មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/04/2026 - 08:45

សិប្ប​ករ​ខ្មែរ​អភិ​រក្ស​ព្រ​លឹង​ចម្លាក់​ឈើ 

ផ្តើម​ពី​គល់​ឈើ​ឥត​វិញ្ញាណ​នៅ​តាម​ទី​ធ្លា​វត្ត​អា​រាម ប៉ុន្តែ​ដោយ​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​និង​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​សិប្ប​ករ ស៊ើង​សុខ នៅ​ឃុំ​ចូវ​ថាញ់ ខេត្ត​វិញ​ឡុង បាន “ដាស់​ព្រ​លឹង” បង្ក​ជា​ស្នា​ដៃ​ពិ​សេស រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ និង​បង្ក​ការ​ងារ​ធ្វើ​ដល់​កម្ម​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ។

 សិប្ប​ករ ស៊ើង​សុខ ឈរ​ក្បែរ​វណ្ណ​កម្ម​ញ៉ឹក​ឡុង​យ៉ាង។

កើត​នៅ​ឆ្នាំ ១៩៧៥ ក្នុង​គ្រួ​សារ​ខ្មែរ បង​ស៊ើង​សុខ បាន​ផ្សារ​ភ្ជាប់​នឹង​វត្ត​អា​រាម​តាំង​ពី​ក្មេង បាន​ឪ​ពុក​ម្តាយ​ឱ្យ​ចូល​សាង​ផ្នួស​នៅ​វត្ត​កំ​ពង់​ជ្រៃ ដើម្បី​សិក្សា​ធម៌​វិន័យ​តាម​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី។ ក្នុង​បរិ​យា​កាស​នេះ បាន​បណ្តុះ​សេចក្តី​ស្រ​ឡាញ់​សិល្បៈ​សូន​រូប​និង​ចម្លាក់។ ថ្ងៃ​ដំ​បូង​នៃ​ការ​ចាប់​ផ្តើម​អា​ជីព បង​ស៊ើង​សុខ បាន​ប្ដេជ្ញា​ចិត្ត​រៀន​ជា​មួយ​សិប្ប​ករ​ថាច់​ប៊ូន។ តាម​រយៈ​ស្នា​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​លោក​គ្រូ កំ​ណាត់​ឈើ​បាន​ក្លាយ​ទៅ​ជា​រូប​ចម្លាក់​ដ៏​រស់​រវើក ដូច​ជា៖ សត្វ​តំ​ណាង​ឆ្នាំ​ទាំង ១២ ដូច៖ នាគ ឥន្ទ្រី ស្វា... ចំ​ណង់​ចំ​ណូល​ចិត្ត​នេះ​បាន​ជំ​រុញ​ឱ្យ​គាត់​បន្ត​អា​ជីព។

ឆ្នាំ ២០០២ បង​ស៊ើង​សុខ លា​ចាក​សិក្ខា​បទ និង​ផ្តើម​រក​ស៊ី​ជា​មួយ​របរ​ដែល​គាត់​ស្រ​ឡាញ់​ចូល​ចិត្ត។ ផ្តើម​ពី​វណ្ណ​កម្ម​ខ្នាត​តូច​ដើម្បី​បំ​ពេញ​តាម​តម្រូវ​ការ​របស់​អតិ​ថិជន គាត់​បាន​ជំ​នាញ​បន្តិច​ម្តងៗ តាម​រយៈ​ផលិត​ផល​រាប់​រយ​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌។ ចំ​ណុច​សំ​ខាន់​មិន​អាច​ភ្លេច​បាន​ក្នុង​អា​ជីព​របស់​គាត់​គឺ វណ្ណ​កម្ម​ចម្លាក់ “ញ៉ឹក​ឡុង​យ៉ាង” – ស្នា​ដៃ​សិល្បៈ​ដ៏​ចំ​ណាន ច្នៃ​ចេញ​ពី​គល់​ឈើ​ទាល​ដែល​មាន​អា​យុ​កាល​ជាង ៣០០ ឆ្នាំ ទំ​ហំ ៦ ម៉ែត្រ x ៤ ម៉ែត្រ មាន​ទម្ងន់ ៨,៧ តោន។ នេះ​ជា​វណ្ណ​កម្ម​មួយ​ដ៏​លំ​បាក​ដែល​ខ្ញុំ​ឆ្លាក់ ផ្តើម​ឆ្លាក់​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២២ ទើប​សម្រេច​រួច​រាល់ តាម​គំ​និត​របស់​លោក​ស៊ើង​កេវ​ផុង ដែល​ជា​ម្ចាស់​កម្ម​សិទ្ធិ។ ជា​មួយ​នឹង​ទម្រង់​ចម្លាក់​ពីរ​ផ្នែក ខ្លឹម​សារ​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌ ប្រ​វត្តិ​សាស្រ្ត​និង​ធម្ម​ជាតិ ហើយ​វណ្ណ​កម្ម​បាន​អង្គ​ការ​កំ​ណត់​ត្រា​អា​ស៊ី ចុះ​ឈ្មោះ​ក្នុង​កំ​ណត់​ត្រា​អា​ស៊ី​នៅ​ថ្ងៃ​ទី ៣០ ខែ​មិ​ថុ​នា ឆ្នាំ ២០២៤។

ព្រះ​ឧបជ្ឈាយ៍ ថាច់​សួង ព្រះ​ចៅ​អធិ​ការ​វត្ត​កំ​ពង់​ជ្រៃ មាន​ថេរ​ដី​កា៖ មិន​ត្រឹម​តែ​ច្នៃ​ប្រ​តិដ្ឋ​សិល្បៈ ស៊ើង​សុខ អស់​ពី​ចិត្ត​ពី​ថ្លើម​ជា​មួយ​សហ​គមន៍។ គាត់​ស្ម័គ្រ​ចិត្ត​បង្រៀន​របរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ព្រះ​សង្ឃ​និង​យុវ​ជន​ខ្មែរ​ដែល​ចង់​រៀន។ លើស​ពី​នេះ គាត់​ចូល​រួម​បង្រៀន​ភា​សា​ខ្មែរ រួម​ចំ​ណែក​ដល់​ការ​អភិ​រក្ស​ភា​សា​និង​អត្ត​សញ្ញាណ​វប្ប​ធម៌​របស់​ជន​ជាតិ។

ផ្ដើម​ពី​កំ​ណាត់​ឈើ​ដែល​មិន​ទាន់​កែ​ច្នៃ សិប្ប​ករ​ស៊ើង​សុខ បាន​បង្ក​ជា​វណ្ណ​កម្ម​មាន “ព្រ​លឹង” នៃ​វប្ប​ធម៌​ខ្មែរ។ ដំ​ណើរ​ការ​របស់​គាត់​មិន​ត្រឹម​តែ​ចំ​ណង់​ចំ​ណូល​ចិត្ត​និង​សិល្បៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អភិ​រក្ស​តម្លៃ​ប្រ​ពៃ​ណី​ទៀត​ផង៕

   ទីទុយ

ចែករំលែកអត្ថបទ