មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

03/06/2026 - 06:38

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ទម្រង់ VAC ក្នុង​ការ​អភិ​វឌ្ឍ​កសិ​កម្ម​បៃ​តង​ 

ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​ នៅ​មណ្ឌល​កិញ​ម៉ើយ​សុក សង្កាត់​ខាញ់​ហ្វា ទី​ក្រុង​កឹង​ធើ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​យ៉ាង​ច្បាស់​ក្រ​ឡែត រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ការ​ពារ​បរិ​ស្ថាន និង​ជា​ជំ​ហានៗ​ក្លាយ​ជា​មូល​ដ្ឋាន​កសិ​កម្ម​បៃ​តង​ប្រ​កប​ដោយ​ចីរ​ភាព។

ទម្រង់​ចម្ការ -ស្រះ -ទ្រុង នៅ​មណ្ឌល​កិញ​ម៉ើយ​សុក សង្កាត់​ខាញ់​ហ្វា។

រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ​ កិញ​ម៉ើយ​សុក បាន​ក្លាយ​ជា​ចំ​ណុច​លេច​ធ្លោ​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ជា​លក្ខណៈ​គ្រួ​សារ អា​ស្រ័យ​អនុ​វត្ត​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង ប្រ​កប​ដោយ​ភាព​ឆ្លាត​វៃ។ ទូ​ទាំង​តំ​បន់​បច្ចុប្បន្ន មាន​គ្រួ​សារ​ប្រ​ជា​ជន​ជាង ២០ គ្រួ​សារ ចូល​រួម​អនុ​វត្ត​ទម្រង់​នេះ ជា​មួយ​វិធី​សាស្ត្រ​ច្នៃ​ប្រ​តិដ្ឋ​ជា​ច្រើន និង​សម​ស្រប​តាម​ស្ថាន​ភាព​ជាក់​ស្តែង​របស់​គ្រួ​សារ​នី​មួយៗ។ ឆ្លៀត​ប្រើ​ប្រាស់​ផ្ទៃ​ដី​ដែល​មាន​ស្រាប់ គ្រួ​សា​រទាំង​នេះ​បាន​គួប​ផ្សំ​ការ​ចិញ្ចឹម​សត្វ ដាំ​ដុះ និង​វា​រី​វប្ប​កម្ម ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​លំ​នឹង។

តាម​បណ្តោយ​ដង​ប្រ​ឡាយ​ក្នុង​វាល​ស្រែ ចម្ការ​បន្លែ ចម្រុះ​ជា​មួយ​ស្រះ​ចិញ្ចឹម​ត្រី បង្គា និង​ទ្រុង​ចិញ្ចឹម​សត្វ បាន​ក្លាយ​ជា​រូប​ភាព​មួយ​ធ្លាប់​ឃើញ​នៅ​ទី​នេះ។ ផ្ដើម​ពី​ទម្រង់​តូចៗ​ដំ​បូង ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​បាន​រីក​ចម្រើន​ជា​លំ​ដាប់ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​នៃ​ការ​ផលិត​កសិកម្ម​នៅ​ភូមិ​ភាគ។

លោក​ ឡឹម​យោន ប្រ​ធាន​សា​ខា​សមា​គម​កសិ​ករ​ក្នុង​មណ្ឌល ឱ្យ​ដឹង៖ “រយៈ​ពេល​កន្លង ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង បាន​មា​មីង​ក្នុង​មណ្ឌល​ចូល​រួម​យ៉ាង​សកម្ម និង​កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ អា​ស្រ័យ​ដោយ​បាន​ការ​ជំ​នួយ​បច្ចេក​ទេស ទន្ទឹម​នឹង​ការ​លើក​កម្ពស់​ស្មារតី​ការ​ពា​រប​រិស្ថាន គ្រួ​សារ​ប្រ​ជា​ជន ជា​ច្រើន​ដឹង​ពី​របៀប​ផលិត​សម​ស្រប បន្ថយ​ចំ​ណាយ និង​មាន​ប្រ​ភព​ចំ​ណូល​លំ​នឹង​ជាង​មុន”។

ក្នុង​ចំ​ណោម​នោះ ទម្រង់​របស់​លោក​ តូ​ជៀង គឺ​ជា​គំ​រូ​ដ៏​លេច​ធ្លោ​មួយ។ ដោយ​ចិញ្ចឹម​ជ្រូក​ជាង ១០០ ក្បាល គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​បង្គា ត្រី និង​ដាំ​បន្លែ​តាម​រ​ដូវ​កាល គ្រួ​សារ​លោក​តូ​ជៀង បា​នកសាង​ឡើង​នូវ​ទម្រង់​ផលិត​ដ៏​មាន​ប្រ​សិទ្ធ​ភាព​។ លោក​ជៀង ចែក​រំលែក៖ “ការ​ធ្វើ​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង គឺ​មាន​ចំ​ណុច​ល្អ ត្រង់​ថា ការ​ជំ​នួយ​ទៅ​វិញ​ទៅ​មក។ ជ្រូក​ បង្គា​ ត្រី​និង​បន្លែ​បង្ការ សុទ្ធ​តែ​ផ្តល់​ប្រាក់​ចំ​ណូល​ ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត”។ ជា​មធ្យម​ក្នុង​មួយ​ខែ​ៗ ទម្រង់​បាន​នាំ​មក​នូវ​ប្រ​ភព​ចំ​ណូល​ជិត ២០ លាន​ដុង ក្រោយ​ពី​ទូ​ទាត់​រួច​ស្រេច។

ពិ​សេស​ គ្រួ​សារ​ប្រ​ជា​ជន​ជា​ច្រើន​នៅ​គិញ​ម៉ើយ​សុក នៅ​ទាំង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សមា​គម​កសិ​ករ​ ដំ​ឡើង​អាង​ប៊ី​យូ​ហ្គាស​ទៀត​ផង។ អា​ស្រ័យ​ហេ​តុ​នោះ កាក​សំ​ណល់​ពី​ការ​ចិញ្ចឹម​សត្វ​បាន​ចម្រោះ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព បន្ថយ​ការ​បំ​ពុល​បរិ​ស្ថាន ព្រម​ទាំង​បង្កើត​បាន​ប្រ​ភព​ហ្គាស​ដុត​បម្រើ​ដល់​ការ​ប្រ​ជុំ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។

តាម​ប្រ​សាសន៍​លោក​ ដាំង​តឹង​យ៉ាង អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ ការ​ដែល​មាន​ប្រ​ជា​ជន​ជាង ២០ គ្រួ​សារ​ចូល​រួម​ទម្រង់ ចម្ការ​-ស្រះ​-ទ្រុង​ នៅ​កិញម៉ើយ​សុក បង្ហាញ​ឱ្យ​ឃើញ​ពី​លក្ខណៈ​នៃ​ការ​ផ្សព្វ​ផ្សាយ និង​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៃ​ទម្រង់​នេះ។ ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង​ មិន​ត្រឹម​តែ​ជួយ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​ប៉ុណ្ណោះ​ទេ នៅ​ទាំង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​ការ​ពារ​បរិ​ស្ថាន ឆ្ពោះ​ទៅ​រក​មូល​ដ្ឋាន​កសិ​កម្ម​បៃ​តង​ទៀត​ផង។ នេះ​ជា​ទម្រង់​ដែល​ចាំ​បាច់​ត្រូវ​តែ​បន្ត​ពង្រីក​ឱ្យ​បាន​ទូ​លំ​ទូ​លាយ​នា​ពេល​ខាង​មុខ។

ជាក់​ស្តែង​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ផ្ដើម​ពី​ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង ទាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព ឃើញ​ថា​ជីវ​ភាព​ប្រ​ជា​ជន​នៅ​កិញ​ម៉ើយ​សុក កាន់​តែ​បាន​កែ​លម្អ បរិ​ស្ថាន​ជន​បទ​បាន​រក្សា​យ៉ាង​បៃ​តង​- ជ្រះ​- ស្អាត​ជាង។ ជា​មួយ​នឹង​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ និង​ការ​ឧបត្ថម្ភ​ទាន់​ពេល​ពី​សមា​គម​កសិ​ករ ទម្រង់​ចម្ការ​-ស្រះ​-ទ្រុង នឹង​បន្ត​ពង្រីក​តួ​នា​ទី​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​អភិ​វឌ្ឍ​កសិ​កម្ម​ប្រ​កប​ដោយ​ចីរ​ភាព​នៅ​ភូមិ​ភាគ៕

                                     ហុង​ទើ - មេ​ងលី

ចែករំលែកអត្ថបទ