ក្រោយពីមួយឆ្នាំដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ អង្គការចាត់តាំងរបស់ប្រព័ន្ធនយោបាយឃុំអាងថាញ់ (ទីក្រុងកឹងធើ) សន្សឹមៗបានសុក្រឹត។ គណៈកម្មាធិការបក្សឃុំដឹកនាំ ចង្អុលការកសាងទម្រង់ជាច្រើនជួយឱ្យអង្គការចាត់តាំងសកម្មភាពសុពលភាព ប្រសិទ្ធភាព ឆ្លើយតបសំណូមពរភារកិច្ចក្នុងដំណាក់កាលអភិវឌ្ឍថ្មី។

គណៈកម្មាធិការបក្សឃុំអាងថាញ់ប្តូរប្តេជ្ញដឹកនាំ ចង្អុលការកសាងបណ្តាទម្រង់ជួយប្រព័ន្ធសកម្មភាពសុពលភាព ប្រសិទ្ធភាព។
តាមលោក ត្រឹងវ៉ាំងង្វៀង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំអាងថាញ់ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឃុំអាងថាញ់បានដំណើរការជាផ្លូវការយោងលើមូលដ្ឋានបញ្ចូលអង្គភាពរដ្ឋបាលចំនួន៤ (ឃុំអាងថាញ់១ អាងថាញ់តី អាងថាញ់ដុង និងទីរួមស្រុកគូឡាវយុង)។ គណៈកម្មាធិការបក្សឃុំមាន ៤២ អង្គការបក្ស មានបក្ខជន ១.៥៥៦ រូប។ គណៈកម្មាធិការបក្សឃុំប្រមូលផ្តុំដឹកនាំ ចង្អុលការកសាងទម្រង់អង្គការនៃទូទាំងប្រព័ន្ធនយោបាយ ផ្សារភ្ជាប់ជាមួយសំណូមពរអនុវត្តភារកិច្ចរដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ ការរៀបចំអង្គការចាត់តាំងបានអនុវត្តព្រមៗគ្នា ជាមួយការងារចាត់ចែងកងជួរកម្មាភិបាល បុគ្គលិកសមស្របជាមួយសមត្ថភាព វិជ្ជាជំនាញ និងមុខតំណែងការងារ។ តាំងពីនោះ សកម្មភាពដឹកនាំ គ្រប់គ្រង ប្រតិបត្តិការអនុវត្តបានរលូន ឆ្លើយតបសំណូមពរបម្រើប្រជាជនចាប់តាំងពីថ្ងៃដំបូងដែលដំណើរការ។
តាមការអនុវត្តជាក់ស្តែង ទម្រង់ “ចាត់ចែងកម្មាភិបាលទទួលភារកិច្ចលើភូមិដ្ឋាន វិស័យតាមទិសច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់ភារកិច្ច” កំពុងពង្រីកប្រសិទ្ធភាព។ តាមនោះ រាល់សមាជិកគណៈអចិន្ត្រៃយ៍ គណៈប្រតិបត្តិការបក្ខភាគបានចាត់ឱ្យទទួលបន្ទុកបណ្តាវិស័យ ភូមិឋាន និងអង្គការបក្សចំណុះ ផ្សារភ្ជាប់ភារកិច្ចរបស់ខ្លួនជាមួយលទ្ធផលអនុវត្តភារកិច្ចរបស់ស្ថាប័ន អង្គភាពដែលបានប្រគល់ឱ្យទទួលបន្ទុក។
ទន្ទឹមនោះ គណៈកម្មាធិការបក្សឃុំ ចង្អុលការផ្សព្វផ្សាយព្រមៗគ្នាទម្រង់ “អនុវត្តបង្វែរឌីជីថលក្នុងការងារបក្ស និងគ្រប់គ្រងប្រតិបត្តិ” ឆ្លងតាមការប្រើកូនសៀវភៅបក្ខជនអេឡិចត្រូនិក កម្មវិធីគ្រប់គ្រងឯកសារ និងប្រតិបត្តិការ ចាត់តាំងសន្និបាតភ្ជាប់បណ្តាញអនឡាញ និងបង្កើនដោះស្រាយការងារលើបរិស្ថានឌីជីថល។ តាមនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងប្រតិបត្តិការ បង្កើនការបើកចំហ ច្បាស់លាស់ក្នុងសកម្មភាពរបស់បណ្តាអង្គភាពក្នុងប្រព័ន្ធនយោបាយ។
ក្រៅពីនេះ ជាមួយទម្រង់ “គួបផ្សំត្រួតពិនិត្យ ឃ្លាំមើលជាមួយការណែនាំដោះស្រាយការលំបាកនៅមូលដ្ឋាន” គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សឃុំណែនាំផ្ទាល់ពីវិជ្ជាជីវៈ ផ្លាស់ប្តូរបទពិសោធន៍ និងដោះស្រាយការលំបាកងឿងឆ្ងល់កើតមានក្នុងអំឡុងពេលអនុវត្តភារកិច្ចនៅបណ្តាសាខាបក្ស បក្សភាគចំណុះ រួមចំណែកលើកកម្ពស់គុណភាពសកម្មភាព សមត្ថភាពដឹកនាំ និងកម្លាំងប្រយុទ្ធរបស់អង្គការមូលដ្ឋានបក្ស បង្កការឯកភាពក្នុងការយល់ដឹង និងសកម្មភាពរវាងគណៈកម្មាធិការបក្សថ្នាក់លើជាមួយមូលដ្ឋាន។
ឬដូចទម្រង់ “ធ្វើវិមជ្ឈការ វិសហមជ្ឈការផ្សារភ្ជាប់ជាមួយពិនិត្យភារកិច្ច” ក៏ពង្រីកបានប្រសិទ្ធភាព។ គណៈកម្មាធិការបក្សម្ចាស់ការប្រគល់សិទ្ធិឱ្យបណ្តាស្ថាប័ន អង្គភាពក្នុងការដោះស្រាយការងារជំនាញត្រូវតាមសមត្ថកិច្ច មុខជំនាញ ទន្ទឹមនោះបង្កើនការត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអនុវត្តលើវិស័យដែលបានប្រគល់។ តាំងពីនោះ ពង្រីកបានភាពម្ចាស់ការ ច្នៃប្រតិដ្ឋរបស់កងជួរកម្មាភិបាល បុគ្គលិក បន្ថយរយៈពេលដោះស្រាយការងារ លើកកម្ពស់សុពលភាពគ្រប់គ្រងរដ្ឋ និងគុណភាពបម្រើប្រជាជន។
អនុវត្តទម្រង់ “លើកកម្ពស់គុណភាពកងជួរកម្មាភិបាលផ្សារភ្ជាប់ជាមួយសំណូមពរទម្រង់រដ្ឋអំណាច ២ ថ្នាក់” ការងារពិនិត្យចាត់ចែងកម្មាភិបាល បានគណៈ ផ្នែក ភូមិភាគអនុវត្តលើមូលដ្ឋានវាយតម្លៃសមត្ថភាព មុខជំនាញ និងសំណូមពរមុខតំណែងការងារ។ ទន្ទឹមនោះ បង្កើនបណ្តុះបណ្តាលបំប៉នទ្រឹស្តីនយោបាយ គ្រប់គ្រងរដ្ឋ លទ្ធភាពប្រតិបត្តិការ និងលទ្ធភាពបង្វែរឌីជីថល។
ក្រោយពី ១ ឆ្នាំដំណើរការ បណ្តាទម្រង់ច្នៃប្រតិដ្ឋបានផ្សព្វផ្សាយនៅឃុំអាងថាញ់ មិនត្រឹមរួមចំណែកបង្កើនសុពលភាព ប្រសិទ្ធភាពសកម្មភាពរបស់ប្រព័ន្ធនយោបាយប៉ុណ្ណោះទេ នៅទាំងបង្កជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីបន្តធ្វើឱ្យសុក្រឹតវិធីសាស្រ្តដឹកនាំ គ្រប់គ្រង និងប្រតិបត្តិការក្នុងដំណាក់កាលថ្មីមុខ៕
សឺនម៉ាយ - ទ្រុងញឹក - ចន្ថា