05/06/2026 - 18:28

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ជួយ​ប្រ​ជា​ជន​ពន្លត់​អគ្គិ​ភ័យ ជម្នះ​ផល​វិបាក​ 

ថ្ងៃ​ទី ៤ ខែ​មិថុ​នា វរ​សេនីយ៍​ត្រី ហ្វិញ​លី​ទឿង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែនទ្រុង​ប៊ិញ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង៖ អង្គ​ភាព​បាន​ចាត់​កម្មា​ភិ​បាល និង​យុទ្ធ​ជន​ចំ​នួន ៧ នាក់ សហ​ការ​ជា​មួយ​កង​កម្លាំង​នៅ​ភូមិ​ភាគ ជួយ​ប្រ​ជា​ជន​ពន្លត់​អគ្គិ​ភ័យ មិន​ឱ្យ​ឆេះ​រាល​ដាល​ទៅ​ផ្ទះ​ផ្សេង​ឡើយ។

មុន​នោះ នៅ​វេលា​ម៉ោង​ប្រ​ហែល ២២ និង ១៥ នា​ទី​ ថ្ងៃ​ទី ៣ ខែ​មិថុ​នា ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ទទួល​បាន​ព័ត៌​មាន​ពី​ប្រ​ជា​ជន​នៅ​ភូមិ​ម៉អ ឃុំ​ត្រឹង​ដេ ក្រុង​កឹង​ធើ មាន​ករណី​អគ្គិ​ភ័យ​កើត​ឡើង បណ្តាល​ឱ្យ​ឆេះ​ផ្ទះ ២ ខ្នង របស់​គ្រួ​សារ​លោក ថាច់​វ៉ាំង​ហាយ (កើត​ឆ្នាំ ១៩៦៩) និង​លោក ថាច់​វ៉ាំង​តាយ  (កើត​ឆ្នាំ ១៩៧១)។ ភ្លាម​បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន អង្គ​ភាព​បាន​ចាត់​ចែង​ក្រុម​ការ​ងារ​១​ក្រុម រួម​មាន​កម្មា​ភិ​បាល និង​យុទ្ធ​ជន​ចំ​នួន ៧ នាក់ ប្រ​ញាប់​ប្រ​ញាល់​ធ្វើ​ដំ​ណើរ​ទៅ​កាន់​កន្លែង​កើត​ហេតុ សហ​ការ​ជា​មួយ​កង​កម្លាំង និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ចូល​រួម​ពន្លត់​អគ្គិ​ភ័យ ការ​ពារ​កន្លែង​កើត​ហេតុ និង​ជួយ​ប្រ​ជា​ជន​ជម្នះ​ផល​វិបាក។

កម្មា​ភិ​បាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន ឧបត្ថម្ភ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​រង​គ្រោះ​អគ្គិ​ភ័យ​។

រហូត​ដល់​ម៉ោង​ប្រ​ហែល ១ អធ្រាត្រ ថ្ងៃ​ទី ៤ ខែ​មិថុ​នា​ អណ្តាត​ភ្លើង​ក៏​បាន​គ្រប់​គ្រង​ទាំង​ស្រុង។ គ្រោះ​អគ្គិ​ភ័យ​នេះ​គ្មាន​មនុស្ស​រង​គ្រោះ​ រី​ឯ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​តាម​ការ​ប៉ាន់​ស្មាន​ជិត​៨០ លាន​ដុង។ មូល​ហេតុ​ដំ​បូង​តាម​ការ​សន្និ​ដ្ឋាន​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិ​សនី។

ភ្លាម​ៗនោះ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ឃុំ​ត្រឹង​ដេ ចុះ​ទៅ​សួរ​សុខ​ទុក្ខ លើក​ទឹក​ចិត្ត​និង​ជូន​អំ​ណោយ ២ ចំ​ណែក រួម​មាន៖ គ្រឿង​ឧប​ភោគ​បរិ​ភោគ​ចាំ​បាច់​នា​នា ដើម្បី​ជួយ​ដល់​គ្រួ​សារ​រង​គ្រោះ​ឆាប់​លំ​នឹង​ជីវ​ភាព៕

យ្វី​អាញ់ - វ៉ាន់​តឹន​

ចែករំលែកអត្ថបទ