ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/06/2026 - 15:10

ឧប​នា​យក​រដ្ឋ​មន្ត្រី ឡេ​តៀង​ចូវ អញ្ជើញ​ចូល​រួម​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ចូល​និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ 

នា​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មិ​ថុ​នា សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​ចាត់​តាំង​យ៉ាង​ឱឡា​រិក​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ចូល​និង​សា​កល​វិទ្យា​ល័យ​កឹង​ធើ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​មាន​លោក ឡេ​តៀង​ចូវ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស និង​ជា​ឧប​នា​យក​រដ្ឋ​មន្ត្រី; លោក​ស្រី ង្វៀង​ធី​ក្វៀង​ថាញ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​អប់រំ និង​បណ្តុះ​បណ្តាល; លោក​ស្រី ដាំង​ហ្វាង​ហ្វាន់ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក្រុង​នា​នា​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិធី​ប្រ​កាស​សេចក្តី​សម្រេច​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ទៅ​ក្នុង​សា​កល​វិទ្យា​ល័យ​កឹង​ធើ។

ចំ​ពោះ​ភាគី​ទី​ក្រុង​កឹង​ធើ អញ្ជើញ​ចូល​រួម​មាន​លោក ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង និង​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជាជន​ទី​ក្រុង​កឹង​ធើ; លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង...។

ឧប​នា​យក​រដ្ឋ​មន្ត្រី ឡេ​តៀង​ចូវ ថ្លែង​ការណ៍​ក្នុង​ពិ​ធី។

ថ្លែង​ក្នុង​ពិ​ធី ឧប​នា​យក​រដ្ឋ​មន្ត្រី ឡេ​តៀង​ចូវ បាន​សង្កត់​ធ្ងន់​ថា ការ​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ចូល​ទៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ មិន​ត្រឹម​តែ​ជា​ការ​រៀប​ចំ​រច​នា​សម្ព័ន្ធ​ក្បាល​ម៉ា​ស៊ីន​ឡើង​វិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បើក​នូវ​លំ​ហ​អភិ​វឌ្ឍន៍​ថ្មី រួម​ចំ​ណែក​ប្រ​មូល​ផ្តុំ​ប្រ​ភព​ធន​ធាន លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ និង​ប្រ​សិទ្ធ​ភាព​នៃ​ការ​វិនិ​យោគ​របស់​រដ្ឋ។

ឧប​នា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ត្រូវ​តែ​ក្លាយ​ជា​សា​កល​វិទ្យា​ល័យ​ស្រាវ​ជ្រាវ មជ្ឈ​មណ្ឌល​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ពិ​គ្រោះ​គោល​នយោ​បាយ មាន​សមត្ថ​ភាព​ដឹក​នាំ​អភិ​វឌ្ឍន៍​តំ​បន់។ យោង​តាម​នោះ សា​កល​វិទ្យា​ល័យ​កឹង​ធើ ចាំ​បាច់​ត្រូវ​ផ្តោត​លើ​ការ​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ទិស​ដៅ​សំ​ខាន់ៗ​ចំ​នួន​៥៖ ត្រូវ​តែ​ជា​ដើម​ទង​តភ្ជាប់​ការ​បណ្តុះ​បណ្តាល ការ​ស្រាវ​ជ្រាវ ការ​ផ្ទេរ​បច្ចេក​វិទ្យា និង​ពិ​គ្រោះ​គោលន​យោ​បាយ​សម្រាប់​តំ​បន់; រៀប​ចំ​រចនា​សម្ព័ន្ធ​វិស័យ កម្ម​វិធី​បណ្តុះ​បណ្តាល​ឡើង​វិញ​តាម​តម្រូវ​ការ​អភិ​វឌ្ឍន៍​របស់​តំ​បន់​និង​ប្រ​ទេស​ជាតិ។ ផ្អែក​លើ​មូល​ដ្ឋាន​ដែល​បាន​បណ្តុះ​បណ្តាល ១៩/​២៤ វិស័យ​សិក្សា​ជាតិ សា​លា​គប្បី​ជ្រើស​រើស​វិស័យ​មុខ​ព្រួញ​ដែល​មាន​ប្រៀប​ខ្លាំង និង​មាន​តម្រូវ​ការ​ខ្ពស់​ដើម្បី​វិនិ​យោគ​ស៊ី​ជម្រៅ។ សកល​វិទ្យា​ល័យ​កឹង​ធើ​គប្បី​នាំ​យក​ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្ទេរ​ជូន​បច្ចេក​វិទ្យា​ឱ្យ​ក្លាយ​ជា​កម្លាំង​ចល​ករ​អភិ​វឌ្ឍន៍​ចម្បង​របស់​សា​លា; អភិ​វវឌ្ឍ​វិស័យ​ច្បាប់​ឱ្យ​ទៅ​ជា​ប្រៀប​ខ្លាំង​ថ្មី​មួយ​បន្ទាប់​ពី​ទទួល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម។ ទន្ទឹម​នឹង​នោះ កសាង​កង​ជួរ​កម្មា​ភិបាល ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សមត្ថ​ភាព​ធ្វើ​សមា​ហរណ​កម្ម បង្កើន​កម្រិត​សា​កល​វិទ្យា​ល័យ​កឹង​ធើ ក្នុង​តំ​បន់​និង​លើ​ពិ​ភព​លោក។

ចំ​ពោះ​សា​កល​វិទ្យា​ល័យ​នៅ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ឧប​នា​យក​រដ្ឋ​មន្ត្រី​បាន​ស្នើ​ឱ្យ​ផ្តោត​លើ​ភារ​កិច្ច​ស្នូល​ចំ​នួន ៣ ដើម្បី​បង្ក​ការ​ផ្លាស់​ប្តូរ​ជាក់​ស្តែង​នា​ពេល​ខាង​មុខ។ ទន្ទឹម​នឹង​នោះ បង្កើត​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​តភ្ជាប់​ការ​អប់រំ​សា​កល​វិទ្យា​ល័យ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ សា​កល​វិទ្យា​ល័យ​នា​នា​ក្នុង​តំ​បន់​ត្រូវ​បង្កើន​ការ​សហ​ការ ចែករំ​លែក​ប្រ​ភព​ធន​ធាន បន្ត​កម្ម​វិធី​សិក្សា តភ្ជាប់​ការ​បណ្តុះ​បណ្តាល សហ​ការ​ស្រាវ​ជ្រាវ ប្រើ​ប្រាស់​រួម​នូវ​បន្ទប់​ពិ​សោធន៍ ឯក​សារ​សិក្សា​ឌី​ជី​ថល មូល​ដ្ឋាន​ទិន្ន​ន័យ និង​ក្រុម​អ្នក​ជំ​នាញ។

សា​កល​វិទ្យា​ល័យ​កឹង​ធើ ត្រូវ​ពង្រីក​តួនា​ទី​ស្នូល និង​ការ​តភ្ជាប់; ចំ​ណែក​ឯ​សា​លា​ដ​ទៃ​ទៀត​ត្រូវ​ពង្រីក​ប្រៀប​ខ្លាំង​រៀងៗ​ខ្លួន ដើម្បី​បំ​ពេញ​បន្ថែម​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក រួម​គ្នា​បម្រើ​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍​រួម​របស់​តំ​បន់ បង្កើត​ជា​កម្លាំង​ចម្រុះ។ ជា​ពិ​សេស ត្រូវ​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​រវាង​ការ​បណ្តុះ​បណ្តាល ការ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ជា​មួយ​អា​ជីវ​កម្ម  ភូមិ​ភាគ​និង​បញ្ហា​ជាក់​ស្តែង​របស់​តំ​បន់។

យោង​តាម​ឧប​នា​យក​រដ្ឋ​មន្ត្រី បណ្តា​សា​កល​វិទ្យា​ល័យ និង​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ​ក្នុង​តំ​បន់ ចាំ​បាច់​ត្រូវ​បង្កើត​ប្រ​ព័ន្ធ​អេ​កូ​ឡូ​ស៊ី​បណ្តុះ​បណ្តាល - ស្រាវ​ជ្រាវ - ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​បើក​ចំ​ហ ការ​តភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់ និង​បង្កើត​អនា​គត​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព​សម្រាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​នេះ ភូមិ​ភាគ​នា​នា​ចាំ​បាច់​ត្រូវ​ចាត់​ទុក​ការ​អភិ​វឌ្ឍន៍​ការ​អប់រំ​មហា​វិទ្យា​ល័យ អប់រំ​វិជ្ជា​ជីវៈ និង​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ជា​ភារ​កិច្ច​សំ​ខាន់; ម្ចាស់​ការ​ក្នុង​ការ​បញ្ជា​ទិញ​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ ទន្ទឹម​នឹង​នោះ​មាន​យន្ត​ការ​ទាក់​ទាញ និង​រក្សា​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់...

រដ្ឋា​ភិបាល​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ គោល​នយោ​បាយ កៀរ​គរ​ប្រ​ភព​ធន​ធាន​ដើម្បី​គាំ​ទ្រ​ដល់​គ្រឹះ​ស្ថាន​អប់រំ​នា​នា​ក្នុង​តំ​បន់​ឱ្យ​រីក​ចម្រើន។ ទន្ទឹម​នឹង​នោះ ស្នើ​ឱ្យ​គ្រឹះ​ស្ថាន​អប់រំ​នា​នា ក្នុង​នោះ​មាន​សា​កល​វិទ្យា​ល័យ​កឹង​ធើ ម្ចាស់​ការ​កសាង​យុទ្ធ​សាស្ត្រ​អភិ​វឌ្ឍន៍ ហ៊ាន​ស្នើ​នូវ​យន្ត​ការ គោល​នយោ​បាយ និង​ប្រ​ភព​ធន​ធាន​សម​ស្រប​នឹង​តម្រូវ​ការ​ជាក់​ស្តែង និង​ទិស​ដៅ​អភិវឌ្ឍន៍របស់​តំ​បន់។

លោក​ស្រី ដាំង​ហ្វាង​ហ្វាន់ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ ថ្លែង​ការណ៍​ក្នុង​ពិ​ធី។

នៅ​ក្នុង​ពិ​ធី​នេះ លោក​ស្រី ដាំង​ហ្វាង​ហ្វាន់ អនុ​រដ្ឋ​មន្ត្រី​ក្រ​សួង​យុត្តិ​ធម៌ បាន​សម្តែង​នូវ​ភាព​ជឿ​ជាក់​លើ​កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ និង​និយោ​ជិត​នៃ​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ក្រោយ​ពី​បញ្ចូល​ចូល​សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​បន្ត​ពង្រីក​សមត្ថ​ភាព រួម​ចំ​ណែក​អភិ​វឌ្ឍន៍​វិស័យ​បណ្តុះ​បណ្តាល​ច្បាប់ និង​ប្រ​ភព​ធន​ធាន​មនុស្ស​ផ្នែក​គតិ​យុត្ត​សម្រាប់​តំ​បន់។ ទន្ទឹម​នឹង​នោះ ស្នើ​ឱ្យ​សា​លា​យក​ចិត្ត​ទុក​ដាក់​ទាញ​យក​ផល​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​មូល​ដ្ឋាន​សម្ភារៈ​ដែល​ទទួល​បាន បង្ក​លក្ខណៈ​ដើម្បី​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​ច្បាប់ និង​ជំ​នួយ​យុត្តិ​ធម៌ លំ​នឹង​អង្គ​ការ​ចាត់​តាំង និង​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព; គិត​គូរ និង​បង្ក​លក្ខណៈ​ដើម្បី​ឱ្យ​កង​ជួរ​កម្មា​ភិបាល និ​យោ​ជិត​បន្ត​លើក​កម្ពស់​កម្រិត​ជំ​នាញ​ឯក​ទេស ពង្រីក​សមត្ថ​ភាព​ក្នុង​បរិ​យា​កាស​ថ្មី។ ទន្ទឹម​នឹង​នោះ សង្ឃឹម​ថា កង​ជួរ​កម្មា​ភិ​បាល និ​យោ​ជិត​របស់​សា​លា​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ សាម​គ្គី​ភាព ម្ចាស់​ការ​បន្ស៊ាំ​ខ្លួន រួម​ចំ​ណែក​ដល់​ការ​អភិ​វឌ្ឍន៍​រួម​របស់​សា​លា។ ក្រ​សួង​យុត្តិ​ធម៌​ប្តេជ្ញា​នឹង​បន្ត​រួម​ដំ​ណើរ សហ​ការ និង​គាំ​ទ្រ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ក្នុង​ការ​ងារ​បណ្តុះ​បណ្តាល បំ​ប៉ន ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​គតិ​យុត្ត និង​ផ្សព្វ​ផ្សាយ​ភារ​កិច្ច​របស់​វិស័យ​យុត្តិ​ធម៌​នៅ​តំ​បន់​ភាគ​ខាង​ត្បូង។

លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​ពិ​ធី។

តំ​ណាង​ឱ្យ​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ លោក ត្រឿង​កាញ់​ត្វៀង បាន​អប​អរ​សា​ទរ​ព្រឹត្តិ​ការណ៍​នេះ និង​បាន​សង្កត់​ធ្ងន់​ថា នេះ​ជា​ជំ​ហាន​ដ៏​សំ​ខាន់​មួយ​ក្នុង​ការ​អនុ​វត្ត​គោល​ដៅ​កសាង​ទី​ក្រុង​កឹង​ធើ ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​អប់រំ - បណ្តុះ​បណ្តាល វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា និង​ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រំពឹង​ថា បន្ទាប់​ពី​បញ្ចូល​គ្នា សា​កល​វិទ្យា​ល័យ​កឹង​ធើ នឹង​បន្ត​ពង្រីក​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ឈាន​មុខ​គេ​ក្នុង​តំ​បន់; ជំ​រុញ​ការ​ស្រាវ​ជ្រាវ​គតិ​យុត្ត ពិ​គ្រោះ​គោល​នយោ​បាយ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស និង​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម។ ទី​ក្រុង​នឹង​បន្ត​រួម​ដំ​ណើរ បង្ក​លក្ខណៈ​ងាយ​ស្រួល ដើម្បី​ឱ្យ​សា​លា​រីក​ចម្រើន សក្តិ​សម​ជា​គ្រឹះ​ស្ថាន​អប់រំ​មហា​វិទ្យា​ល័យ​គំរូ​ជាតិ​របស់​តំ​បន់។

សាស្ត្រា​ចារ្យ​រង បណ្ឌិត ត្រឹង​ទ្រុង​តិញ ថ្លែង​ទទួល​យក​មតិ​ដឹក​នាំ។

ទទួល​យក​មតិ​ដឹក​នាំ​របស់​លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី សាស្ត្រា​ចារ្យ​រង បណ្ឌិត​ ត្រឹងទ្រុង​តិញ សា​កល​វិទ្យា​ធិ​ការ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​មាន​ប្រ​សាសន៍​ថា ជា​មួយ​នឹង​មូល​ដ្ឋាន​គ្រឹះ​ជាង ២៥ ឆ្នាំ បណ្តុះ​បណ្តាល​ច្បាប់ មហា​វិទ្យា​ល័យ​ច្បាប់​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​អះ​អាង​ពី​កិត្យា​នុភាព​របស់​ខ្លួន​នៅ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។ ការ​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម បាន​កំ​ណត់​ថា​ជា​ជំ​ហាន​យុទ្ធ​សាស្ត្រ​មួយ សំ​ដៅ​ពង្រីក​ប្រ​ភព​ធន​ធាន លើក​កម្ពស់​គុណ​ភាព​បណ្តុះ​បណ្តាល និង​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​គតិយុត្ត។ បន្ទាប់​ពី​ការ​បញ្ចូល​សា​កល​វិទ្យា​ល័យ​កឹង​ធើ​បាន​ទទួល​គ្រូ​ឧទ្ទេស និង​និយោ​ជិត​ចំ​នួន ៣២ នាក់ បាន​រៀប​ចំ​ការ​ងារ​សម​ស្រប និង​ធា​នា​សិទ្ធ​ផល​ប្រ​យោជន៍​ស្រប​ច្បាប់។ ពិ​សេស សា​លា​បាន​បញ្ជូន​គ្រូ​ឧទ្ទេស​ចំ​នួន ៦ រូប​ទៅ​ចូល​រួម​ជ្រើស​រើស​ធ្វើ​កម្ម​សិក្សា​ថ្នាក់​បណ្ឌិត នៅ​សា​កល​វិទ្យា​ល័យ​ច្បាប់​ហា​ណូយ។ ចំ​ពោះ​មូល​ដ្ឋាន​សម្ភារៈ​ដែល​ទទួល​បាន សា​កល​វិទ្យា​ល័យ​កឹង​ធើ​កំ​ពុង​រៀប​ចំ​ផែន​ការ​ជួស​ជុល ដើម្បី​ឆាប់​បាន​ដំ​ណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ក្នុង​ទួ​នា​ទី​ជា​តំ​បន់​ទី IV របស់​សា​លា។

បច្ចុប្បន្ន សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ កំ​ពុង​បណ្តុះ​បណ្តាល​កម្ម​វិធី​បរិញ្ញា​បត្រ​ចំ​នួន ១២៧ កម្ម​វិធី​អនុ​បណ្ឌិត​ចំ​នួន ៦២ និង​កម្ម​វិធី​ថ្នាក់​បណ្ឌិត​ចំ​នួន ២៥ ដោយ​មាន​និស្សិត​ជាង ៤៦,​០០០ នាក់ និង​សិក្ខា​កាម​ក្រោយ​មហា​វិទ្យា​ល័យ​ជិត ៣,៥​០០ នាក់។ សា​លា​មាន​គ្រូ​ឧទ្ទេស​ជិត ១,១៣០ នាក់ ក្នុង​នោះ​ជាង ៥៨.៤% មាន​កម្រិត​ថ្នាក់​បណ្ឌិត។ យោង​តាម​តា​រាង​ចំ​ណាត់​ថ្នាក់ QS អា​ស៊ាន ២០២៦ សា​លា​ស្ថិត​ក្នុង​ចំ​ណោម​សា​កល​វិទ្យា​ល័យ​កំ​ពូល​ទាំង ៥០០ នៅ​អា​ស៊ី; ចំ​ណែក​ឯ​វិស័យ​កសិ​កម្ម និង​វា​រី​វប្ប​កម្ម បាន​ចាត់​ថ្នាក់​ក្នុង​ក្រុម ៣៥១​-៤០០ លើ​ពិ​ភព​លោក។

ឧប​នាយក​រដ្ឋ​មន្ត្រី ឡេ​តៀង​ចូវ ប្រ​គល់​សេចក្តី​សម្រេច​ចិត្ត​បញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម ចូល​ទៅ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។ 

ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​កឹង​ធើ ប្រ​គល់​សេចក្តី​សម្រេច​តែង​តាំង​បុគ្គ​លិក​នៃ​មជ្ឈ​មណ្ឌល​បំ​ប៉ន់​ចំ​ណេះ​ដឹង​ច្បាប់ និង​ជំ​នួយ​យុត្តិ​ធម៌ សា​កល​វិទ្យា​ល័យ​កឹង​ធើ។

នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិធី​នេះ សា​កល​វិទ្យា​ល័យ​កឹង​ធើ បាន​ប្រ​កាស​និង​ប្រ​គល់​សេចក្តី​សម្រេចបញ្ចូល​អនុ​មហា​វិទ្យា​ល័យ​ច្បាប់​មៀង​ណាម​ទៅ​ក្នុង​សា​លា; បង្កើត​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ចំ​ណេះ​ដឹង​ច្បាប់ និង​ជំ​នួយ​យុត្តិ​ធម៌ សា​កល​វិទ្យា​ល័យ​កឹង​ធើ ដែល​មាន​ទី​តាំង​នៅ​តំ​បន់​ទី IV; បណ្ឌិត ង្វៀង​វ៉ាំង​ផុង ធ្វើ​ជា​នា​យក​មជ្ឈ​មណ្ឌល និង​ជា​អនុ​ប្រ​ធាន​មហា​វិទ្យា​ល័យ​ច្បាប់ និង​នា​យក​រង​មជ្ឈ​មណ្ឌល​ចំ​នួន ២ រូប​ទៀត។

ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ថ្នាក់​ដឹក​នាំ​សា​កល​វិទ្យា​ល័យ​កឹង​ធើ និង CT Group អំ​ពី​ការ​បង្កើត និង​អភិ​វឌ្ឍន៍​មជ្ឈ​មណ្ឌល​រ៉ូ​បូត និង​ឧប​ករណ៍​ស្វ័យ​ប្រ​វត្តិ​កសិ​កម្ម។

ក្នុង​ឱ​កាស​នេះ​ដែរ ក៏​មាន​ព្រឹត្តិ​ការណ៍​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្ស​រណៈ​នៃ​ការ​យោគ​យល់​គ្នា រវាង​សា​កល​វិទ្យា​ល័យ​កឹង​ធើ និង​ CT Group អំ​ពី​ការ​បង្កើត​និង​អភិ​វឌ្ឍន៍​មជ្ឈ​មណ្ឌល​រ៉ូ​បូត​ និង​ឧប​ករណ៍​ស្វ័យ​ប្រ​វត្តិ​កសិ​កម្ម ដែល​មាន​ទី​តាំង​នៅ​តំ​បន់​ទី IV ។

ឧប​នា​យក​រដ្ឋ​មន្ត្រី ឡេ​តៀង​ចូវ រួម​ជា​មួយ​បណ្តា​តំ​ណាង​ដាំ​ដើម​ឈើ​អនុ​ស្សាវ​រីយ៍។ 

ក្រោយ​ពី​ពិធី​ អ្នក​តំ​ណាង​បាន​អញ្ជើញ​ទៅ​ដាំ​ដើម​ឈើ​អនុ​ស្សាវ​រីយ៍​នៅ​ក្នុង​បរិ​វេណ​សា​លា។

បិចង៉ុក - វ៉ាន់​តឹន

ចែករំលែកអត្ថបទ