05/06/2026 - 07:37

ចល​នា​កី​ឡា​ប៉េ​តង់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កាន់​តែ​រីក​ចម្រើន​ 

ថ្លែង​ការណ៍​នៅ​ក្នុង​ពិធី​បិទ​វគ្គ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ​ឆ្នាំ​២០២៦ កន្លង​ហើយ លោក​ង្វៀង​ជី​កុង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ បញ្ជាក់៖ កី​ឡា​ករ កី​ឡា​កា​រិនី​ភាគ​ច្រើន​របស់​ខេត្ត ទី​ក្រុង​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង ដែល​ចូល​រួម​ប្រ​កួត​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ ហើយ​ឈ្នះ​បាន​មេ​ដាយ​ជា​ច្រើន​នៅ​រាល់​ការ​ប្រ​កួត។ ប្រ​ការ​នេះ​បង្ហាញ​ថា ចល​នា​កី​ឡា​ប៉េ​តង់​ក្នុង​សហ​គមន៍​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ការ​រីក​ចម្រើន​ខ្លាំង​ទាំង​បរិ​មាណ និង​គុណ​ភាព។

កី​ឡា​ករ​ កី​ឡា​កា​រិនី​នៃ​ក្រុម​ជម្រើស​កី​ឡា​ប៉េ​តង់​ទី​ក្រុង​កឹង​ធើ ចូល​រួម​ប្រ​កួត​។

តាម​ប្រ​សាសន៍​គ្រូ​បង្វឹក​ក្រុម​ជម្រើស​កី​ឡា​ប៉េ​តង់​ទី​ក្រុង​កឹង​ធើ ឡេ​ធី​អាញ​ថឿក ក្នុង​ចំ​ណោម​កី​ឡា​ករ​ឆ្នើម​ទាំង ១៧ រូប ដែល​ចូល​រួម​ប្រ​កួត​ពាន​រង្វាន់​កី​ឡា​ប៉េ​តង់​ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ នៅ​ខេត្ត​កា​ម៉ាវ ភាគ​ច្រើន​ជា​កី​ឡា​ករ​ជន​ជាតិ​ខ្មែរ មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រ​កួត​នៅ​ព្រឹត្តិ​ការណ៍​ធំៗ។ កី​ឡា​ករ​ទាំង​អស់ សុទ្ធ​តែ​ទទួល​បាន​ការ​ហ្វឹក​ហាត់​បំ​ណិន​ច្បាស់​លាស់​និង​កែ​សម្រួល​យុទ្ធ​សាស្ត្រ ក៏​ដូច​ជា​វិធី​សាស្រ្ត​ប្រ​កួត​សម​ស្រប​ទៅ​តាម​គូ​ប្រ​កួត​នី​មួយៗ។ គ្រូ​បង្វឹក ឡេ​ធី​អាញ​ថឿក ឱ្យ​ដឹង៖ “ចាប់​ពី​របៀប​លេង​រឹង​មាំ គ្រប់​គ្រង​សភាព​ការណ៍​នៃ​ការ​ប្រ​កួត​រហូត​ដល់​វិធី​សាស្រ្ត​វាយ​លុក​ទាំង​អស់​នេះ​សុទ្ធ​តែ​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់។ ហេតុ​នេះ អង្គ​ភាព​ឈ្នះ​បាន​មេ​ដាយ​សំ​រឹទ្ធ​៤​គ្រឿង​លើ​ខ្លឹម​សារ​ក្រុម បច្ចេក​ទេស​បុរស; នា​រី; បុរស​-នា​រី​និង​ក្រុម​បុរស”។

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ ចលនា​កី​ឡា​ប៉េ​តង់​នៅ​ខេត្ត​កា​ម៉ាវ មាន​ការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ទាំង​បរិ​មាណ​និង​គុណ​ភាព។ ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង ឯក​ក្រុម​ថ្នាក់​ជាតិ​កន្លង​ហើយ ខេត្ត​បាន​ជ្រើស​រើស​កី​ឡា​ករ​ជន​ជាតិ​ខ្មែរ​ឆ្នើម​បំ​ផុត​ចំ​នួន ១៣ រូប លទ្ធ​ផល​ឈ្នះ​មេ​ដាយ​មាស​១​គ្រឿង។ កី​ឡា​ករ យ័ញ​សា​ផាន ឱ្យ​ដឹង៖ “ជា​រៀង​រាល់​ថ្ងៃ​ យើង​ខ្ញុំ​ទទួល​បាន​ការ​ហ្វឹក​ហាត់​យ៉ាង​ហ្មត់​ចត់​ពី​គ្រូ​បង្វឹក ដូច្នេះ ការ​សហ​ការ​ក្នុង​ការ​ប្រ​កួត​មាន​ការ​ស៊ី​សង្វាក់​គ្នា​ល្អ​ណាស់។ ជា​ច្រើន​ឆ្នាំ​មក ខ្ញុំ​បាន​ចូល​រួម​ប្រ​កួត​ជា​ញឹក​ញាប់​ថ្នាក់​តំ​បន់​និង​ថ្នាក់​ជាតិ ហើយ​ទទួល​បាន​មេ​ដាយ​គ្រប់​ប្រ​ភេទ​ជា​ច្រើន។ ការ​ប្រ​កួត​ថ្នាក់​ជាតិ ប្រ​មូល​ផ្តុំ​កី​ឡា​ករ​ពូ​កែៗ​ក្នុង​ទូ​ទាំង​ប្រ​ទេស ដូច្នេះ ទទួល​បាន​មេ​ដាយ​មាស​១​គ្រឿង​លើ​ខ្លឹម​សារ​ក្រុម​បុរស យើង​ខ្ញុំ​ពិត​ជា​សប្បាយ​និង​មាន​មោទ​នភាព​ខ្លាំង​ណាស់។ នោះ​គឺ​ជា​លទ្ធ​ផល​នៃ​ការ​ហ្វឹក​ហាត់​និង​សហ​ការ​ស៊ី​សង្វាក់​គ្នា មាន​ស្មារតី​នឹង​នរ យក​ចិត្ត​ទុក​ដាក់​ពិ​និត្យ​ច្បាស់​លាស់​ពី​បច្ចេក​ទេស​បោះ​និង​បាញ់​បាល់​ត្រឹម​ត្រូវ”។

ពាន​រង្វាន់​ប្រ​កួត​កី​ឡា​ប៉េ​តង់​ជើង​ឯក​ក្រុម​ថ្នាក់​ជាតិ ឆ្នាំ​២០២៦ ដែល​ចាត់​តាំង​ឡើង​ជា​លើក​ដំ​បូង ដោយ​នា​យក​ដ្ឋាន​អប់រំ​កាយ​កី​ឡា​វៀត​ណាម​នៅ​ខេត្ត​កា​ម៉ាវ​កន្លង​ហើយ បាន​បញ្ចប់​ពោរ​ពេញ​ដោយ​ចំ​ណាប់​អា​រម្មណ៍។ ការ​ប្រ​កួត​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ស្វិត​ស្វាញ រំភើប​និង​ពោរ​ពេញ​ដោយ​ភាព​ទាក់​ទាញ បាន​បន្សល់​នូវ​ស្នាម​អនុ​ស្សាវ​រីយ៍​ល្អ​ប្រ​សើរ​អំ​ពី​ជំ​នាញ​និង​ស្មារតី​ប្រ​កួត​ដោយ​ភាព​ស្មោះ​ត្រង់ សាមគ្គី និង​ភាព​ថ្លៃ​ថ្នូរ។ ការ​ប្រ​កួត​បាន​ទាក់​ទាញ​កី​ឡា​ករ​កី​ឡា​កា​រិនី ១៦០​នាក់ មក​ពី​ខេត្ត​ក្រុង​ទាំង ១២ និង​អង្គ​ភាព​នា​នា​ក្នុង​ប្រ​ទេស មាន​ដូច៖ កា​ម៉ាវ ទី​ក្រុង​កឹង​ធើ វិញ​ឡុង ង៉ែ​អាង ក្រុង​ហូជី​មិញ ហា​ណូយ​។ល។ កី​ឡា​ករ​ កី​ឡា​កា​រិនី​ប្រ​កួត ៧ ខ្លឹម​សារ រួម​មាន៖ ក្រុម​បុរស​ ក្រុម​នា​រី ក្រុម​បច្ចេក​ទេស​បុរស ក្រុម​បច្ចេក​ទេស​នា​រី ក្រុម​បច្ចេក​ទេស​បុរស​-នា​រី ក្រុម​សហ​ការ​នា​រី ២ នាក់​-បុរស​ម្នាក់ និង​ក្រុម​សហ​ការ​បុរស ២ នាក់​-នា​រី​ម្នាក់៕

                                         យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ