ពិណពាទ្យ ជាទម្រង់ភ្លេងមួយប្រភេទផ្សារភ្ជាប់នឹងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ តាំងពីបុរាណមក ភ្លេងនេះបានផ្សារភ្ជាប់ស្អិតល្មួតជាមួយសិល្បៈសម្តែង និងជំនឿសាសនា ទន្ទឹមនឹងនោះ តែងអំណះអំណាងពីតួនាទីដ៏សំខាន់រហូតមកដល់សព្វថ្ងៃ ពិសេសនៅក្នុងពិធីបុណ្យប្រពៃណី និងពិធីកិច្ចសាសនារបស់សហគមន៍ជនរួមជាតិខ្មែរនៅណាមបូ។

វង់ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ។
តាមឯកសារស្រាវជ្រាវជាច្រើន ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរមានតាំងពីយូរយារណាស់មកហើយ។ ឈ្មោះហៅរបស់វង់ភ្លេងគឺផ្អែកលើឧបករណ៍ពិណនិងពាទ្យ (ជាឧបករណ៍ភ្លេង១ប្រភេទ) ក្នុងពេលប្រគំឧបករណ៍ពិណផ្តើមមុនគេ។ ទោះបីសព្វថ្ងៃឧបករណ៍ទាំងពីរនេះមិន បានប្រើប្រាស់ក្នុងវង់ភ្លេងក៏ដោយ ក៏ឈ្មោះពិណពាទ្យនៅតែបានរក្សានិងហៅឈ្មោះនេះរហូតមកដល់សព្វថ្ងៃ។
នៅសម័យបុរាណភ្លេងពិណពាទ្យបានប្រើប្រាស់ ជាសំខាន់សម្រាប់ទម្រង់សិល្បៈសម្តែង ដូចជាល្ខោនខោល ល្ខោនរបាំ ឬប្រគំឡើងដើម្បីថ្វាយព្រអាទិទេព ឬបារមីដែលមានមហិទ្ធិឫទ្ធិឬនៅពេលប្រជាជនប្រារព្ធពិធីអំណរគុណចំពោះបារមីដែលមានមហិទ្ធិឫទ្ធិជាកសិណសាក្សីដល់ការបួងសួង។
សព្វថ្ងៃ ភ្លេងពិណពាទ្យបានប្រើប្រាស់ទូលំទូលាយនៅក្នុងសហគមន៍។ ក្រៅពីថ្ងៃបុណ្យប្រពៃណី ដូចជា បុណ្យចូលឆ្នាំថ្មី សែនដូនតា បុណ្យបញ្ចុះខណ្ឌសីមា។ល។ ភ្លេងពិណពាទ្យនៅតែបានប្រគំកំដរនៅក្នុងកម្មវិធីសម្តែងសិល្បៈ - ច្រៀង - រាំ និងប្រគំនៅក្នុងការសម្តែងល្ខោនយូរកេរ ឬពិធីបុណ្យនៅតាមផ្ទះពុទ្ធបរិស័ទ ដូចជាបុណ្យពុទ្ធាភិសេក ឬបុណ្យសពជាដើម។
តាមប្រសាសន៍លោកអាចារ្យ យ័ញស៊ីវ គណៈកម្មការវត្តសេរីកណ្តាលសង្កាត់វិញភឿក ឱ្យដឹង ភ្លេងពិណពាទ្យក៏ជាសញ្ញាប្រាប់អ្នកភូមិស្រុកឱ្យបាន ដឹងថាមានអ្នកទើបស្លាប់ផងដែរ។ ដល់ថ្ងៃរំកិលសព ភ្លេងពិណពាទ្យបន្លឺឡើងដូចជាពាក្យជូនវិញ្ញាណក្ខន្ធ ជូនអ្នកអនិច្ចកម្មទៅកាន់ឈាបនដ្ឋាន។
ក្រៅពីបុណ្យសព នៅក្នុងថ្ងៃបុណ្យទាន ឬព្រឹត្តិការណ៍វប្បធម៌ ទន្ទឹមនឹងការប្រគំកំដរនូវបទភ្លេងប្រពៃណី តន្ត្រីករសព្វថ្ងៃក៏រវៀសរវៃប្រគំកំដរនូវចង្វាក់សម័យទៀតផង ដើម្បីរួមចំណែកញ៉ាំងកម្មវិធី បរិយាកាសឱ្យកាន់តែមានភាពអ៊ូអរជាងទៀត។
ចំពោះជនរួមជាតិខ្មែរ ចាប់ពីធំដឹងក្តីមកសូរភ្លេងពិណពាទ្យបានស៊ីជម្រៅទៅក្នុងផ្នត់គំនិត និងផ្សារភ្ជាប់ក្នុងការរស់នៅរបស់ពួកគាត់ទៅហើយ។
យល់ច្បាស់ពីតម្លៃដ៏សំខាន់របស់បេតិកភណ្ឌ សព្វថ្ងៃជនរួមជាតិខ្មែរនៅណាមបូនៅតែរក្សាភ្លេងពិណពាទ្យ ដូចជាល័ក្ខការណ៍មិនផ្លាស់ប្តូរក្នុងសកម្មភាពវប្បធម៌របស់សហគមន៍។ នៅតាមវត្តអារាមជាច្រើន បានបើកបង្រៀនភ្លេងពិណពាទ្យដោយឥតគិតថ្លៃ ដើម្បីបណ្តុះបណ្តាលដល់ជំនាន់ស្នងបន្តវេន ធានាមិនដាច់រយៈនៃបេតិកភណ្ឌ។
ព្រឹត្តិការណ៍ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ មានកិត្តិយលបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ឬការបង្កើតកំណត់ត្រាឯកទគ្គកម្មប្រគំភ្លេងទ្រង់ទ្រាយធំបំផុតនៅវៀតណាម មិនត្រឹមតែជាមោទនភាពរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការព្រួតដៃថែរក្សា និងពង្រីកនូវតម្លៃបេតិកភណ្ឌវប្បធម៌ជនជាតិពីជំនាន់មួយទៅជំនាន់មួយទៀតផង៕
វឌ្ឍា - វិមាន