត្ត​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​មធ្យោ​បាយ​ព័ត៌​មាន​មហា​ជន​ជាង​ ៩០០ ​លើក​ និង​តាម​បណ្តាញ​សង្គម​ប្រ​មាណ ២.៧០០ លើក អំ​ពី​ចំ​ណេះ​ដឹង បំ​ណិន​បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ។ តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​ម្ពស់​ស្មារតី​យល់​ដឹង​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ជា​ជន​ក្នុង​ការ​ងារ​បង្ការ ពន្លត់​អគ្គិ​ភ័យ។

លោក​ឡេ​វុាំង​ធំ នៅ​សង្កាត់​វិញ​ត្រាច់ ឱ្យ​ដឹង៖ “បន្ទាប់​ពី​បាន​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ ខ្ញុំ​បាន​យល់​ច្បាស់​ពី​វិ​ធាន​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ។ យល់​ដឹង​ពី​របៀប​បំ​ពាក់​មធ្យោ​បាយ​ពន្លត់​អគ្គិ​ភ័យ​នៅ​នឹង​កន្លែង ការ​ប្រើ​ប្រាស់​ប្រ​ភព​អគ្គិ​សនី ប្រ​ភព​កម្ដៅ សុ​វត្ថិ​ភាព រៀប​ចំ​សម្ភារៈ​ប្រើ​ប្រាស់​ឱ្យ​មាន​សណ្តាប់​ធ្នាប់ មិន​បិទ​ច្រក​បញ្ជៀស​គ្រោះ​ថ្នាក់”។ ចំ​ណែក​អ្នក​មីង​លី​ថាញ​ហាំង នៅ​សង្កាត់​បាក​លីវ ឱ្យ​ដឹង៖ “ដោយ​បាន​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ​ទើប​ខ្ញុំ​បាន​យល់​ច្បាស់​ពី​ហា​និភ័យ​នៃ​អគ្គិ​ភ័យ​ក្នុង​រដូវ​ក្តៅ ពេល​ប្រើ​ប្រាស់​ឧប​ករណ៍​អគ្គិ​សនី​ច្រើន។ ឥ​ឡូវ​នេះ នៅ​ក្នុង​ផ្ទះ​ខ្ញុំ​ប្រើ​ប្រាស់​អគ្គិ​សនី​យ៉ាង​ប្រ​យ័ត្ន​ប្រ​យែង បិទ​ឧប​ករណ៍​អគ្គិ​សនី​ពេល​មិន​ប្រើ​ប្រាស់​និង​បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ”។

ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​និង​ជំ​នាញ​វិជ្ជា​ជីវៈ នគ​រ​បាល​ខេត្ត​ក៏​បាន​ចាត់​តាំង​បើក​វគ្គ​ហ្វឹក​ហាត់​ជំ​នាញ​បង្ការ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ ២៩ ថ្នាក់​ដល់​កង​កម្លាំង​បង្ការ ពន្លត់​អគ្គិ​ភ័យ​មូល​ដ្ឋាន ២.៣៤៨ នាក់។ ទន្ទឹម​នឹង​នោះ បាន​កសាង​និង​កែ​សម្រួល​ផែន​ការ​បង្ការ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​ចំ​នួន ៥៤៩​ ចាត់​តាំង​ហ្វឹក​ហាត់​វិធាន​ការ​ជា​រឿយៗ​នៅ​តាម​មូល​ដ្ឋាន​ដែល​មាន​ហា​និភ័យ​ខ្ពស់។ សកម្ម​ភាព​ទាំង​នេះ រួម​ចំ​ណែក​លើក​កម្ពស់សមត្ថ​ភាព​ម្ចាស់​ការ​ទប់​ទល់​ពេល​មាន​គ្រោះ​អា​សន្ន ពង្រីក​ប្រ​សិទ្ធ​ភាព​ទិស​ស្លោក “៤​នៅ​នឹង​កន្លែង” ក្នុង​ការ​ងារ​បង្ការ ពន្លត់​អគ្គិ​ភ័យ; ព្រម​ទាំង​បង្កើន​សមត្ថ​ភាព​សហ​ការ​ជិត​ស្និទ្ធ​រវាង​កង​កម្លាំង​ក្នុង​ការ​ចង្អុល​ការ ចល័ត​មធ្យោ​បាយ អនុ​វត្ត​យុទ្ធ​សាស្ត្រ បច្ចេក​ទេស​ដោះ​ស្រាយ​ស្ថាន​ភាព​អគ្គិ​ភ័យ។ ទន្ទឹម​នឹង​នោះ កង​កម្លាំង​នៅ​ទាំង​បង្កើត​ក្រុម​ត្រួត​ពិ​និត្យ​លក្ខ​ខណ្ឌ​សុ​វត្ថិ​ភាព​បង្ការ ពន្លត់​អគ្គិ​ភ័យ​នៅ​មូល​ដ្ឋាន​ជា​ប្រ​ចាំ ដើម្បី​ដោះ​ស្រាយ​ករណី​ល្មើស ច្បាប់​បាន​ទាន់​ពេល។

វរសេ​នីយ៍​ទោ ង្វៀង​វ៉ាំង​តឿង អនុ​ប្រ​ធាន​ការិ​យា​ល័យ​នគរ​បាល​បង្ការ ពន្លត់​អគ្គិ​ភ័យ​និង​ជួយ​សង្គ្រោះ​នគរ​បាល​ខេត្ត​កា​ម៉ាវ ផ្តល់​អនុ​សាសន៍៖ ដើម្បី​ធា​នា​សុ​វត្ថិ​ភាព​នៅ​ក្នុង​រដូវ​ក្តៅ ប្រ​ជា​ជន​ត្រូវ​ត្រួត​ពិ​និត្យ​ប្រ​ព័ន្ធ​អគ្គិ​សនី​ក្នុង​គ្រួ​សារ​ឱ្យ​បាន​ទៀង​ទាត់ មិន​ប្រើ​ប្រាស់​ឧប​ករណ៍​ច្រើន​ដែល​មាន​កម្លាំង​ខ្ពស់​ដោត​ក្នុង​ព្រី​ភ្លើង​តែ​មួយ បិទ​ឧប​ករណ៍​អគ្គិសនី នៅ​ពេល​មិន​ប្រើ​ប្រាស់ មិន​ត្រូវ​ដុត​សំ​រាម​នៅ​ក្បែរ មណ្ឌល​តាំង​ទី​លំ​នៅ​។ល។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​នី​មួយៗ​ត្រូវ​បំ​ពាក់​បំ​ពង់​ពន្លត់​អគ្គិ​ភ័យ​យួរ​ដៃ និង​ពេល​ប្រ​ទះ​ឃើញ​សញ្ញា​ឆេះ​ផ្ទុះ​ត្រូវ​រាយ​ការណ៍​ជូន​កង​កម្លាំង​សមត្ថ​កិច្ច​ជា​បន្ទាន់៕

    យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ