12/06/2026 - 19:31

នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ស្ងើច​សរសើរ​អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន​ 

(អ.ឡ​)យោង​តា​មន​គរ​បាល​ទី​ក្រុង​កឹង​ធើ ក្រ​សួង​នគរ​បាល​ទើប​ចាត់​តាំង​ពិធី​ប្រ​គល់​លិខិត​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ ជូន​សមូហ​ភាព​ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ពិ​សេស​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ករណី​ពិសេស​បង្ក្រាប​ខ្សែ​រយៈ​ជួញ​ដូរ​និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ខុស​ច្បាប់​ ដែល​ធ្វើ​សកម្ម​ភាព​ឆ្លង​ដែន​ អន្តរ​ខេត្ត​ ដោយ​ទ្រង់​ទ្រាយ​ធំ​។ នគរ​បាល​ទី​ក្រុង​កឹង​ធើ ជា​អង្គ​ភាព​មួយ​ក្នុង​ចំណោម​អង្គ​ភាព​នា​នា​ មាន​កិត្តិ​យស​បាន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ស្ងើច​សរសើរ​ ជូន​រង្វាន់​ ព្រោះ​សម្រេច​បាន​ស្នា​ដៃ​លេច​ធ្លោ​ក្នុង​ដំណើរ​ការ​បង្កើត​ក្រុម​ការ​ងារ​ ប្រ​យុទ្ធ​ប្រ​ឆាំង​និង​បើក​ទូ​លាយ​ករណី​ពិសេស​។

លោក​វរ​សេ​នីយ​ឯក​ ប៊ូយឌឹកអាង​ នា​យក​រង​នគរ​បាល​ទី​ក្រុង​កឹង​ធើ(ទី​២ រាប់​ឆ្វេង​)តំណាង​នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​អនុ​រដ្ឋ​មន្ត្រី​ ង្វៀង​វ៉ាំងឡុង​ ជូន​លិខិត​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ ដល់​សមូហ​ភាព​។ រូប​ថត​៖ទំ​ព័រ​ព័ត៌មាន​អេឡិច​ត្រូ​និកក្រ​សួង​នគរ​បាល​។

លិខិត​សរសើរ​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​ បាន​កត់​សម្គាល់​នូវ​ស្មារតី​ទទួល​ខុស​ត្រូវ​ បញ្ញា​ឆ្លាត​វៃ​ ភាព​ក្លា​ហាន​និង​ការ​ប្តេជ្ញាចិត្ត​ប្រ​យុទ្ធ​ប្រ​ឆាំង​មិន​លើក​លែង​ចំ​ពោះ​បទ​ល្មើស​គ្រឿង​ញៀន​របស់​កង​កម្លាំង​ចូល​រួម​បង្ក្រាប​ករណី​ពិសេស​ ព្រម​ទាំង​ស្ងើច​សរសើរ​ចំ​ពោះ​កិច្ច​សហ​ការ​យ៉ាង​ជិត​ដិត​ មាន​ប្រ​សិទ្ធ​ភាព​រវាង​អង្គ​ភាព​នា​នា​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ កម្ចាត់​ខ្សែ​រយៈ​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន​សម្រេច​ជោគ​ជ័យ​។

អនុ​វត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​នគរ​បាល​ នគរ​បាល​ទី​ក្រុង​កឹង​ធើបាន​ម្ចាស់​កា​រស​ហ​ការ​ជា​មួយ​នា​យក​ដ្ឋាន​នគរ​បាល​ស៊ើប​អង្កេត​បទ​ល្មើស​គ្រឿង​ញៀន​និង​នគរ​បាល​ភូមិ​ភាគ​នា​នា​ ដើម្បី​ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​នូវ​វិធាន​ការ​ជំនាញ​ ផ្តុំកម្លាំង​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ខ្សែ​រយៈ​ជួញ​ដូរ​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​កម្ពុជា​ចូល​វៀតណាម​។

លេច​ធ្លោ​បំផុត​គឺ​ ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ជោគ​ជ័យ​នូវ​ករណី​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ចំ​នួន​៣ករណី​ បង្ក្រាប​ខ្សែ​រយៈ​ស្តុក​ទុក​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ឆ្លង​ដែន​ខុស​ច្បាប់​ពី​កម្ពុជា​មក​ទី​ក្រុង​កឹង​ធើនិង​ភូមិ​ភាគ​នៅ​ជិត​ខាង​។ កង​កម្លាំង​បាន​ចាត់​តាំង​ចាប់​ឃាត់​ខ្លួន​ ឆែក​ឆេរ​មុខ​សញ្ញា​ជា​មេ​ខ្លោង​២៥/២៥នាក់​ក្នុង​ករណី​ពិសេស​ សម្រេច​តាម​ផែន​កា​រដាក់​ចេញ​១០០%។ 

លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ដំ​បូង​និង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ករណី​ពិសេស​ បាន​ចាប់​ឃាត់​ខ្លួន​បណ្តោះអា​សន្ន​មុខ​សញ្ញា​៣៨នាក់​ រឹប​អូស​គ្រឿង​ញៀន​គ្រប់​ប្រ​ភេទ​ចំ​នួន​៣៨,២៨៥គី​ឡូ​ក្រាម​ ក្នុង​នោះ​ មាន​១៨គី​ឡូ​ក្រាម​ ដែល​រឹប​អូស​បាន​ក្នុង​ករណី​ចាប់​ឃាត់​ខ្លួន​មុខ​សញ្ញា​ វ៉ូ​វយ្វី​លិញ​ នៅ​ថ្ងៃ​ទី​៨ ខែ​មី​នា​ ឆ្នាំ​២០២៦ មាន​កាំ​ភ្លើង​ចំ​នួន​៤ដើម​ គ្រាប់​កាំ​ភ្លើង​២៦គ្រាប់​ ប្រាក់​សុទ្ធ​ជាង​៨០០លាន​ដុង​ រថ​យន្ត​៤គ្រឿង​ ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​ វត្ថុ​តាង​និង​ឯក​សា​រពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​។

ផ្តើ​មពី​លទ្ធ​ផល​នៃ​ការ​បង្ក្រាប​ដំ​បូង​ នគរ​បាល​ទី​ក្រុង​បន្ត​ពង្រីក​ការ​ស៊ើប​អង្កេត​ ធ្វើ​ឱ្យ​ច្បាស់​លាស់​ពី​បទ​ល្មើស​របស់​មុខ​សញ្ញា​ជាប់​ពាក់​ព័ន្ធ​។ មក​ទល់​ពេល​នេះ​ រក​ឃើញ​មុខ​សញ្ញា​១១១នាក់​ ធ្វើ​បណ្ដឹង​ពី​បទ​ឧក្រិដ្ឋ​ចំ​នួន​៧ ជាប់​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​លើ​ចុង​ចោទ​ចំ​នួន​៥៣នាក់​ ចាត់​វិធាន​ការ​រដ្ឋ​បាល​លើ​មុខ​សញ្ញា​៤៦នាក់​ បន្ត​កសាង​សំណុំ​រឿង​ចំ​ពោះ​ករណី​ដែល​នៅ​សេស​សល់​តាម​បទ​ប្បញ្ញត្តិ​។

លទ្ធ​ផល​ដែល​សម្រេច​បាន​ បាន​រួម​ចំណែក​កម្ចាត់​មេ​ខ្លោង​ក្នុង​ខ្សែ​រយៈ​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន​ ទប់​ស្កាត់​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ភព​គ្រឿង​ញៀន​ពី​ក្រៅ​នាំ​ចូល​ក្នុង​ប្រ​ទេស​។ល។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដល់​សមូហ​ភាព​និង​បុគ្គល​ ដែល​ចូល​រួម​បង្ក្រាប​បទ​ល្មើស​។

ដើម្បី​កត់​សម្គាល់​នូវ​ស្នា​ដៃ​ឆ្នើម​ពិសេស​របស់​កង​កម្លាំង​នគរ​បាល​ទី​ក្រុង​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​បំបែក​ករណី​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ មុន​នោះ​ នៅ​ថ្ងៃ​ទី​២៣ ខែ​មេ​សា​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិធី​ជូន​រង្វាន់​ជា​បន្ទាន់​ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​ចូល​រួម​បង្ក្រាប​បទ​ល្មើស​។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​រង្វាន់​បន្ទាន់​ដល់​សមូហ​ភាព​ចំ​នួន​៤ ជូន​ប័ណ្ណ​សរសើរ​ដល់​សមូហ​ភាព​ចំ​នួន​៩ និង​បុគ្គល​២៥នាក់​ ក្រ​សួង​នគរ​បាល​ជូន​រង្វាន់​បន្ទាន់​ដល់​សមូហ​ភាព​ចំ​នួន​២និង​នា​យក​ដ្ឋាន​នគរ​បាល​ស៊ើប​អង្កេត​បទ​ល្មើស​គ្រឿង​ញៀន​ ជូន​លិខិត​សរសើរ​ដល់​បុគ្គល​៥នាក់​ ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​និង​បង្ក្រាប​ជោគ​ជ័យ​នូវ​ករណី​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​។

លោក​ឧត្តម​សេ​នីយ​ត្រី​ ហ្វិញ​វៀតហ្វា​ នា​យក​នគរ​បាល​ទី​ក្រុង​កឹង​ធើ ជូន​ប័ណ្ណ​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​បាន​ចូល​រួម​
បង្ក្រាប​បទ​ល្មើស​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ វាយ​តម្លៃ​ថា​ នេះ​គឺ​ជា​យុទ្ធ​ជ័យ​ដ៏​ឆ្នើម​ពិសេស​ បង្ហាញ​ពី​ប្រ​សិទ្ធ​ភាព​នៃ​កា​រងា​រស​ហ​ការ​រវាង​កង​កម្លាំង​នា​នា​ កិច្ច​ចង្អុល​ការ​យ៉ាង​ប្តូរផ្តា​ច់របស់​ថ្នាក់​ដឹក​នាំ​ក្រ​សួង​នគរ​បាល​និង​ស្មារតី​ម្ចាស់​ការ​ ប្តេជា​ចិត្ត​វាយ​សម្រុក​ បង្ក្រាប​បទ​ល្មើស​របស់​នគរ​បាល​ទី​ក្រុង​កឹង​ធើ។ ស្នា​ដៃ​សម្រេច​បាន​ រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​ទប់​ស្កាត់​ប្រ​ភព​ផ្គត់​ផ្គង់​គ្រឿង​ញៀន​ និង​កា​រងា​រក​សាង​ភូមិ​ឋាន​ឃុំ​ សង្កាត់​គ្មាន​គ្រឿង​ញៀន​លើ​ភូមិ​ឋាន​ទី​ក្រុង​តាម​កិច្ច​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ រួម​ចំណែក​រក្សា​រឹង​មាំ​សន្តិ​សុខ​ នយោបាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ការ​ពារ​ជីវ​ភាព​សុខ​សាន្ត​ សុភ​មង្គល​របស់​ប្រ​ជា​ជន​៕

កេវ​ជិន​-មុនី​

ចែករំលែកអត្ថបទ