កីឡា - ទេសចរណ៍ ទេសចរណ៍

29/05/2026 - 06:47

កា​ម៉ាវ ជា​ទី​តាំង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ 

ដោយ​ឧត្តម​ភាព​ជា​តំ​បន់​ដី​ចុង​ប៉ូច​ខាង​ត្បូង​នៃ​មាតុ​ភូមិ ដែល​មាន​ជន​ជាតិ​ទាំង​៣ គឺ៖ កិញ – ហ្វា – ខ្មែរ រស់​នៅ​ខេត្ត​កា​ម៉ាវ​មាន​ការ​រួម​បញ្ចូល​គ្នារ​វាង​ធន​ធាន​ធម្ម​ជាតិ​ដ៏​មាន​តម្លៃ និង​វប្ប​ធម៌ - សាស​នា​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស ជា​ទី​តាំង​ដ៏​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​នៅ​ក្នុង​និង​ក្រៅ​ប្រ​ទេស។

​ភ្ញៀវ​ទេស​ចរ​មក​កម្សាន្ត​នៅ​កា​ម៉ាវ បាន​ថត​រូប​អនុស្សាវ​រីយ៍។

យោង​តាម​មន្ទីរ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​ខេត្ត​កា​ម៉ាវ គ្រាន់​តែ​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ឈប់​សម្រាក​បុណ្យ (ចាប់​ពី​ថ្ងៃ​ទី ៣០ ខែ​មេ​សា ដល់​ថ្ងៃ​ទី ៣ ខែ​ឧស​ភា) កន្លង​ហើយ នៅ​តាម​មណ្ឌល ទី​តាំង​ទស្ស​នា​កម្សាន្ត ហូប​ចុក និង​ទី​កន្លែង​ស្នាក់​នៅ​ក្នុង​ខេត្ត បាន​ទទួល​ភ្ញៀវ​ទេស​ចរ ៣៩៧​.២០០​នាក់ កើន​ឡើង​៧,៨% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ប្រាក់​ចំ​ណូល សរុប​ប៉ាន់​ស្មាន​បាន ៣៧២,២ ពាន់​លាន​ដុង។ បណ្តា​តំ​បន់​និង​រមណី​យដ្ឋាន​ទេស​ចរណ៍​នា​នា​ដែល​មាន​ភ្ញៀវ​មក​ទស្ស​នា​ច្រើន​កុះ​ករ​នោះ​គឺ៖ តំ​បន់​ទេស​ចរណ៍​ជ្រោយ​កា​ម៉ាវ តំ​បន់​ទេស​ចរណ៍​អេ​កូឡូ​ហ្ស៊ី​សហ​គមន៍ ម៉ឺយ​ង៉ក មណ្ឌល​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម; ទី​លាន​ផាង​ង៉ុក​ហៀង វិ​ហារ​គ្រិស្ត​តាក់​សី ផ្ទះ​អ្នក​ប្រុស​បាក​លីវ វា​យោ​អគ្គិស​នី​ហ្វា​ប៊ិញ១ ។ល។ បង​ស្រី​ធី​ហឺន ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​អាង​យ៉ាង រៀប​រាប់៖ “កា​ម៉ាវ​មាន​ទេស​ភាព​ធម្ម​ជាតិ ស្រស់​ស្អាត ព្រម​ទាំង​មាន​និមិត្ត​សញ្ញា​ដ៏​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ជា​ច្រើន ដូច​ជា៖ បង្គា​នា​វា ចម្រៀង​តាយ​ទឺ ហើយ​វត្ត​ខ្មែរ​ក៏​មាន​ទេស​ភាព​និង​ស្ថា​បត្យ​កម្ម​ស្អាត​ប្លែក​ភ្នែក ម្ល៉ោះ​ហើយ​ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់។ ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗ ដូច៖ រម​ណីយ​ដ្ឋាន​ព្រះ​ម៉ែ​គង់​ស៊ី​អ៊ីម​ណាម​ហាយ រម​ណីយ​ដ្ឋាន​ដី​ជ្រោយ​វា​យោអគ្គិ​សនី និង​បាន​ភ្លក់​មុខ​ម្ហូប​ឆ្ងាញ់ៗ​ជា​ច្រើន​ដូច៖ គ្រឿង​សមុទ្រ នំ​ចាក់​អំ​បែង នំ​បញ្ចុក​ស៊ុប​គោ​ហឹរ ពិត​ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ខ្លាំង​ណាស់”។

ទន្ទឹម​នឹង​នោះ តំ​បន់​ទេស​ចរណ៍​នា​នា​ថែម​ទាំង​រៀប​ចំ​សកម្ម​ភាព​ជា​ច្រើន ដើម្បី​ទាក់​ទាញ​ភ្ញៀវ​មក​ទស្ស​នា​កម្សាន្ត​ទៀត​ផង។ លោក​ផាម​យ្វី​ខាញ់ ម្ចាស់​ទេស​ចរណ៍​សហ​គមន៍​ម៉ឺយ​ង៉ក ឃុំ​ដា​បាក ឱ្យ​ដឹង៖ មក​កាន់​រមណី​យដ្ឋាន​ទេស​ចរណ៍​សហ​គមន៍​ម៉ឺយ​ង៉ក ភ្ញៀវ​ទេស​ចរ​នឹង​បាន​លម្ហែ​កាយ​ក្នុង​លំ​ហ​បរិ​យា​កាស​ដ៏​ធំ​ល្វឹង​ល្វើយ​នៃ​ព្រៃ​ស្មាច់ ដក​ដង្ហើម​ស្រូប​យក​ខ្យល់​អា​កាស​ធម្ម​ជាតិ​ដ៏​បរិ​សុទ្ធ; បាន​ឆ្លង​បទ​ពិ​សោធន៍​ដើរ​កម្សាន្ត​កាត់​ព្រៃ ជិះ​ទូក​បី​សន្លឹក និង​សាក​ល្បង​ដើរ​លើ​ស្ពាន​ស្នួរ​។ល។

ឆ្នាំ​២០២៦ ទេស​ចរណ៍​កា​ម៉ាវ​បាន​កំ​ណត់​ទិស​ដៅ​ខិត​ខំ​ទទួល​ភ្ញៀវ​ទេស​ចរ​ចំ​នួន ៨,៥ លាន​នាក់ ក្នុង​នោះ មាន​ភ្ញៀវ​អន្តរ​ជាតិ ១៣៤.​៥០០ នាក់ ដោយ​ខិត​ខំ​សម្រេច​ឱ្យ​បាន​នូវ​ប្រាក់​ចំ​ណូល​សរុប ៩.៤៨៥ ពាន់​លាន​ដុង។ តាម​ប្រ​សាសន៍​លោក លី​វី​ត្រេវ​យឿង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​កា​ម៉ាវ នា​ពេល​កន្លង បណ្តា​តំ​បន់​ទេស​ចរណ៍​នា​នា​បាន​ទាញ​យក​ផល​ពី​ផលិត​ផល​ទេស​ចរណ៍​ជា​ច្រើន​ប្រ​ភេទ និង​មាន​ការ​តភ្ជាប់​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍ ​ដូច៖ Vie​travel, Sai​gon​tourist​។ល។ ដើម្បី​ភ្ញៀវ​ទេស​ចរ​បាន​ជ្រើស​រើស​ផលិត​ផល។ ជា​មួយ​គ្នា​នេះ​ដែរ ខេត្ត​ក៏​បាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​ធំៗ​ជា​ច្រើន ដូច​ពេល​ថ្មីៗ​នេះ បាន​ចាត់​តាំង​សប្តាហ៍​វិទ្យា​សាស្ត្រ​បច្ចេក​វិទ្យា - វប្ប​ធម៌ ទេស​ចរណ៍ និង​ការ​ប្រ​ឡង​ប្រ​ជែង “អង្ករ​ឆ្ងាញ់​ប្រ​ចាំ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង” លើក​ទី​១ ឆ្នាំ​២០២៦ ពិ​ធី​បុណ្យ​នំ​ប្រ​ពៃ​ណី ព្រឹត្តិ​ការណ៍ “ក្លិន​ក្រ​អូប​ព្រៃ​អ៊ូ​មិញ” ដែល​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​រាប់​ពាន់​នាក់; ខេត្ត​កំ​ពុង​ត្រៀម​ចាត់​តាំង​ទិវា​វប្ប​ធម៌​បេ​តិក​ភ័ណ្ឌ និង​ពិធី​បុណ្យ​បង្ហោះ​គោម ខេត្ត​កា​ម៉ាវ លើក​ទី​១ ឆ្នាំ ២០២៦ នៅ​ខែ​កញ្ញា

ខាង​មុខ​នេះ។ សកម្ម​ភាព​ទាំង​នេះ គឺ​ជា​ចំ​ណុច​លេច​ធ្លោ​ដ៏​សំ​ខាន់​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ឱ្យ​មក​កម្សាន្ត​នៅ​កា​ម៉ាវ​កាន់​តែ​ច្រើន​ឡើង៕

                                   យ្វី​អាញ - លី​សៀ

ចែករំលែកអត្ថបទ