នៅសង្កាត់អាងស្វៀង វិទ្យាស្ថាន Mekong នៃសាកលវិទ្យាល័យកឹងធើ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ចាត់តាំងសិក្ខាសាលាដាក់ឱ្យដំណើរការគម្រោង “ផ្លាស់ប្តូររបរចិញ្ចឹមជីវិតបៃតងដែលដឹកនាំដោយនារីនៅតំបន់ទំនាបដីជ្រាបជាតិជូរ Mekong” ផ្សព្វផ្សាយនៅឃុំនិញគ្វើយ ខេត្តកាម៉ាវ។
គម្រោងឧបត្ថម្ភដោយអង្គការ Stichting Oxfam Novib ប្រចាំការវៀតណាមធ្វើហិរញ្ញប្បទាន អនុវត្តក្នុងរយៈពេល ១៥ ខែ ចាប់ពីខែមករា ឆ្នាំ ២០២៦ ដល់ខែមេសា ឆ្នាំ ២០២៧។ គោលដៅជំរុញការផ្លាស់ប្តូរបៃតង លើកកម្ពស់តួនាទីរបស់នារីក្នុងការអភិវឌ្ឍរបរចិញ្ចឹមជីវិតប្រកបដោយចីរភាព សមស្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចូលរួមកសាងគោលនយោបាយនៅភូមិភាគ។

សាស្រ្តាចារ្យរង បណ្ឌិតវ៉ាំងផាមឌាំងទ្រី ប្រធានវិទ្យាស្ថាន Mekong សាកលវិទ្យាល័យកឹងធើថ្លែងក្នុងអង្គសិក្ខាសាលា។
សាស្ត្រាចារ្យរង បណ្ឌិត វ៉ាំងផាមឌាំងទ្រី ប្រធានវិទ្យាស្ថាន Mekong បញ្ជាក់៖ ខេត្តកាម៉ាវនិយាយដោយឡែក និងតំបន់វាលរាបទន្លេគឺវឡុងនិយាយជារួម កំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ; ធ្វើឱ្យជះឥទ្ធិពលដល់ជីវភាព ការផលិត និងរបរចិញ្ចឹមជីវិតរបស់ប្រជាជន។ល។ ឃុំនិញគ្វើយ គឺជាតំបន់ទំនាបដីជ្រាបជាតិជូរដាច់ដោយឡែកនៃតំបន់វាលរាបទន្លេគឺវឡុង ជាកន្លែងមានជនជាតិភាគតិចរស់នៅកុះករ ហើយជីវភាពប្រជាជនសំខាន់ផ្អែកលើផលិតកសិកម្ម។ ចំណូលពីការធ្វើស្រែនៅមានកម្រិតទាប ខណៈដែលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុកាន់តែច្បាស់លាស់ ដាក់ចេញនូវសំណូមពរជាចាំបាច់ត្រូវតែធ្វើពិពិធកម្មរបរចិញ្ចឹមជីវិត បង្កការងារបន្ថែម និងបង្កើនសមត្ថភាពសមប្រកបសម្រាប់សហគមន៍។ សាស្ត្រាចារ្យរង បណ្ឌិតវ៉ាំងផាមឌាំងទ្រីចែករំលែក៖ “សម្រាប់វិទ្យាស្ថាន Mekong អ្វីដែលសំខាន់គឺរួមជាមួយភូមិភាគកសាងទម្រង់របរចិញ្ចឹមជីវិតសហគមន៍ដែលមានសមត្ថភាពរក្សា រីកសាយភាយនិងបន្តអភិវឌ្ឍបន្ទាប់ពីគម្រោងបានបញ្ចប់។ យើងខ្ញុំរំពឹងថា គម្រោងនឹងរួមចំណែកលើកតម្លៃដែលមានស្រាប់របស់ភូមិភាគ ពង្រីកតួនាទីជាអង្គសំខាន់របស់នារី បង្កើនការផ្សារភ្ជាប់សហគមន៍ និងបង្កើតបាននូវដំណោះស្រាយរបរចិញ្ចឹមជីវិតសមស្របទៅនឹងលក្ខណៈតំបន់ទំនាបដីជ្រាបជាតិជូរ ក្នុងបរិការណ៍ដែលប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ”។

វាគ្មិនដោះដូរក្នុងអង្គសិក្ខាសាលា។
ផ្តើមពីភាពជាក់ស្តែងនោះ គម្រោងនឹងប្រមូលផ្តុំលើការអភិវឌ្ឍបៃតង ដោយផ្អែកលើប្រភពធនធានក្នុងស្រុក ដែលសមស្របនឹងលក្ខណៈធម្មជាតិរបស់ភូមិភាគ។ សកម្មភាពសំខាន់ៗរួមមាន៖ ហ្វឹកហាត់ផលិតជីសរីរាង្គ អតិសុខុមជីវសាស្រ្តអនុវត្តកាត់បន្ថយជាតិជូរ-ប្រៃក្នុងការផលិតស្រូវ ផលិតស្រូវកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ ការដាំផ្សិត ការដាំដំណាំរួមផ្សំ និងលើកកម្ពស់សមត្ថភាពទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងសកម្មភាពផលិត គម្រោងថែមទាំងបណ្តុះបណ្តាលបំណិនអាជីវកម្មឌីជីថល តភ្ជាប់ទីផ្សារជួញដូរផលិតផល បង្ខិតជិតប្រភពទុន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ក្រុមសហការ ក្រុមតភ្ជាប់ និងសហករណ៍ដែលមាននារីចូលរួមដឹកនាំ។
លោកស្រី ង្វៀងធីហេវ ប្រធានសមាគមសហពន្ធនារីឃុំនិញគ្វើយ ខេត្តកាម៉ាវ ឱ្យដឹង៖ ភូមិភាគមានសក្តានុពលជាច្រើនក្នុងការអភិវឌ្ឍកសិកម្ម និងផលិតផលពីប្រភពធនធានក្នុងស្រុក។ ថ្វីដ្បិតដូច្នោះក្តី ប្រជាជននៅតែប្រឈមមុខនឹងការលំបាកដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លក្ខណៈដីជូរប្រៃដាច់ដោយឡែក កាត់បន្ថយអំពីបច្ចេកទេសផលិត ប្រភពទុននិងទីផ្សារជួញដូរ។ ពិសេស នារីភូមិភាគដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែនៅជួបការលំបាកជាច្រើនក្នុងការបង្ខិតជិតបច្ចេកទេស ប្រភពកម្លាំងផលិត និងឱកាសទីផ្សារ។ ដូច្នេះ ការផ្សព្វផ្សាយគម្រោងមានអត្ថន័យជាក់ស្តែងក្នុងការជួយនារីលើកកម្ពស់សមត្ថភាព អភិវឌ្ឍរបរចិញ្ចឹមជីវិតបៃតងសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ លើកស្ទួយប្រាក់ចំណូល និងលើកកម្ពស់ឋានៈរបស់នារីក្នុងសហគមន៍។ លោកស្រីង្វៀងធីហេវ ចែករំលែក៖ “យើងខ្ញុំរំពឹងថា គម្រោងនឹងជួយឱ្យនារីនៅភូមិភាគមានទំនុកចិត្តជាងមុនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងរួមចំណែកជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការពារបរិស្ថាន និងកសាងជនបទថ្មីនៅភូមិភាគ”។
កិច្ចសហការយ៉ាងជិតស្និទ្ធរវាងអ្នកវិទ្យាសាស្ត្រ អ្នកជំនាញអភិវឌ្ឍន៍យេនឌ័រ រដ្ឋអំណាចភូមិភាគ រួមជាមួយស្មារតីធ្វើម្ចាស់របស់នារីនៅតំបន់ទំនាបដីជ្រាបជាតិជូរនិញគ្វើយ ត្រូវបានរំពឹងថានឹងបង្កើតបានជាគំរូជោគជ័យមួយអំពីការផ្លាស់ប្តូររបរចិញ្ចឹមជីវិតបៃតងប្រកបដោយចីរភាព អាចនឹងផ្សព្វផ្សាយទូលាយទៅដល់ភូមិភាគជាច្រើនទៀត នៅជនបទដីជ្រាបជាតិជូរនៃតំបន់វាលរាបទន្លេគឺវឡុង៕
យ្វីអាញ - លីសៀ