កំសាន្ត រឿងពីនេះពីនោះ

05/06/2026 - 07:37

វិធី​សាស្ត្រ​សា​មញ្ញ​ជួយ​បណ្តេញ​រុយ​មូស និង​សត្វ​ល្អិត​នៅ​រដូវ​ភ្លៀង​ 

អា​កាស​ធាតុ​សំ​ណើម បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​រុយ មូស និង​សត្វ​ល្អិត​ជា​ច្រើន​ប្រ​ភេទ​កើត​នៅ​ក្នុង​ផ្ទះ ដើម្បី​ចៀង​វាង​ពី​មេ​រោគ​នាំ​ឱ្យ​កើត​ជំងឺ​ផ្សេងៗ សំ​ខាន់​បំ​ផុត​គឺ​អនា​ម័យ​ផ្ទះ​សម្បែង​ឱ្យ​បាន​ស្អាត​បាត។

អា​កាស​ធាតុ​សំ​ណើម​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​រុយ មូស និង​សត្វ​ល្អិត​កើត​នៅ​ក្នុង​ផ្ទះ។

អនា​ម័យ​ផ្ទះ​សម្បែង​ឱ្យ​ស្ងួត និង​ស្អាត​បាត គឺ​ជា​ជំ​ហាន​សំ​ខាន់​បំ​ផុត​

រដូវ​ភ្លៀង​តែង​ធ្វើ​ឱ្យ​ផ្ទះ​សម្បែង​សំ​ណើម បង្ក​បរិ​យា​កាស​ងាយ​ស្រួល​ឱ្យ​រុយ មូស និង​សត្វ​ល្អិត​កើត។ ព្រោះ​ហេ​តុ​នោះ ការ​អនា​ម័យ​ផ្ទះ​សម្បែង​ជា​ប្រ​ចាំ បាន​ចាត់​ទុក​ជា​វិធាន​ការ​មាន​ប្រ​សិទ្ធ​ភាព​ដើម្បី​បន្ថយ​សត្វ​ល្អិត។

អ្នក​ឯក​ទេស​ខាង​អនា​ម័យ​ផ្តល់​អនុ​សាសន៍ គប្បី​សម្អាត​ចង្ក្រាន​និង​កន្លែង​ទទួល​ទាន​អា​ហារ​រៀង​រាល់​ថ្ងៃ​ ពិ​សេស គឺ​វិនិច្ឆ័យ​អា​ហារ​សល់ កម្ទេច​កម្ទី​នំ​ឬ​ទឹក​នៅ​លើ​តុ​ចេញ​ភ្លាម។ អាង​លាង​ចាន ផ្ទៃ​ចង្ក្រាន និង​ធុង​សំ​រាម​គួរ​តែ​សម្អាត​ឱ្យ​ស្ងួត ចៀស​វាង​ទាក់ ទាញ​សត្វ​ល្អិត​ចូល​មក។

ក្រៅ​ពី​ការ​សម្អាត លោក​អ្នក​អាច​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ធម្ម​ជាតិ​ដើម្បី​បណ្តេញ​សត្វ​ល្អិត​ជំ​នួស​ឱ្យ​ការ​ប្រើ​សារ​ធាតុ​គី​មី។ ប្រ​ភេទ​ប្រេង​មួយ​ចំ​នួន​ដូច​ជា​ប្រេង​ម៉ង់​កុល ស្លឹក​គ្រៃ ក្រូច​ឆ្មារ ផ្កា​ឡា​វែន​ឌឺ ឬ​ដើម​អា​កា​ស្យា ក៏​មាន​ក្លិន​ជួយ​បណ្តេញ​រុយ​និង​មូស។

គ្រួ​សារ​ជា​ច្រើន​ក៏​បាន​ដាក់​ក្រូច​ឆ្មារ​ដោត​ផ្កា​ក្លាំ​ពូ នៅ​ជិត​បង្អួច ឬ​នៅ​ជ្រុង​ផ្ទះ​បាយ​ដើម្បី​បន្ថយ​សត្វ​ល្អិត ចូល​ក្នុង​ផ្ទះ។ ប្រេង​ស្តៅ​លាយ​រាវ​ជា​មួយ​ទឹក រួច​បាញ់ ជុំ​វិញ​ទ្វារ​ចេញ​ចូល​និង​តំ​បន់​សើម ក៏​ជួយ​បន្ថយ​សត្វ​ស្អិត​ចូល​ផ្ទះ។

បិទ​ឱ្យ​ជិត​ប្រ​ហោង និង​វិនិច្ឆ័យ​ទឹក​ដក់​នៅ​ជុំ​វិញ​ផ្ទះ

តាម​អ្នក​ឯក​ទេស​ខាង​បរិ​ស្ថាន​រស់​នៅ សត្វ​ល្អិត ជា​ច្រើន​ប្រ​ភេទ​តែង​ចូល​តាម​ចន្លោះ​ប្រ​ហោង​ទ្វារ​រន្ធ​ខ្យល់ ឬ​បង្អួច​ដែល​គ្មាន​សំ​ណាញ់​រាំង។

ព្រោះ​ហេតុ​នោះ ការ​ដំ​ឡើង​សំ​ណាញ់​រាំង​សត្វ​ល្អិត និង​ត្រួត​ពិ​និត្យ​ចន្លោះ​ប្រ​ហោង​ទ្វារ ចាត់​ទុក​ជា​វិធាន​ការ​ចាំ​បាច់​ក្នុង​រដូវ​ភ្លៀង។ ចន្លោះ​ប្រ​ហោង​ខាង​ក្រោម​ទ្វារ​ក៏​គួរ​តែ​បិទ​ឱ្យ​ជិត ដើម្បី​មិន​ឱ្យ​សត្វ​កន្លាត​ឬ​សត្វ​ល្អិត​វារ​ចូល​ផ្ទះ​នៅ​ពេល​យប់​។

ក្រៅ​ពី​នោះ លោក​អ្នក​អាច​ធ្វើ​អន្ទាក់​រុយ​ឬ​មូស​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​វត្ថុ​ធាតុ​សាមញ្ញៗ។ យក​ចាន​មួយ​ដាក់​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​លាយ​ជា​មួយ​សា​ប៊ូ​លាង​ចាន អាច​ទាក់​ទាញ​និង​ចាប់​រុយ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។

ចំ​ពោះ​មូស យក​ល្បាយ​ស្ករ ទឹក​និង​ដំ​បែ​ដាក់​ក្នុង​ដប​ប្លា​ស្ទិក​កាត់​ជា​ពីរ​ក៏​ជា​វិធី​សាស្ត្រ​ដែល​គេ​ច្រើន​តែ​អនុ​វត្ត ដើម្បី​បន្ថយ​ចំ​នួន​មូស​ក្នុង​ផ្ទះ។

បរិ​យា​កាស​ខាង​ក្រៅ​ផ្ទះ ក៏​គប្បី​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ។ អ្នក​ឯក​ទេស​ផ្តល់​អនុ​សាសន៍ គប្បី​សម្អាត​ទី​ធ្លា​ កាប់​ឆ្ការ​គុម្ពោត​ព្រៃ​ស៊ុម​ទ្រុម និង​ទឹក​ដក់​ក្នុង​ផើង​ផ្កា ទទឹក ឬ​ធុង​ដែល​មិន​ប្រើ​ប្រាស់ ពី​ព្រោះ​ទាំង​នេះ​ជា​កន្លែង​មូស​កើត។

គន្លឹះ​មួយ​ទៀត​ជួយ​បន្ថយ​សត្វ​ល្អិត​នៅ​ជុំ​វិញ​ផ្ទះ គឺ​ផ្លាស់​អំ​ពូល​ភ្លើង​ពណ៌​សដោយ​ភ្លើង​ពណ៌​លឿង ពី​ព្រោះ​ភ្លើង​ប្រ​ភេទ​នេះ​មិន​សូវ​ទាក់​ទាញ​សត្វ​ល្អិត​នៅ​ពេល​យប់។

ការ​គួប​ផ្សំ​អនា​ម័យផ្ទះ​សម្បែង វិនិច្ឆ័យ​សំ​ណើម និង​ម្ចាស់​ការ​ទប់​ស្កាត់​សត្វ​ល្អិត​ពី​ខាង​ក្រៅ​ចូល​ អាច​ធ្វើ​ឱ្យ​បរិយា​កាស​រស់​នៅ​ស្អាត​បាត និង​កាន់​តែ​មាន​ភាព​សុខ​ស្រួល​ក្នុង​រដូវ​ភ្លៀង៕

                      យោង​៖ laodong.vn - វិមាន​

ចែករំលែកអត្ថបទ