12/06/2026 - 06:00

ការ​ផ្ដល់​របប​អា​ហា​រូប​ត្ថម្ភ​ពី​ដំ​បូង​សម្រាប់​កុ​មារ 

ដើម្បី​កែ​លម្អ​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​កុ​មារ ទី​ក្រុង​កឹង​ធើ អនុ​វត្ត​ព្រម​គ្នា​នូវ​វិធាន​ការ​នា​នា ចាប់​ពី​ការ​ថ្លឹង​ទម្ងន់ វាស់​កម្ពស់​តាម​កាល​កំ​ណត់ ផ្តល់​បន្ថែម​មី​ក្រូ​សារ​ជាតិ រហូត​ដល់​ការ​បញ្ចុះ​ព្រូន និង​អន្ត​រា​គមន៍​ស្តារ​ស្ថាន​ភាព​កង្វះ អា​ហា​រូបត្ថម្ភ សំ​ដៅ​លើក​កម្ពស់​កាយ​សម្ប​ទា​របស់​កុមារ​តាំង​ពី​ដំ​បូង។

កម្មា​ភិ​បាល​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ថើយ​អាង​ហូយ ចាក់​វ៉ាក់​សាំង​បង្ការ​ជំ​ងឺ​ដល់​កុមារ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ផ្សព្វ​ផ្សាយ​នូវ​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ក្នុង​រដូវ​ក្តៅ​ជូន​ប្រ​ជា​ជន។

តាម​នោះ ផ្នែក​សុខា​ភិ​បាល​ទី​ក្រុង​កឹង​ធើ រក្សា​សកម្ម​ភាព​ថ្លឹង វាស់​កម្ពស់ វាយ​តម្លៃ និង​តាម​ដាន​ស្ថានភាព​អា​ហា​រូបត្ថម្ភ​កុមារ​អា​យុ​ក្រោម ៥ ឆ្នាំ​តាម​កាល​កំ​ណត់​នៅ​ថ្នាក់​ឃុំ សង្កាត់។ តាម​រយៈ​ការ​តាម​ដាន​ក្រា​ហ្វិក​នៃ​ការ​ធំ​ធាត់ ករណី​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ​បាន​រក​ឃើញ​ទាន់​ពេល​និង​ធ្វើ​អន្ត​រា​គមន៍​ស្តារ​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស កាត់​បន្ថយ​ស្ថាន​ភាព​កង្វះ​អា​ហា​រូបត្ថម្ភ​អូស​បន្លាយ ដែល​ជះ​ឥទ្ធិ​ពល​ដល់​ការ​ធំ​ធាត់​របស់​កុ​មារ។

ទន្ទឹម​នឹង​នោះ នៅ​តាម​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ សង្កាត់ បង្កើន​ការ​ណែ​នាំ​និង​ចល​នា​ឳពុក​ម្ដាយ ព្រម​ទាំង​អ្នក​ថែ​ទាំ​កុមារ ឱ្យ​ម្ចាស់​ការ​បញ្ចុះ​ព្រូន​តាម​កាល​កំ​ណត់​សម្រាប់​កុមារ​អា​យុ​ពី ២ ដល់ ៥ ឆ្នាំ ក្នុង ៦ ខែ​ម្តង។ សកម្ម​ភាព​នេះ បាន​បញ្ចូល​ក្នុង​ពេល​ថ្លឹង​ទម្ងន់​កុ​មារ​នៅ​ក្នុង​សហ​គមន៍ និង​អនុ​វត្ត​នៅ​តាម​សា​លា​មត្តេយ្យ ជួយ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​បង្ការ​ជំងឺ​បង្ក​ឡើង​ដោយ​ប៉ា​រ៉ា​ស៊ីត និង​កែ​លម្អ​សមត្ថ​ភាព​ស្រូប​យក​អា​ហា​រូបត្ថម្ភ​របស់​កុ​មារ។

ចំ​ពោះ​ឃុំ​ដែល​មាន​អត្រា​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ​រ៉ាំ​រ៉ៃ ចាប់​ពី ១៧,១% ឡើង​ទៅ​មជ្ឈ​មណ្ឌល​ត្រួត​ពិ​និត្យ​និង​បង្ការ​ជំ​ងឺ​ទី​ក្រុង​កឹង​ធើ គ្រោង​កញ្ចប់​ថវិ​កា ចាត់​តាំង​ការ​ទិញ​និង​ផ្តល់​ថ្នាំ​បញ្ចុះ​ព្រូន​ឥត​គិត​ថ្លៃ​សម្រាប់​កុមារ​កង្វះ​អា​ហា​រូបត្ថម្ភ អា​យុ​ពី ២ ដល់ ៥ ឆ្នាំ​គ្រប់ ១០០% ចំ​នួន ២ ដង​ក្នុង​មួយ​ឆ្នាំ។ ការ​ងារ​នេះ​អនុ​វត្ត​ផ្គួប​ជា​មួយ​យុទ្ធ​នា​ការ​ផ្តល់​បន្ថែម​វីតា​មីន​អា​កម្រិត​ខ្ពស់​នៅ​ក្នុង​ខែ​មិថុ​នា និង​ខែ​ធ្នូ រួម​នឹង​ការ​ថ្លឹងវាស់​កម្ពស់​វាយ​តម្លៃ​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​នៅ​ថ្នាក់​មូល​ដ្ឋាន ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​អន្តរា​គមន៍។

តាម​របាយ​ការណ៍​របស់​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រឹង​ដេ បង្ហាញ​ថា ការ​ងារ​ថែ​ទាំ​សុខ​ភាព​ដំ​បូង​សម្រាប់​កុមារ​តែង​រក្សា​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់។ ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ​ដំ​ណាក់​សុខា​ភិ​បាល​បាន​ចាត់​តាំង​ការ​ចាក់​ថ្នាំ​បង្ការ​ទៀង​ទាត់​ចំ​នួន ៩ លើក ធា​នា​ឱ្យ​កុមារ​លើ​ភូមិ​ឋាន​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់​សព្វ និង​ត្រឹម​ត្រូវ​តាម​កាល​វិ​ភាគ។

បង​ស្រី​ផាម​ង៉ុក​ប៊ិច នា​យិ​កា​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រឹង​ដេ បាន​ឱ្យ​ដឹង​ថា ក្រៅ​ពី​ការ​ងារ​ចាក់​ថ្នាំ​បង្ការ ដំ​ណាក់​សុខា​ភិ​បាល​នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ក្នុង​ការ​តាម​ដាន​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​ដល់​កុ​មារ។ នៅ​ខែ​មី​នា ឆ្នាំ​២០២៦ កន្លង ដំ​ណាក់​សុខា​ភិ​បាល​បាន​ចាត់​តាំង​ការ​ថ្លឹង​វាស់​កម្ពស់​វាយ​តម្លៃ​ស្ថាន​ភាព​អា​ហា​រូបត្ថម្ភ​ដល់​កុ​មារ​អា​យុ​ក្រោម ២ ឆ្នាំ តាម​រយៈ​នោះ តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ការ​ធំ​ធាត់ និង​អន្ត​រា​គមន៍​ទាន់​ពេល​ចំ​ពោះ​ករណី​មាន​ហា​និ​ភ័យ​ប្រ​ឈម​នឹង​ការ​កង្វះ​អា​ហា​រូបត្ថម្ភ។

ជាក់​ស្តែង​បង្ហាញ​ថា អា​ស្រ័យ​ការ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​រាល់​វិធាន​ការ ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​ការ​ថែ​ទាំ​អា​ហា​រូបត្ថម្ភ និង​សុខ​ភាព​សម្រាប់​កុមារ​បាន​លើក​កម្ពស់​ជា​ជំ​ហានៗ។ មាន​ឪ​ពុក​ម្ដាយ​ជា​ច្រើន​មាន​ភាព​ម្ចាស់​ការ​ជាង​ក្នុង​ការ​នាំ​កុមារ​ទៅ​ចាក់​ថ្នាំ​បង្ការ ថ្លឹង​ទម្ងន់ វាស់​កម្ពស់​តាម​កាល​កំ​ណត់ និង​អនុ​វត្ត​រាល់​វិធាន​ការ​បង្ការ​ជំ​ងឺ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​កង្វះ​អា​ហា​រូបត្ថម្ភ ព្រម​ទាំង​លើក​កម្ពស់​កាយ​សម្ប​ទា​កុ​មារ​តាំង​ពី​ដំ​បូង៕

  ហុង​ទើ - ថាច់​ធី

ចែករំលែកអត្ថបទ