ឃុំវិញហាយ ទីក្រុងកឹងធើ គឺជាភូមិភាគមួយមានអត្រាជនរួមជាតិខ្មែររស់នៅច្រើនកុះករស្រូបអត្រា ៧២% នៃប្រជាជនសរុបទូទាំងឃុំ។ ប៉ុន្មានឆ្នាំជិតៗនេះ តំបន់នេះមានភាពផ្លាស់ថ្មីជាវិជ្ជមាន និងមិនបង្អង់ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ដោយការផ្គួបបញ្ចូលរវាងគោលនយោបាយជំនួយរបស់បក្ស រដ្ឋនិងការខិតខំប្រឹងប្រែងឈានឡើងដោយខ្លួនឯងរបស់ប្រជាជន។

ដោយសារមានប្រភពទឹកសាប ទើបជនរួមជាតិខ្មែរនៅឃុំវិញហាយវិនិយោគ
ក្នុងការផលិតកសិកម្ម។
តាមប្រសាសន៍សមមិត្ត ង៉ោមិញតឹម ប្រធានគណៈកម្មាធិការប្រជាជនឃុំវិញហាយ បានឱ្យដឹង ឃុំបានផ្សព្វផ្សាយកសាងគម្រោងវិនិយោគរដ្ឋ ដោយសរុបប្រភពទុនបានផ្តល់ ៤,៥៨០ ពាន់លានដុង រហូតមកទល់ពេលនេះ បានផ្តល់ថវិកា ៤,១២៧ ពាន់លានដុង។ តាមការគ្រោងទុកដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៦ នឹងផ្ទេរថវិកា ចំនួន ៤,៣៩៧ ពាន់លានដុង (លើសពី ៩៥% នៃផែនការទុន) សម្រេច ១០០% បរិមាណភាគនៃសេចក្តីសម្រេច។ ឃុំនឹងបន្តចង្អុលការដល់ការិយាល័យផ្នែកជំនាញនានា សហការជាមួយគណៈប្រជាជនភូមិនានា ដើម្បីត្រួតពិនិត្យ ជួសជុលប្រព័ន្ធលូមួយចំនួន ព្រមទាំងស្តារប្រឡាយធារាសាស្ត្រ ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាជនមានប្រភពទឹកសាប និងទឹកប្រៃ សម្រាប់ធ្វើការបង្កបង្កើនផលនិងចិញ្ចឹមជលផល។ ក្រៅពីនោះ ឃុំក៏បានវិនិយោគលើផ្លូវគមនាគមន៍ជាច្រើន ដែលកំពុងដំណើរការសាងសង់និងជួសជុល។ ក្រោយពីបានសម្រេចបណ្តាផ្លូវទាំងនេះនឹងតភ្ជាប់ជាមួយផ្លូវគមនាគមន៍ជនបទនានា បង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរការដោះដូរពាណិជ្ជកម្មនិងបានខិតជិតនឹងសេវារដ្ឋ។
ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បានបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅឃុំវិញហាយ។ ទម្រង់ផលិតកសិកម្មថ្មីៗ ដូចជាការចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់ ដាំខ្ទឹមក្រហមនិងការចិញ្ចឹមអាតេមា បានឧទ្ទេសនាមនិងអនុវត្តមានប្រសិទ្ធភាព ជួយបង្កើនប្រាក់ចំណូលដល់ប្រជាជនរាប់ពាន់គ្រួសារ។ ក្រៅពីផលិតកសិកម្ម ប្រជាជនជាច្រើននាក់ក៏បានផ្លាស់ប្តូរមកធ្វើការក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្មនិងសេវាកម្ម រកបានប្រភពប្រាក់ចំណូលលំនឹង។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រក្នុងឃុំ ថយចុះយ៉ាងខ្លាំង គឺនៅសល់ត្រឹមតែ ៨២ គ្រួសារ ក្រនិងគ្រួសារក្បែរក្រ ២៣០ គ្រួសារ នេះគឺដោយសារគោលនយោបាយជំនួយបង្កការងារធ្វើ ផ្លាស់ប្តូរមុខរបរនិងបុលទុនសម្រាប់ផលិតពីធនាគារគោលនយោបាយសង្គម។
នៅភូមិអូវថ A ឃុំវិញហាយ អត្រាផ្លូវក្នុងភូមិតែងបានចាក់បេតុងសម្រេចជាង ៩០% ជួយឱ្យប្រជាជនធ្វើដំណើរបានងាយស្រួល បង្កើនការដោះដូរពាណិជ្ជកម្ម និងការទទួលបានសេវារដ្ឋ ផ្លូវគមនាគមន៍ស្អាតបាត បង្កលក្ខណៈងាយស្រួលសម្រាប់រថយន្តបើកបរចូលទៅតំបន់អាស័យជននានា។ អ៊ំយឿងសែន អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ ឱ្យដឹង៖ “បច្ចុប្បន្ន ដោយសារបានរដ្ឋវិនិយោគសម្រាប់តំបន់ជនរួមជាតិខ្មែរ ទើបផ្លូវគមនាគមន៍ជនបទបានវិនិយោគយ៉ាងស្អាតបាត ជាមួយគ្នានោះ គ្រួសារខ្ញុំក៏បានបរិច្ចាគដីនិងចលនាប្រជាជនក្នុងភូមិឱ្យបរិច្ចាគដីជូនរដ្ឋដើម្បីកសាងផ្លូវបេតុងជនបទ”។
ការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរនៅវិញហាយ មិនអាចកាត់ផ្តាច់ពីកិច្ចសហការរវាងរដ្ឋនិងប្រជាជនបានឡើយ។ តាមទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” ប្រជាជនបានស្ម័គ្រចិត្តរួមចំណែកកម្លាំងកាយចិត្ត ទ្រព្យសម្បត្តិ និងបរិច្ចាគដីសម្រាប់ឱ្យរដ្ឋកសាងសំណង់សាធារណៈ។
បច្ចុប្បន្ន តំបន់ជនរួមជាតិខ្មែរនៅវិញហាយ កំពុងបន្តអភិវឌ្ឍឥតឈប់ឈរជាមួយនឹងគម្រោង និងកម្មវិធីថ្មីៗជាច្រើនបានផ្សព្វផ្សាយអនុវត្ត។ ជីវភាពរបស់ប្រជាជនកាន់តែមានភាពសម្បូរធូរធារនិងសុភមង្គល ហើយស្រុកភូមិក៏បានផ្លាស់ប្តូរទិដ្ឋភាពថ្មី ពោរពេញដោយភាពរស់រវើកនិងមានសក្តានុភាពនៃការអភិវឌ្ឍ៕
ដាលីន