មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

10/06/2026 - 07:04

កា​ម៉ាវ៖ ជីវ​ភាព​ថ្មី​នៅ​រ៉ាច់​រាំង 

ស្ថិត​នៅ​កណ្តាល​តំ​បន់​ព្រែក​ទន្លេ​កា​ម៉ាវ ភូមិ​រ៉ាច់​រាំង ឃុំ​ឡុង​ដៀង មិន​ត្រឹម​តែ​ជា​តំ​បន់​ពោរ​ពេញ​ដោយ​ប្រ​វេ​ណី​បដិ​វត្តន៍ និង​ជា​កន្លែង​បង្កើត​សា​ខា​បក្ស​ដំ​បូង​បង្អស់​របស់​ខេត្ត​បាក​លីវ (បច្ចុប្បន្ន​ជា​ខេត្ត កា​ម៉ាវ) ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ភស្តុ​តាង​ដ៏​រស់​រវើក​នៃ​ការ​ផ្លាស់​ប្តូរ​ទិដ្ឋ​ភាព​ជន​បទ​នៅ​តំ​បន់​ជន​រួម​ជាតិ ខ្មែរ​កំ​ពុង​រីក​ចម្រើន ផ្តើម​ពី​គោល​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​និង​រដ្ឋ។

ជន​បទ​រ៉ាច់​រាំង​នា​បច្ចុប្បន្ន។

ភូមិ​រ៉ាច់​រាំង បច្ចុប្បន្ន មាន​ប្រ​ជា​ជន​រស់​នៅ ៤៦១ គ្រួ​សារ ក្នុង​នោះ មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​១៨៦​គ្រួ​សារ ពី​មុន​ជា​តំ​បន់​លំ​បាក​ខ្លាំង។ ជា​ច្រើន​ឆ្នាំ​មក​នេះ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខេត្ត​ក្នុង​ការ​វិនិ​យោគ​អនុ​វត្ត​ល្អ​គោល​នយោ​បាយ ស្ថាន​ភាព​ក្រ​លំ​បាក​បាន​រុញ​ច្រាន​ថយ​ក្រោយ​ជា​បណ្តើរៗ។ ជំ​នួស​ដោយ​ផ្លូវ​រាប​រលូន ស្ពាន​បេ​តង់ ផ្ទះ​ឥដ្ឋ​រឹង​មាំ​មាន​ភាព​សម​រម្យ។ល។ ពិ​សេស មក​ទល់​ពេល​នេះ គ្រួ​សារ​ក្រី​ក្រ​ក្នុង​ភូមិ​នៅ​៨​គ្រួ​សារ បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន​ជូន​គ្រួ​សារ​គោល​នយោ​បាយ។ លោក​ឡេ​ថាញ​ទ្រឹង លេ​ខា​សា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​រ៉ាច់​រាំង ឱ្យ​ដឹង៖ “ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​បំ​ផុត​របស់​ប្រ​ជា​ជន​នៅ​រ៉ាច់​រាំង គឺ​ការ​គិត​គូរ​ផលិត បង្វែរ​ពី​ជំ​នាញ​ផលិត​ស្រូវ បង្វែរ​មក​អនុ​វត្ត​វារី​វប្ប​កម្ម ជួយ​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន។ ទន្ទឹម​នឹង​នោះ មាន​គោល​នយោ​បាយ វិនិ​យោគ​ជា​ច្រើន បាន​ផ្សព្វ​ផ្សាយ​បង្ក​លក្ខណៈ​ឱ្យ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ បាន​បុល​ទុន​ដើម្បី​ពង្រីក​ការ​ផលិត និង​រៀន​របរ។ ព្រម​ជា​មួយ​នោះ សា​ខា​បក្ស​ចង្អុល​ការ​ដល់​បក្ខ​ជន​ត្រួត​ពិ​និត្យ​និង​ណែ​នាំ​អនុ​វត្ត​ទម្រង់​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​សមា​ជិក​ម្នាក់ៗ ដើម្បី​ផ្ដល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ផ្តើម​ពី​នោះ ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​បាន​លេច​ឡើង​ជា​ច្រើន គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ គ្រួ​សារ​ធូរ​ធារ​កាន់​តែ​កើន​ឡើង”។

លោក​លីវ​ហ្វាង​លិញ ជា​អ្នក​ជោគ​ជ័យ​នឹង​ទម្រង់​ចិញ្ចឹម​បង្គា​ជើង​ស​ក្នុង​ស្រះ​ក្រាល​បាត​តង់​បិទ​ជិត។ បច្ចុប្បន្ន គាត់​វិនិ​យោគ​ទុន​ជាង ៤ ពាន់​លាន​ដុង​សម្រាប់​ស្រះ​ចិញ្ចឹម​ចំ​នួន ១២ និង​អនុ​វត្ត​បច្ចេក​វិទ្យា​ទំ​នើប ប្រ​ព្រឹតិ្ត​កម្ម​ទឹក​កខ្វក់​ដោយ​ដំ​បែរ​អតិ​សុ​ខុម​ប្រាណ​ដើម្បី​ប្រើ​ប្រាស់​ឡើង​វិញ​និង​ការ​ពារ​បរិ​ស្ថាន។ ជោគ​ជ័យ​របស់​ទម្រង់​ផ្តល់​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​លោក​លិញ​ពី ៥០០​-៦០០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ។ លោក​លិញ ឱ្យ​ដឹង៖ “មុន​នឹង​ចិញ្ចឹម​បង្គា​ជើង ស​ក្នុង​ស្រះ​ក្រាល​បាត​តង់​បិទ​ជិត ខ្ញុំ​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់ សិក្ខា​សា​លា​និង​សន្និ​សីទ​ជា​ច្រើន​លើក អំ​ពី​បច្ចេក​ទេស​ចិញ្ចឹម​បង្គា។ អា​ស្រ័យ​យល់​ច្បាស់​ពី​បច្ចេក​ទេស​ចិញ្ចឹម ព្រម​ទាំង​ទទួល​បាន​ការ​ឧបត្ថម្ភ ទុន​អនុ​គ្រោះ ដូច្នេះ ខ្ញុំ​មិន​រា​រែក​ក្នុង​ការ​វិនិ​យោគ អនុ​វត្ត​ទម្រង់​ជោគ​ជ័យ នាំ​មក​ប្រាក់​ចំ​ណេញ​ខ្ពស់”។

សម​មិត្ត ង្វៀង​ណាម​ក្វឹង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ដៀង ឱ្យ​ដឹង៖ “ភូមិ​រ៉ាច់​រាំង ជា​កន្លែង​បង្កើត​សា​ខា​បក្ស​ដំ​បូង​បង្អស់​របស់​ខេត្ត​បាក​លីវ (ចាស់) ម្ល៉ោះ​ហើយ តែង​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់ មាន​គោល​នយោ​បាយ​ជា​ច្រើន​របស់​បក្ស​និង​រដ្ឋ ដូច​ជា៖ ការ​វិនិ​យោគ​កសាង​មូល​ដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ គោល​នយោ​បាយ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ បុល​ទុន​ផលិត រៀន​របរ​សម្រាប់​គ្រួ​សារ​ខ្មែរ​។ល។ បាន​អា​ទិភាព​អនុ​វត្ត​ព្រមៗ​គ្នា ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។ សព្វ​ថ្ងៃ រ៉ាច់​រាំង​កំ​ពុង​មាន​សម្ទុះ​អភិ​វឌ្ឍន៍​រឹង​មាំ សក្តិ​សម​នឹង​ប្រ​វេ​ណី​ដ៏​អង់​អាច​របស់​ភូមិ​ស្រុក”៕

                                            លី​ធាន-មុ​នី

ចែករំលែកអត្ថបទ