លាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ រក្សាសំណើម លាបក្រែមស្រាលៗ សម្អាតកោសិកាងាប់ម្តងឬពីរដងក្នុងមួយសប្តាហ៍ និងលាងសម្អាតមុខ ប៉ុន្តែកុំញឹកញាប់ពេក។

គ្រប់គ្នាតែងស្លៀកពាក់បិទជិតនៅពេលធ្វើដំណើរតាមផ្លូវ
ដើម្បីបន្ថយពន្លឺថ្ងៃចាំងមកលើស្បែក។
តាមប្រសាសន៍ មហាបរិញ្ញា វេជ្ជបណ្ឌិត ឡេថាវហៀង ផ្នែកកែសម្ផស្សស្បែក មន្ទីរពេទ្យរោគសើស្បែកទីក្រុងហូជីមិញ កម្តៅថ្ងៃប៉ះពាល់មកលើស្បែក បណ្តាលឱ្យស្ងួតស្បែក រលាកកម្តៅថ្ងៃ កើតមុនពងត្រី ពុំនោះសោតកើតមហារីកស្បែក។
ខាងក្រោមនេះគឺតិចនិក ៦ យ៉ាងការពារស្បែក៖
លាបក្រែមការពារកម្តៅថ្ងៃជាប្រចាំ
លាបក្រែមការពារកម្តៅថ្ងៃជួយការពារស្បែក ចៀសវាងរលាកកម្តៅថ្ងៃ ចាស់មុនអាយុនិងកើតមហារីកស្បែក។ ជ្រើសរើសប្រភេទក្រែមការពារកម្តៅថ្ងៃដែលមានគ្រប់ ៣ កត្តាគឺ៖ កម្រិត SPF≥ ៣០ ការពារកម្តៅថ្ងៃបានទូទៅ (ការពារបានទាំង UVA និង UVB) និងលាបបានលើបបូរមាត់ផង។
លាបក្រែមការពារកម្តៅថ្ងៃជាប្រចាំនៅពេលណាចេញទៅក្រៅត្រូវកម្ដៅថ្ងៃ។ លាបសាចុះសាឡើងក្រោយពីពីរម៉ោងប្រសិនបើចេញទៅសកម្មភាពខាងក្រៅរយៈពេលយូរ។
មានគ្រឿងបន្លាស់និងសម្លៀកបំពាក់ការពារកម្តៅថ្ងៃ
ពាក់មួកទូលាយនិងពាក់វ៉ែនតាត្រជាក់ពេលចេញទៅក្រៅត្រូវកម្ដៅថ្ងៃ។ ស្លៀកពាក់ខោអាវសំពត់ក្រាស់ ដូចជា denim ឬសំពត់ការពារកម្តៅថ្ងៃ។
រក្សាសំណើមស្បែក
ជ្រើសរើសប្រភេទក្រែមរក្សាសំណើម ឬក៏ល្បាយរាវដើម្បីចៀសវាងបណ្តាលឱ្យស្ទះក្រពេញញើស ពេលចេញក្រៅត្រូវកម្ដៅថ្ងៃ។ ប្រសិនបើមានសកម្មភាពក្រោមកម្តៅថ្ងៃ គប្បីលាបក្រែមរក្សាសំណើមមុន រួចលាបក្រែមការពារកម្តៅថ្ងៃជាខាងក្រោយ ឬក៏ប្រើក្រែមដែលរក្សាសំណើមមានការការពារកម្តៅថ្ងៃ។
បន្ថែមទឹកនិងសារធាតុរ៉ែពីខាងក្នុងដោយវិធីផឹកទឹកឱ្យបានច្រើន ហូបបន្លែនិងផ្លែឈើឱ្យច្រើន។
តុបតែងមុខស្រាលៗ
លាបមុខស្រាលៗជួយឱ្យស្បែកមាន “ដង្ហើម”។ ប្រសិនបើបែកញើស ការតុបតែងមុខងាយនឹងរបកចេញ។
ប្រើប្រាស់ក្រែមផ្តល់សំណើមដែលមានពណ៌ បិទបាំងតិចតួចសម្រាប់ស្បែក។ ល្អបំផុតគឺប្រើប្រាស់ក្រែមផ្តល់សំណើមមានពណ៌ជាមួយកម្រិត SPF ≥ ៣០ ពេលនោះអ្នកនឹងទទួលបានការតុបតែងស្អាតគួបផ្សំនឹងការពារកម្តៅថ្ងៃ។
សម្អាតកោសិកាងាប់ម្តងឬពីរដងក្នុងមួយសប្តាហ៍
ក្រែមការពារកម្តៅថ្ងៃមានសារៈសំខាន់ និងការបែកញើសគឺជាវិធីធ្វើឱ្យត្រជាក់រាងកាយតាមបែប ធម្មជាតិ។ ប៉ុន្តែទាំងពីរមុខនេះ សុទ្ធតែអាចនឹងប៉ះពាល់ដល់រន្ធញើស។
សម្អាតកោសិកាងាប់ជួយឱ្យរន្ធញើសមានភាពស្រឡះ និងជួយបន្ថយចំណុចខ្សោយនៃស្បែក ប៉ុន្តែមិនត្រូវសម្អាតជាញឹកញាប់ពេក។ ស្បែកងាយនឹងរីកតឹង ប្រេះនិងរបក ប្រសិនបើសម្អាតកោសិកាងាប់រឿយៗពេក។ ល្អបំផុតគប្បីអនុវត្តម្តង ឬពីរដងក្នុងមួយសប្តាហ៍។ ដាច់ខាតមិនត្រូវសម្អាតកោសិកាងាប់ ប្រសិនបើស្បែករលាកកម្តៅថ្ងៃ។
លាងសម្អាតមុខ ប៉ុន្តែកុំញឹកញាប់ពេក
ពេលថ្ងៃក្តៅ រាងកាយបញ្ចេញនូវកត្តាផ្សេងៗ រក្សាសំណើមស្បែកដោយស្វ័យប្រវត្តិ។ លាងសម្អាតមុខ ផ្នែកខាងលើនៃស្បែកអាចនឹងខ្វះជាតិទឹក។
ទន្ទឹមនឹងនោះ គួរងូតទឹកម្តងក្នុងមួយថ្ងៃ ក្រោយពីពេលហាត់ប្រាណប៉ុណ្ណោះ។ លាងសម្អាតមុខ ដោយក្រែមលាងមុខលាយជាមួយទឹកក្តៅឧណ្ហៗ នៅពេលព្រឹកនិងពេលយប់។ ប្រសិនបើបែកញើសគប្បីប្រើក្រដាសទន់ជូតផ្ទៃមុខ៕
យោង៖ vnexpress.net - លីសៀ