ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/05/2026 - 20:30

ស្រាវ​ជ្រាវ​ក្រម​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល ធា​នា​សត្យា​នុម័ត សម​ស្រប 

លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ដល់​សមា​ជិក​ក្រុម​ប្រឹក្សា  និង​ក្រុម​ជំ​នួយ​ការ​បន្ត​ស្រាវ​ជ្រាវ​ក្រម​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ក្នុង​ឆ្នាំ ២០២៦ ធា​នា​សត្យា​នុម័ត សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​អង្គ​ភាព និង​ភូមិ​ភាគ។

នៅ​ថ្ងៃ​ទី ៥ ខែ​ឧសភា លោក ត្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​វាយ​តម្លៃ និង​រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​ទី​ក្រុង​កឹង​ធើ​ឆ្នាំ ២០២៥។

លោក ត្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​វាយ​តម្លៃ និង​រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៥។

តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​ប្រឹក្សា ឆ្លង​តាម​រយៈ​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​លក្ខ​ឋាន ខ្លឹម​សារ​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ រួម​មាន កែ​ទម្រង់​របប កែ​ទម្រង់​រដ្ឋ​បាល និង​ប្រ​ព័ន្ធ​ចាត់​តាំង។ មន្ទីរ ផ្នែក អង្គ​ភាព​បុព្វ​ហេតុ​ទាំង​អស់ និង​ឃុំ សង្កាត់​ចំ​នួន ១០៣ បាន​អនុ​វត្ត​វាយ​តម្លៃ​យ៉ាង​ម៉ឺង​ម៉ាត់ និង​ផ្ញើ​លទ្ធ​ផល​មកក្រុម​ប្រឹក្សា​ត្រូវតាម​ពេល​វេលា​កំ​ណត់; អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ផ្នែក​ទន់​ឱ្យ​ពិន្ទុ និង​ស៊ើប​អង្កេត​សង្គម​វិទ្យា (SIPAS) ជួយ​លទ្ធ​ផល​ឆ្លុះ​បញ្ចាំង​ជាក់​ស្តែង សត្យា​នុម័ត​អំ​ពី​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​ការ​បម្រើ​សេវា​របស់​ស្ថា​ប័ន​រដ្ឋ​បាល។ លទ្ធ​ផល​វាយ​តម្លៃ​បាន​បញ្ជាក់​ឱ្យ​ឃើញ មាន​មន្ទីរ ផ្នែក​ចំ​នួន ៦៦,​៦៧% បាន​រៀប​ចំ​ណាត់​ថ្នាក់​ឆ្នើម; ឃុំ សង្កាត់ សម្រេច​អត្រា​ឆ្នើម​ចំ​នួន ១,៩៤% (មាន​អង្គ​ភាព​ចំ​នួន២)។ អង្គ​ភាព​បុព្វ​ហេតុ​ថ្នាក់​ក្រុង (មាន​អង្គ​ភាព​ចំ​នួន​១៨) ឆ្លង​តាម​រយៈ​ការ​វាយ​តម្លៃ មាន​អង្គ​ភាព​ចំ​នួន ៣ បាន​រៀប​ចំ​ណាត់​ថ្នាក់​ឆ្នើម មាន​អង្គ​ភាព​ចំ​នួន ៦ បាន​រៀប​ចំ​ណាត់​ថ្នាក់​ល្អ អង្គ​ភាព​ចំ​នួន ៥ បាន​រៀប​ចំ​ណាត់​ថ្នាក់​មធ្យម និង​អង្គ​ភាព​ចំ​នួន ៤ បាន​រៀប​ចំ​ណាត់​ថ្នាក់​ទាប។

សមា​ជិក​ក្រុម​ប្រឹក្សា​ថ្លែង​យោ​បល់​អំ​ពី​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ក្នុង​កិច្ច​ប្រ​ជុំ។

ទន្ទឹម​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន សមា​ជិក​ក្រុម​ប្រឹក្សា​យល់​ថា គម្លាត​ពិន្ទុ​រវាង​អង្គ​ភាព​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​បំ​ផុត និង​ទាប​បំ​ផុត​នៅ​មាន​ចំ​នួន​ច្រើន (ឃុំ សង្កាត់​គម្លាត​​គ្នា ៤៦,៩៥% អង្គ​ភាព​បុព្វ​ហេតុ​គម្លាត​គ្នា ៣៩,១១%)។ អង្គ​ភាព​ជា​ច្រើន​បាន​បន្ថយ​ពិន្ទុ​ត្រង់​លក្ខ​ឋាន​សំ​ខាន់ៗ ដូច​ជា៖ ការ​កែ​ទម្រង់​រដ្ឋ​បាល រដ្ឋ​អំ​ណាច​ឌី​ជី​ថល និង​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ចំ​ពោះ​ការ​បម្រើ​សេ​វា​របស់​ស្ថា​ប័ន​រដ្ឋ​បាល។ ពិ​សេស ប្រ​សិទ្ធ​ភាព​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​ថ្នាក់​ឃុំ​មិន​ស្មើ (នៅ​មាន​ឃុំ សង្កាត់​ចំ​នួន ៤ រៀប​ចំ​ណាត់​ថ្នាក់​ទាប) ប្រ​ការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​អនុ​វត្ត​កែ​ទម្រង់​រដ្ឋ​បាល​របស់​ឃុំ សង្កាត់​មួយ​ចំ​នួន​មិន​ទាន់​បាន​យក​ចិត្ត​ទុក​ដាក់​ត្រឹម​ត្រូវ​នៅ​ឡើយ។

លោក ត្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ​ក្រុម​ប្រឹក្សា​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ទី​ក្រុង ឆ្នាំ​២០២៥។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​នេះ លោក ត្រឿង​កាញ់​ត្វៀង សំ​ណូម​ពរ​ស​មា​ជិក​ក្រុម​ប្រឹក្សា និង​ក្រុម​ជំ​នួយ​ការ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​របាយ​ការណ៍ ដើម្បី​ត្រៀម​បម្រុង​ដល់​កិច្ច​ប្រ​ជុំ​បូក​សរុប ប្រ​កាស​លទ្ធ​ផល​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល ទន្ទឹម​នឹង​នោះ​បន្ត​ស្រាវ​ជ្រាវ​ក្រម​លក្ខ​ឋាន​វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​ការ​ងារ​កែទម្រង់​រដ្ឋ​បាល​ឆ្នាំ ២០២៦ ធា​នា​សត្យា​នុម័ត សម​ស្រប​នឹង​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​របស់​អង្គ​ភាព និង​ភូមិ​ភាគ។ លោក​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង បាន​កត់​សម្គាល់​នូវ​ខ្លឹម​សារ​មួយ​ចំ​នួន​គប្បី​វាយ​តម្លៃ​ឱ្យ​ហ្មត់​ចត់ ដូច​ជា៖ លក្ខណៈ​បើក​ចំ​ហ តម្លា​ភាព​ក្នុង​ការ​ជ្រើស​រើស តែង​តាំង​អ្នក​រដ្ឋ​ការ និង​បុគ្គ​លិក; គុណ​ភាព​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ និង​វិស័យ​ហិ​រញ្ញ​វត្ថុ​រដ្ឋ ទន្ទឹម​នឹង​នោះ មាន​វិ​ធាន​ការ​ជម្នះ​ចំ​ណុច​ខ្វះ​ខាត​នូវ​ខ្លឹម​សារ​ខាង​លើ​ក្នុង​ពេល​ខាង​មុខ៕

ក្វឹក​ថាយ-វិមាន

ចែករំលែកអត្ថបទ