សមាគមកសិករឃុំថើយហ៊ឹងបានកំណត់ថា ការងារការពារគ្រឹះធាសតិអារម្មណ៍របស់បក្ស និងការប្រឆាំងបដិសេធន៍រាល់ទស្សនៈខុសឆ្គង ទស្សនៈអរិយភាពគឺជាភារកិច្ចស្នូលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការងារកសាងបក្ស និងប្រព័ន្ធនយោបាយឱ្យបានរឹងមាំ។ ផ្អែកលើមូលដ្ឋាននោះ សមាគមកសិករឃុំបានម្ចាស់ការអនុវត្តវិធានការព្រមៗគ្នា និងជាក់ស្តែងជាច្រើន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃរណសិរ្សសតិអារម្មណ៍នៅភូមិភាគ។

សមាគមកសិករឃុំថើយហ៊ឹងចាត់តាំងពិធីបង្ហាញមុខសាខាសមាគមកសិករដាំខ្នុរភូមិ៧។
ពិធីបង្ហាញមុខសាខាសមាគមកសិករដាំខ្នុរភូមិ៧ ទើបបានប្រព្រឹត្តឡើងក្នុងបរិយាកាសយ៉ាងពុះពោរ។ សមាជិកសមាគមកសិករទាំងឡាយមានសេចក្តីរំភើបរីករាយដែលបានស្តាប់កម្មាភិបាលសមាគមកសិករ ចែករំលែកព័ត៌មានអំពីប្រាក់ចំណូល ទីផ្សារលក់ផលិតផល ហើយកម្មាភិបាលសមាគមក៏បានបញ្ចូលការឃោសនាអំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងចលនាប្រឡងប្រណាំងនានាដែលបំផុសឡើងដោយសមាគមកសិករគ្រប់លំដាប់ថ្នាក់។ មុននោះ ក្នុងឱកាសអំណរអនុស្សាវរីយ៍លើកទី ១៣៦ ឆ្នាំ ទិវាខួបកំណើតលោកប្រធានហូជីមិញ សមាគមកសិករឃុំ រួមជាមួយរណសិរ្សមាតុភូមិ និងបណ្តាអង្គការនយោបាយ-សង្គមរបស់ឃុំ បានបើកយុទ្ធនាការសម្អាតបរិស្ថាន និងដាំដើមឈើបៃតងនៅលើដងផ្លូវចូលទៅកាន់មជ្ឈមណ្ឌលឃុំ...
តាមលោក ង្វៀងហ្វីហ្វាង អនុប្រធានប្រចាំការគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសមាគមកសិករឃុំបានឱ្យដឹង ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ សមាគមកសិករឃុំបានចាត់តាំងកម្មវិធីផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល សន្និបាតនិងប្រធានបទចំនួន ៦៧ លើកទាក់ទាញកម្មាភិបាលនិងសមាជិកចូលរួមប្រមាណ ៣.៧៧០ នាក់។ ក្រៅពីនេះ សមាគមកសិករឃុំបានរក្សាក្រុម Zalo ចំនួន ៣ គណនី Facebook ចំនួន ១ និងគណនី Tiktok ចំនួន ១។ ចំណែកទម្រង់សេដ្ឋកិច្ចសមូហភាពបានបង្កើតក្រុម Zalo ចំនួន ៦ និងបណ្តាសាខាសមាគមកសិករបានបង្កើតក្រុម Zalo ចំនួន ៨... ដើម្បីផ្តល់ព័ត៌មាន និងផ្សព្វផ្សាយអំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងពង្រីកការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ... តាមរយៈសកម្មភាពទាំងនេះ កម្មាភិបាល សមាជិក និងកសិករបានចូលរួមយ៉ាងសកម្មក្នុងការផលិត ព្រមទាំងរួមចំណែករក្សាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម...
សមាគមកសិករឃុំថើយហ៊ឹង តែងយកចិត្តទុកដាក់ និងជំនួយដល់សមាជិក និងកសិករក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព។ រហូតមកដល់ពេលនេះ សមាគមឃុំបានបង្កើតសាខាសមាគមកសិករវិជ្ជាជីវៈចំនួន ៤ ក្រុម ដែលមានសមាជិក ៧២ នាក់ និងមានផ្ទៃដីផលិត ១២៤ ហិកតា បង្កើតក្រុមសមាគមកសិករតាមបណ្តុំតាំងទីលំនៅចំនួន ៣៨ ក្រុម និងក្រុមសមាគមកសិករវិជ្ជាជីវៈចំនួន ១៥ ក្រុម ដោយមានសមាជិក ១៣៣ នាក់។ សមាគមបានជំនួយឧបត្ថម្ភដល់សមាជិក និងកសិករក្នុងការទទួលប្រភពទុនបុលដោយចុងការអាទិភាពព្រមទាំងសហការចាត់តាំងវគ្គបណ្តុះបណ្តាលផ្ទេរជូនវិទ្យាសាស្ត្រនិងបច្ចេកទេស ដើម្បីអភិវឌ្ឍន៍ការផលិត និងលើកកម្ពស់ជីវភាព។ ក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៦ សមាគមកសិករឃុំបានចលនាថវិកាដើម្បីជូនអំណោយចំនួន ៨០ ចំណែកដល់សមាជិកដែលមានជីវភាពលំបាក ខ្វះខាត ដោយទឹកប្រាក់សរុប ៣២ លានដុង ព្រមទាំងបានចលនាជំនួយកសាងផ្ទះចំនួន១ខ្នង ដោយតម្លៃ ៨៥ លានដុង។
សកម្មភាពជាក់ស្តែងរបស់សមាគមកសិករឃុំថើយហ៊ឹង បានរួមចំណែកកសាងនិងពង្រឹងទំនុកចិត្តរបស់កម្មាភិបាល សមាជិក និងប្រជាជន ចំពោះការដឹកនាំរបស់បក្ស រដ្ឋ និងអង្គការសមាគមកសិករ។ តាមថ្នាក់ដឹកនាំសមាគមកសិករឃុំ សមាគមនឹងបន្តជំរុញការឃោសនាផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មាភិបាល សមាជិក និងកសិករ អំពីសារៈសំខាន់នៃការងារការពារគ្រឹះធាសតិអារម្មណ៍របស់បក្ស។ ម្ចាស់ការក្តាប់សភាពការណ៍ និងប្រឆាំងទប់ស្កាត់បានទាន់ពេលនូវរាល់ទស្សនៈខុសឆ្គង ទស្សនៈអរិយភាពនិងការឃោសនាមួលបង្កាច់គោលការណ៍ គោលនយោបាយរបស់បក្ស ព្រមទាំងក្រឹត្យច្បាប់របស់រដ្ឋ...
ទន្ទឹមនឹងនោះដែរ សមាគមកសិករឃុំបានកំណត់ថា ការជំរុញការរៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបថហូជីមិញ គឺជាខ្លឹមសារគន្លឹះ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការចូលរួមកសាងនិងកែទម្រង់បក្ស។ សមាគមកសិករឃុំបានណែនាំដល់បណ្តាសាខាសមាគម និងក្រុមសមាគម ម្ចាស់ការក្នុងការអប់រំ តម្រង់ទិសនយោបាយ សតិអារម្មណ៍ ដាស់ភ្ងោកប្រពៃណីស្នេហាជាតិ និងលើកកម្ពស់ការប្រុងប្រយ័ត្នបដិវត្តន៍សម្រាប់សមាជិកនិងកសិករ ចំពោះរាល់ឧបាយកល និងល្បិចកលបំផ្លិចបំផ្លាញរបស់បណ្តាអានុភាពអមិត្ត។ ជាមួយគ្នានោះដែរ ពង្រឹងអង្គការចាត់តាំង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាពសកម្មភាពរបស់អង្គការសមាគម ជំរុញបណ្តាសកម្មភាពជំនួយសមាជិក និងកសិករក្នុងការអភិវឌ្ឍការផលិត ជាជំហានឆ្ពោះដល់ការលើកកម្ពស់ជីវភាពផ្នែកសម្ភារៈនិងស្មារតី... តាមរយៈនោះ ដាស់ភ្ងោកកម្លាំងផ្ទៃក្នុង បង្ក “ជំហរយុទ្ធសាស្រ្តក្នុងទឹកចិត្តប្រជាជន” យ៉ាងរឹងមាំ ម្ចាស់ការក្នុងការតស៊ូបដិសេធរាល់ទស្សនៈខុសឆ្គង រួមចំណែករក្សាឱ្យបានរឹងមាំនូវគ្រឹះធាសតិអារម្មណ៍របស់បក្ស៕
តឹមខ្វា-ដាលីន