សង្កាត់ត្រាវិញ ខេត្តវិញឡុង រៀងរាល់ថ្ងៃតែងមានកម្មវិធីពិសេសគឺប្រឡងប្រណាំងកសាងភូមិស្រុក ក្នុងនោះ តួនាទីរបស់អ្នកវ័យចាស់បានកត់សម្គាល់ជានិច្ច។ ពិសេស លោកថាច់សាង ប្រធានសមាគមអ្នកវ័យចាស់សង្កាត់ត្រាវិញ និងជាប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់ គឺជាគំរូឆ្នើមបានសហគមន៍គោរពរាប់អាន។

លោកថាច់សាង ប្រធានសមាគមអ្នកវ័យចាស់ ប្រធានគណៈកម្មការវត្តសិលាទ្រថ្មទល់
សង្កាត់ត្រាវិញ ខេត្តវិញឡុង
ទោះបីមានអាយុជាង ៧០ ឆ្នាំប្លាយ សុខភាពរបស់គាត់មិនបានដូចដើមក៏ដោយ ប៉ុន្តែគាត់នៅតែចូលរួមសកម្មភាពចលនា ពង្រីកបទពិសោធន៍ដើម្បីរួមចំណែកដល់ភូមិស្រុក។ គាត់មិនត្រឹមតែគិតគូរដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់ស្មារតីសាមគ្គីរវាងបណ្តាជនជាតិនៅភូមិភាគទៀតផង ពិសេសគឺសហគមន៍ជនរួមជាតិខ្មែរ។
ពង្រីកបទពិសោធន៍កសាងជនបទថ្មីក្នុងបរិការណ៍ ភូមិភាគជំរុញកសាងជនបទថ្មី លោកថាច់សាង តែងឈានមុខចូលរួមនូវចលនាប្រឡងប្រណាំង ជាគំរូដល់កូនចៅនិងប្រជាជន។ គាត់តែងចលនាមាមីងអនុវត្តបានល្អនូវគោលមាគ៌ា គោលការណ៍របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ ទន្ទឹមនឹងនោះ រក្សាអនាម័យបរិស្ថាននៅតំបន់តាំងទីលំនៅ។ លោក ថាច់សាង ឱ្យដឹង៖ “ទោះបីវ័យចាស់ សុខភាពថមថយ ប៉ុន្តែខ្ញុំនៅតែខិតខំធ្វើជាគំរូដល់កូនចៅក្នុងការថែរក្សាប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ”។
លោកស៊ើងវឹង លេខាសាខាបក្សអនុសង្កាត់ ១៨ សង្កាត់ត្រាវិញ ឱ្យដឹង៖ “លោកថាច់សាង តែងបានសហគមន៍ជឿទុកចិត្តនិងស្តាប់តាមដំបូន្មានរបស់គាត់។ គាត់មិនត្រឹមតែជួយដោះស្រាយទំនាស់ផ្ទៃក្នុងរវាងគ្រួសារប្រជាជនប៉ុណ្ណោះទេ ថែមទាំងចលនាប្រជាជនគ្រប់រូបឱ្យខិតខំធ្វើការរកស៊ី ចិញ្ចឹមកូនរៀនសូត្រ និងកសាងជីវភាពស្រុះស្រួល សាមគ្គីទៀតផង។ “អ្នកវ័យចាស់មិនត្រឹមតែជាទីបង្អែកផ្នែកស្មារតីក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងស្នូលក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ពង្រីកផែនមហាសាមគ្គីទូទាំងប្រជាជនគិតគូរជីវភាពសម្ភារៈនិងស្មារតី ដើម្បីអ្នកវ័យចាស់រស់នៅសប្បាយរីករាយ មានសុខភាពល្អ និងរស់នៅមានប្រយោជន៍” - លោក ស៊ើងវឹង បានបញ្ជាក់ដូច្នេះ។
ចលនា “វ័យចាស់គំរូល្អ” បានសាយភាយជាច្រើនឆ្នាំកន្លង ចលនា “វ័យចាស់គំរូល្អ” បានសមាគមអ្នកវ័យចាស់គ្រប់ថ្នាក់ផ្សព្វផ្សាយទូលំទូលាយនៅសង្កាត់ត្រាវិញ។ បច្ចុប្បន្ន សមាគមមានសមាជិកជាច្រើនសកម្មចូលរួមក្នុងសកម្មភាពប្រឡងប្រណាំងស្នេហាជាតិ ផ្តល់គំនិតកសាងភូមិស្រុក សម្រុះសម្រួលនៅមូលដ្ឋាន និងអប់រំប្រពៃណីដល់យុវជនជំនាន់ក្រោយ។ តាមរយៈសកម្មភាពទាំងនេះ តួនាទីនិងមុខតំណែងរបស់អ្នកវ័យចាស់ក្នុងគ្រួសារនិងសង្គម បានបន្តអំណះអំណាង។ មិនត្រឹមតែជាអ្នកស្តាប់និងចែករំលែកបទពិសោធន៍ប៉ុណ្ណោះទេ អ្នកវ័យចាស់នៅទាំងជាគំរូ បង្កកម្លាំងជំរុញដល់សហគមន៍ទាំងមូលអភិវឌ្ឍន៍ទៀតផង។
អនុស្សាវរីយ៍ទិវាប្រពៃណីអ្នកវ័យចាស់វៀតណាម ទូទាំងសង្គមមានឱកាសកត់សម្គាល់នូវការរួមចំណែករបស់លោកថាច់សាង និងអ្នកវ័យចាស់រាប់ពាន់នាក់ផ្សេងទៀតក្នុងទូទាំងប្រទេស។ នេះជាឱកាសដើម្បីបន្តពង្រីកប្រពៃណី “គោរពចាស់ទុំអាយុវែង” កសាងបរិស្ថានរស់នៅល្អប្រសើរដល់អ្នកវ័យចាស់គ្រប់ជំនាន់ ទន្ទឹមនឹងនោះ បន្តប្រើប្រាស់អស់ពីលទ្ធភាពនូវបទពិសោធន៍ បញ្ញារបស់ពួកគាត់ដល់ការអភិវឌ្ឍដោយចីរភាពរបស់ភូមិស្រុកនិងប្រទេសជាតិ៕
ស៊ើងម៉ាល័យ - វិមាន